ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 2265

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈពេល៥ខែ​កន្លង​មក​​ហើយដែលឈ្មោះ សឹន សៅ អតីត​ជាប៉ូលីសស័ក្ក២ក្នុងការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យមាន ទីលំនៅបច្ចុប្បន្នក្នុងភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប ដែលជាអ្នកធ្លាប់រត់ការជាច្រើនលើក​ច្រើន​សារ​នាំ​ពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េទាំងប្រថុយប្រថាន។

ជនរងគ្រោះបាន​និយាយ​បន្តថា លោក ប៉ូលីសស័ក្ក២ សឹន សៅ អតីត​ជាមន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យ​ម្នាក់នេះកាលពីអំឡុង៥​ខែមុខក្នុង​ឆាំ្ន២០១៥ គាត់បាននិយាយគ្នាជាមួយនិងជនរងគ្រោះថា បន្ទាប់ពីលោក ប៉ូលីស ស័ក្ក២ សឹន សៅ​ បានទទួលយកលុយពីប្រជាពលរដ្ឋហើយគាត់​និងរត់ការនាំប្រជាពលរដ្ឋ​ណាដែលចង់​ទៅធ្វើការនៅប្រទេសកូរ៉េបានដោយសុវត្ថិភាព ។

ប្រភពព័ត៍មានបាននិយាយបន្តទៀត​ថា​រហូតមកដល់ពេលនេះអស់រយៈពេល៥ខែហើយដែលលោក ប៉ូលីសស័ក្ក២ សឹន សៅ អតីត​ជាមន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យ​បានយកលុយចំនួន ១៧០០ ដុល្លារពីពួកគាត់ហើយមិនបាននាំពួកគាត់ទៅធ្វើ​ការនៅ​ប្រទេស​កូរ៉េដូចការសន្យានោះទេ។

រហូតពេលខ្លះជនរងគ្រោះបាននាំគ្នាមករក លោក ប៉ូលីសស័ក្ក២ សឹន សៅ​ នៅផ្ទះស្ថិតនៅក្នុង ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប​ ជាច្រើនលើកច្រើនសារទៀតក៏អ្នកផ្ទះរបស់លោក ប៉ូលីសស័ក្ក២ សឹន សៅ បានព្យាយាមនិងយាយ​លាក់​បាំង​ដោយនិយាយថា លោក ​ សឹន សៅ បានផ្លាស់ប្តូរការងារពី ​មន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យទៅបំរើការ​ងារជាប៉ូលីសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។ ដោយជនរងគ្រោះក៏បានធ្វើការសុំណូមពរដល់ លោក ប៉ូលីសស័ក្ក២ សឹន សៅ​ មេត្តាលើក​ទូរស័ព្ទ​និងប្រគល់លុយអោយគ្រប់ចំនួនមកជនរងគ្រោះវិញទោះបីមិនបាន​ទៅធ្វើការនៅប្រទេសកូរ៉េ​ដូច​ការ​សន្យាបោកប្រាស់របស់លោក ប៉ូលិសស័ក្ក២ សឹន សៅ​​ ក៏ដោយ ។

ជាប់ពាក់ព័ន្ធនិង​ករណី​ខាងលើភ្នាក់ងារអ្នកយកព័ត៍មានយើងមិនអាចសុំការបំភ្លឺពី លោកអនុសេនីយ៍ទោ សឹន សៅ អតីត ​មន្ត្រីក្នុង​ការិយាល័យប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យដែលបានផ្ទេរការងារទៅបំរើការ​ងារថ្មីជាប៉ូលិសនៃអគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាននោះទេ ព្រោះ​ទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល ។

ជនរងគ្រោះបាន​និយាយថា ចាំមើលថាតើមេខ្យល់បោកប្រាស់ដែលជាមន្ត្រីប៉ូលិសស័ក្ក២ សឹន សៅ រូបនេះអាចរត់គេចខ្លួនពីប្រទេសកម្ពុជា និងមិនចូលផ្ទះជារៀងរហូតឫក៏យ៉ាងណា? ហើយ​បញ្ហាទាំងអស់នេះមានតែ​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទេ ដែលអាចជួយរកយុត្តិធម៍ជួនប្រជាពលរដ្ឋនិងចាត់វិធានការក្តៅចំពោះមន្ត្រីប៉ូលិសណាដែលបានធ្វើខុស​ពីវិន័យរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋអស់ជំនឿចិត្ត៕ ដោយ៖ ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1639ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2940ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2316ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1783ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1712ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1713ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1785ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1810ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1718ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1682ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34930នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77263នាក់
ខែនេះ    224536នាក់
ឆ្នាំនេះ   2968840នាក់
សរុប   56567736នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:24