លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 1977

ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ជាដើម​។ ពាក់​ព​ន្ធ័​និង​បញ្ហា ដែល​លោក ឃុន ជឿន បាន​តម្រូវ​ឲ្យ​ទាហាន​បង់ប្រាក់ ជូន​ក្រៅ​ផ្លូវការ​នោះ មន្ត្រី​យោធា​ម្នាក់ ដែល​ឈរជើង នៅ​ច្រករបៀង​មួយកន្លែង នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ បាន​ប្រាប់​មក​ថា ក្នុង​មួយខែៗ ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន បង់​ឲ្យ​មេបញ្ជាការ​ឈ្មោះ ឃុន ជឿន បើ​ពុំ​នោះទេ គាត់​មិន​អនុញ្ញាតិ ឲ្យ​នៅ​ឈរជើង​បានទេ ហើយ​ចំណូល​ដែល​គាត់​រកបាន គឺ​ការយក​ក្បាល​ឡាន​ថៃ ចូលមក​ទិញស្រូវ​អង្ករ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ឡាន​ដឹក​ហ្គាស់​គេចពន្ធ មួយចំនួន​ទៀត ​។​

នាយ​​​និង​​​ពល​​ទា​​ហាន ដែល​​​ឈរ​​ជើង តាម​​​ច្រក​​របៀង​​​នា​​នា ប្រ​​ឈម​​​និង​​​ប្រ​​ទេស​​​ថៃ បាន​​​ត្អូញ​​ត្អែ​រ​​ថា លោក​​​ស័ក្តិ​​​៥ ឃុន ជឿន ដែល​​​ទើប​តែ​ឡើង​​កាន់​​តំ​​ណែង​​​ថ្មី ជិត​​​មួយ​​ឆ្នាំ មាន​​​តួ​​នា​​ទី​​​ជា មេ​​ប​​ញ្ជា​​ការ​​​យោ​​ធា ​​វរ​​សេ​នា​​តូច​​ថ្មើរជើង​លេខ​៥០៣ ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥១ ឈរជើង​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​កម្លាំងយោធា ត្រូវបាន​ដាក់ពង្រាយ តាម​ព្រំដែន​ខ្មែរ​ថៃ និង​មាន​ទីបញ្ជាការ នៅ​ភូមិ​កូន​ត្រី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​គាបសង្កត់​តាម​បណ្តា ប៉ុស្តិ៍​ឈរជើង​ទាំងឡាយណា ដែលមាន​សេដ្ឋកិច្ច​ចំណូល អាច​ចិញ្ចឹម​ឆ្នាំងបាយ ត្រូវតែ​បង់ប្រាក់​ប្រចាំខែ​ឲ្យ​គាត់ ទៅតាម​ការកំណត់​។​

បញ្ជាក់​ចំណូល​ខាងលើនេះ មិនត្រូវ​បាន​យកមក​ដោះស្រាយ ក្នុង​អង្គភាព​ទេ ពោលគឺ​មេបញ្ជាការ​តម្រូវ ឲ្យ​បង់​ជូន​គាត់​ទាំងអស់ ដូច្នេះ​ទាហា​ន​និង​ពលទាហាន ពិតជា​រង​នូវ​ការគាបសង្កត់ ពី​លោក ឃុន ជឿន យ៉ាងខ្លាំង ដែល​ត្រូវ​ទាមទារ​ឲ្យ​លោក មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១  ចុះមក​ពិ​និត្យ​​និង​ដោះស្រាយ ចំពោះ​ទង្វើរ​របស់លោក ឃុន ជឿន ឡើងវិញ​ផង​កុំ​ឲ្យ​មន្ត្រី​តូចតាច រងគ្រោះ​តទៅទៀត​។ ចំណែក​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ណង​ច​ន្ទ័ ក៏បាន​ត្អូញត្អែរ​ចំពោះ​ទាហាន ដែលជា​កូនចៅ របស់លោក ឃុន ជឿន ដែល​ឈរជើង​នៅ​ចំណុច​ព្រំដែន​ខ្មែរ​ថៃ បាន​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន ចូល​ទៅ​​ស្វែងរក​ការងារ​ធើ្វ នៅក្នុង​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ​ ។​

​ ពាក់ព័ន្ធ​ករណី​ដែល​លោក ឃុន ជឿន មេ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែល​រង​ការ​រិះគន់ថា បាន​ប្រព្រឹត្ត​ពុករលួយ បង្ក​ផល​លំបាក ដល់​កងកម្លាំង​នោះ មិនទាន់​អាច​ទំ​នាក់​ទំ​នង​បាន​ទេ ​៕ប្រភពពី៖ សារ​ព័ត៌មាន​ជួយខ្មែរ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1400ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1386ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1415ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2141ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1413ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2139ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1439ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1413ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន1542ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1406ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3194នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    20232នាក់
ខែនេះ    127310នាក់
ឆ្នាំនេះ   2585213នាក់
សរុប   51945139នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 13:25