រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប

ដោយៈ ផ្លុង​ រ៉េត ភ្នំពេញ ថ្ងៃទី 04 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:35 នាទី ចំនួនអានៈ 1585

​រថយន្ត​យី​ឌុប​ផ្ទុក​ឈើ​គ្រញូង​ដឹក​ចេញពី​ចំណុច​ស្រអែម ស្រុក​ជាំ​ក្សាន្ត ឆ្លងកាត់​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦២ ឆ្ពោះទៅ​ខេត្តកំពង់ធំ កំពង់ចាម ចូល​ទឹកដី​វៀតណាម​​ត្រូវ​បាន​សមត្ថកិច្ច​បង្រ្កាប កាលពី​វេលា​ម៉ោង​១១ និង ១២ យប់ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៣ ។

ដោយសារ​មាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ចាប់រថ​យន្ត​ដឹក​ឈើ​ក្រញូង​នេះ​ ទើប​សម​ត្ត​កិច្ច​ទាំងពីរ​ខេត្ត ព័ទ្ធចាប់​បាន​នៅ​ចំ​ណុច​​ឃុំ​រមទម បាន​១គ្រឿង នៅ​ចំណុច​ភូមិ ចម្ការ​ស្រ​ម៉ូ​វ ១គ្រឿង​ទៀត ស្ថិតនៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​។

បន្ទាប់ពី​មាន​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១២ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវធ្វើ​ការ​ទប់​ស្កាត់​​រាល់​បទល្មើស​ដែល​បាន​កើតមានឡើង​នៅក្នុង​តំបន់​ឲ្យ​ខាង​តែបាន​នោះ ទើប​នៅ​យប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៣ មាន​ករណី​បទល្មើស​រថយន្ត​មហា​យក្ស ២ គ្រឿង ប្រភេទ​យី​ឌុប របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា ដែល​គេ​ស្គាល់​ច្បាស់​ជា​មេ​ឈ្មួញ​ពូកែ​ខាង​រកស៊ី​ដឹក​ឈើ​គ្រញូង​ដ៏​ធំ​ប្រចាំខេត្ត​ព្រះវិហារ​។​

​រថយន្ត​ចំនួន​២​គ្រឿង​នេះ ​១​គ្រឿង​ក្បាល​ស​ទ្រុងពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4803 និង​១​គ្រឿង​ទៀត​ក្បាល​ពណ៍​ត្រេ​អ៊ី ទ្រុង​ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7827 ចាប់​បាន​នៅវេលា​ម៉ោង ៣ យប់​ថ្ងៃទី​១​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែមករា ឆ្នាំ​២០១៣។

រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​២គ្រឿង​ខាង​លើ​នេះ មាន​បទបញ្ជា​ពី​ថ្នាក់​ក្រ​សួង​ឲ្យ​អូស​​​យកទៅ​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។

សូម​បញ្ជាក់​ថា ក្រុម​ ហ៊ុន​សុខា​ នេះ​កន្លង​ទៅ​គឺ​បាន​បោះ​ទី​តាំង​ប្រ​មូល​ទិញ​ឈើ​ក្រញូង​ខុស​ច្បាប់​នៅ​ក្នុង​ស្រុកត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មានជ័យ ធំ​ជាង​គេ។ ហើយ​ក្រុម​ហ៊ុន​នេះ​ ប្រើ​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​អោយ​ឡើង​ទំ​លាក់​ឈើ​ក្រ​ញូង​ពី​លើ​ភ្នំ​ក្នុង​ដី​ព្រំ​ប្រ​ទល់​ កម្ពុជា-ថៃ ដែល​បណ្តាល​អោយ​​ទាហាន​ថៃ​បាញ់​កម្ម​ករ​ខ្មែរ​ស្លាប់​រាប់​រយ​នាក់។ គេ​ហទំ​ព័រ​ និង​ កាសែត​ កម្ពុជា​សុវណ្ណ​ភូមិ​ ធ្លាប់​បាន​ចុះ​ផ្សាយ​អំ​ពី​បញ្ហានេះ តែ​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំនាញ​ខេត្ត​ឧត្ត​រ​មាន​ជ័យ​មិន​ចាត់​ការ ព្រោះ​តែ​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន៕ ​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1797ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1384ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2400ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1575ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1418ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន1867ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1343ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1930ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1390ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2052ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1086នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    18124នាក់
ខែនេះ    125202នាក់
ឆ្នាំនេះ   2583105នាក់
សរុប   51943031នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 06:07