ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 21 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 02:04 នាទី ចំនួនអានៈ 1700

បុរស២នាក់​បង​ប្អូន​បង្កើត ​ក្នុង​ចំ​ណោម​បក្ខ​ពួក​ប្រាំនាក់ ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ដង​រែក​ចំ​ណុច​វាល​វែង​ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ត្រូវ​ទាហ៊ា​ន​ថ្ងៃ​បាញ់​សម្លាប់​ យ៉ាង​ណា​ណោច​អាធម្ម​បំផុត។

លោក ញ៉ម-សន អា​យុ​៦១​ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​របស់ជន​រង​គ្រោះ ដែល​មាន​ទី​លំ​នៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​កែង (១០៥) ឃុំផ្អាវ ស្រុក​អន្លង់​វែង បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ទាំង​ទឹក​ភ្នែក​ហូរ​រហាម​ថា កាល​ពី​ថ្ងៃ​ច័ន្ទទី​១៥ ខែកក្កដា ឆ្នាំ​២០១៣នេះ គាត់​បាត់​កូន​ទាំង​២នាក់​ពី​ផ្ទះ​មិន​ដឹង​ជា​ទៅ​ណា។ លុះ​ដល់​ថ្ងៃ​ទី​១៨ខែឆ្នាំដដែល​គាត់​បាន​ដំ​ណឹង​ពី​បុរស់​ម្នាក់​ឈ្មោះ​ភាព​ ដែល​ជា​អ្នក​រួម​ដំ​ណើរ​ជា​មួយ​ថា កូន​គាត់​ទាំង​២​នាក់​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សម្លាប់​ខណៈពេល​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ជាប់​ព្រំ​ប្រ​ទស់​កម្ពុជា​-ថៃ។

បុរស​ឈ្មោះ​ភាព​នោះ​បានបន្ត​​ប្រាប់​​អ៊ុំ​ ញ៉ម-សន ថា ទាហ៊ាន​ថៃ​បាន​បាញ់​ពួកគេ​នៅ​ចំ​ណុច​វាល​វែង ខណៈពេល​ដែល​បុរស​​ឈ្មោះ​ សន-ថា អាយុ​២១​ឆ្នាំ និង​បុរស​ឈ្មោះ សន-សែន អាយុ​១៦​ឆ្នាំ ដែល​ជា​កូន​របស់​លោក ញ៉ម-សន កំពុង​តែ​ទៅ​ដង​ទឹក​យក​មក​ដាំ​បាយ​នៅ​ម៉ោង​៤-៥ល្ងាច​ថ្ងៃទី១៧​ខែ​ឆ្នាំដដែល​។​លោក​​ភាព​បាន​ប្រាប់​អ៊ុំ​ ញ៉ម-សន ទៀតថា ទាហ៊ាន​ថៃ​បាន​បាញ់​រះមក​លើ​ពួក​គេ​ទាំង​៥នាក់​បណ្តាល​អោយ​ស្លាប់​២នាក់​ និង​របួសម្នាក់​(លោក​ភាព​របួស​ចង្កេះ)និង​រត​រួច​ខ្លួន​២នាក់។

អ៊ុំ​ ញ៉ម-សន បាន​បន្ថែមថា ពេល​គាត់​បាន​ទទួល​ដំ​ណឹង​ភ្លាមៗ​​ក៏​នាំ​កូន​កូន​ប្រ​សា​ទៅ​យក​សព​កូន​ទាំង​២​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែកក្កដា ទើប​យក​សព​កូន​មក​ដល់​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​សាស​នា។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ភាព និង​បក្ខ​ពួក​២នាក់​ទៀត​បាន​ទេ ព្រោះ​លោក​ ភាព ​កំ​ពុង​ព្យា​បាល​ជំ​ងឺដែល​របួស​ត្រង់​ចង្កេះ និង​បុរស​២នាក់​ទៀត​គេ​ច​ខ្លួន​បាត់​មិន​ដឹង​ទៅ​ណា។

ប្រ​ភព​ព័ត៌មាន​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ស្លាប់​ស្ទើ​ជា​រៀង​រាល់​ថ្ងៃ ខណៈពេល​ពួក​គេ​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​ខុស​ច្បាប់​លើ​ខ្នង​ភ្នំ​ដង​រែក ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ តែ​គេ​ពុំ​ដែល​ឃើញ​លោក ញឹម​-ផាន់ណា អភិបាល​ស្រុក​អន្លង់​វែង និង​លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​​ឡើង​ថ្មី មាន​វិធាន​ការ​ទប់​ស្កាត់​នោះទេ ដែល​ទង្វើ​ទាំង​នេះ​ហាក់​ប្រ​ឆាំង​និង​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ដែល​សម្តេច​ធ្លាប់​តែ​ស្រែក​អោយ​មន្រ្តី​ក្រោម​ឱវាត​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​បាន​ជោគ​ជ័យ។

សូម​បញ្ជាក់ថា លោក ញ៉ម-សន មាន​ភរិយាឈ្មោះ អាន-សរី មានកូន​៥នាក់ ប្រុស​៤​ស្រី១ ហើយកូន​ទាំង​២​ដែល​ស្លាប់​នោះ​មាន​​ឈ្មោះ សន-ថា អាយុ២១​ឆ្នាំ ជា​កូន​ទី៣ និង​ឈ្មោះ សន-សែន អាយុ១៦​ឆ្នាំ ជា​កូន​ទី​៤៕ ដោយ៖ សុផានុរស្ស

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1709ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1916ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1703ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1747ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1751ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4397ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1748ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4211ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2312ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1545ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31346នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73679នាក់
ខែនេះ    220952នាក់
ឆ្នាំនេះ   2965256នាក់
សរុប   56564152នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:09