ព័ត៌មានក្ដៅ

    ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 10:09 នាទី ចំនួនអានៈ 367

    ខេត្តសៀមរាប៖ ខ្ញុំបាទ ផ្លុងរ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ និង ជាអ្នក​រត់​តាក់​ស៊ី​ ដឹក​ភ្ញៀវ​ទេស​ចរណ៍​បរទេស សូមចែករំលែកបទ​ពិសោធន៍ ដល់លោក​តាលោកយាយ ពុកម៉ែ​ បងប្អូន និង មិត្ត​ភក្តិ​ទាំង​អស់​ ក្នុង​ការ​ធ្វើ​ដំណើរកម្សាន្ត​របស់​ខ្ញុំផ្ទាល់​​ដែលមាន​រយៈពេល​១៥ថ្ងៃ​ ហើយ​នេះ​ជា​ដំណើរ​កម្សាន្ត​លើក​ដំបូង​​ដែល​មាន​រយៈ​ពេល​យូរ​ជាង​គេ​បំផុត​​បើប្រៀបធៀប​ទៅនឹង​ដំណើរ​កម្សាន្តមុនៗ។

              .ថ្ងៃទី០៦ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង៧​និង​៤៥នាទីព្រឹក ខ្ញុំបានចេញដំណើរ​ពី​ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដោយ​ឆ្លងកាត់​ខេត្តព្រះវិហ៊ារ ដល់នៅម៉ោង​៣​រសៀល ដែល​មាន​ចម្ងាយ​ផ្លូវ​​ ៣០៨ គីឡូម៉ែត្រ។ ខ្ញុំបានស្នាក់នៅក្រុង​ស្ទឹង​ត្រែង​១យប់ នៅ​ផ្ទះ​ម្តាយ​ក្មេក​​បុគ្គលិករបស់ខ្ញុំ ដោយមានការ​ទទួល​រាក់​ទាក់​យ៉ាង​កក់ក្តៅ ជា​មួយ​​អាហារពេលល្ងាច និង​ ពិសារស្រាពាងរបស់​បងប្អូនជនជាតិយ៉ាង​ឈ្ងុយ​ឆ្ងាញ់​​ជា​​លើក​ដំបូង​ក្នុង​​ជីវិតរបស់​ខ្ញុំ។ ដោយសារតែពេលវេលាខ្លីពេកនៅខេត្ត​ស្ទឹងត្រែងនេះ ខ្ញុំ​បាន​ទស្សនា​តែ​ រមនីយដ្ឋាន កោះខ្សាច់ និង ប្រាសាទព្រះគោផុសតែប៉ុណ្ណោះ ដូច្នេះ ខ្ញុំពុំ​អាច​វាយ​តម្លៃ​ទៅ​លើ​ខេត្ត​មួយ​នេះ​ថា​ ល្អឬមិន​ល្អ​នោះទេ ព្រោះ​ខ្ញុំពុំបានដើរកម្សាន្តគ្រប់ទីកន្លែងឡើយ។

              .ថ្ងៃទី០៧​ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង១១ព្រឹក ខ្ញុំបានចេញដំណើរពីក្រុងស្ទឹង​ត្រែង ឆ្ពោះ​ទៅ ​​ក្រុង​បាន​លុង ​ខេត្តរតនគីរី ដែលមាន​ចម្ងាយផ្លូវ ១៤០ គីឡូម៉ែត្រ។ ខ្ញុំបានស្នាក់នៅ២យប់​ក្នុង​សណ្ឋា​គារ ចេងឡុង បឹងកន្សែងហើយបាន​ទស្សនារមនីដ្ឋានមួយចំនួនដូចជា៖
              -ល្ងាចថ្ងៃទី០៧ ខ្ញុំបានទស្សនារមនីយដ្ឋាន បឹងយក្សឡោម និងមើល​ទេសភាពក្នុង​ក្រុង។
              -ថ្ងៃទី០៨ ទស្សនារមនីយដ្ឋាន ទឹកជ្រោះ៧ជាន់ ទឹកជ្រោះកាទៀង &ទឹកជ្រោះកាចាញ។
              * ខេត្តរតនគីរី ផ្លូវ​ថ្នលល្អ ក្នុងក្រុងសួនច្បារសាធារណៈល្អ រមនីយដ្ឋានស្អាត សេវា​កម្ម​ផ្ទះ​សំ​ណាក់​សណ្ឋាគារល្អហើយ​ធូថ្លៃ ម្ហូប​អាហារ​តម្លៃសមរម្យ ពិសេស គុយទាវទូក នៅតាម​ដងផ្លូវ ដែល​បង​ប្អូន​ខ្មែរ​អ៊ី​ស្លាម​លក់ ឆ្ងាញ់ ហើយមានអនាម័យល្អ កន្លែងអង្គុយហូប​មានទេសភាពស្អាត​ ខ្យល់បរិសុទ្ធ។

              .ថ្ងៃទី០៩​ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង១១ព្រឹក ខ្ញុំបានចេញដំណើរពី​ខេត្តរតនគីរី ឆ្ពោះទៅ​កាន់ ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគីរី ដែលមានចម្ងាយ​ផ្លូវ ១៨០ គីឡូម៉ែត្រ ដល់នៅ​ម៉ោង​២រសៀល ស្នាក់ នៅ សណ្ឋាគារពេជ្រទេវីរយៈ២យប់។
              -​ល្ងាចថ្ងៃទី០៩ខ្ញុំបាន​ទស្សនា​រមនីយដ្ឋានសិប្បនិមិត្មឈ្មោះភ្នំសាងស្នេហ៍។
              -ថ្ងៃទី១០ ខ្ញុំបានទស្សនារមនីយដ្ឋាន ភ្នំដោះក្រមុំ ទឹកជ្រោះសែនមនោរម្យ ឬ ទឹក​ជ្រោះតំណាក់​
              ស្តេច ទឹកជ្រោះប៊ូស្រា មើលដំណាំដាំដុះមួយចំនួន និង មើលក្រុងសែនមនោរម្យ​នាពេលរាត្រីកាល។
              * ខេត្តមណ្ឌលគីរី ផ្លូវល្អ សួនសាធារណៈរាងអន់បន្តិច រមនីយដ្ឋានល្អតែខ្វះ​អនាម័យ ខ្វះការ​អភិវឌ្ឍន៍ ដំណាំដាំដុះល្អ ផ្ទះសំណាក់សណ្ឋាគារល្អ តម្លៃសមរម្យ តែ​ពិបាក​រក​​កន្លែង​ហូប​ចុក​បន្តិច អាហារតម្លៃមធ្យម មុខ​ហូបគួរសាកសួរពីតម្លៃសិន ព្រោះភាគច្រើ បញ្ជីមុខម្ហូប​មិន​ដាក់​តម្លៃ។

              .ថ្ងៃទី១១​ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង១០ព្រឹក ខ្ញុំចេញដំណើរពីក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគីរី ឆ្ពោះទៅ ក្រុង​ក្រចេះ ខេត្តក្រចេះ ដែលមានចម្ងាយ​ផ្លូវ ២០៥ គឺឡូម៉ែត្រ ដល់​នៅ​ម៉ោង៣​រសៀល ស្នាក់​នៅ​សណ្ឋា​គារហេងហេង២ក្បែរមាត់​ទន្លេ៣យប់។
              -ថ្ងៃទី១២ខ្ញុំបានទស្សនារមនីយដ្ឋានកាំពីនិងអន្លង់ផ្សោតកាំពី។
              -ថ្ងៃទី១៣រស្សនារមនីយដ្ឋានកោះទ្រង់។
              * ខេត្តក្រចេះ ផ្លូវល្អ សួនច្បារសាធារណៈមិនស្អាត រមនីយដ្ឋាន​ស្អាត​មានអនាម័យ ជា​ពិសេស​​ រមនីយ​ដ្ឋាន កាំពី លោកអ្នក​មិន​គួររំលងទេ ផ្ទះសំ​ណាក់​សណ្ឋាគារដែលល្អ​មាន​តម្លៃ​រាង​ខ្ពស់​បន្តិច កន្លែង​ហូប​ចុក​​មាន​តិច មានថ្លៃមានថោក កន្លែង​មួយចំនួនតូចកាប់ឆៅ បញ្ជីមុខម្ហូប​ភាគច្រើនគ្មានតម្លៃដូចខេត្ត​មណ្ឌល​គីរីដែរ។

              .ថ្ងៃទី១៤​ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង១០ព្រឹក ខ្ញុំ​បាន​ចេញដំណើរពីក្រុងក្រចេះ ខេត្តក្រចេះ ឆ្ពោះ​ទៅ​កាន់ ក្រុង​​កំពង់ចាម ខេត្តកំពង់ចាម ដល់នៅម៉ោង​២រសៀល ស្នាក់នៅសណ្ឋាគារ មនោរម្យ២វីអាភី។
              -ល្ងាចថ្ងៃទី១៤ខ្ញុំបាន​ទស្សនារមនីដ្ឋានកោះប៉ែន។
              -ថ្ងៃទី១៥ ខ្ញុំបាន​ទស្សនារមនីដ្ឋាន ភ្នំស្រី ភ្នំប្រុស ប្រាសាទនគរបាយជ័យ និង​ សួនផ្កាឈូក​រ័ត្ន។
              * ខេត្តកំពង់ចាម ល្អដាច់គេ ផ្លូវ​ល្អ សួនច្បារសាធារណៈស្អាតធំទូលាយ រមនីដ្ឋាន​ល្អ​មាន​អនាម័យ ផ្ទះ​សំណាក់​សណ្ឋាគារច្រើនរាប់មិនអស់​ ហើយធូថ្លៃ ម្ហូប​អាហារ មានគ្រប់​ទិសទី តម្លៃ​ធូថ្លៃ​ ពេល​ល្ងាច និង ពេល​រាត្រី មាន​មនុស្សកុះករអង្គុយទទួលទានអាហារពេលល្ងាចតាម​មាត់​ទន្លេ​ ក្បែរស្ពានគីសូណា អា​កាស​ធាតុ​ល្អ ខ្យល់បក់ល្ហើយហើយ​​គ្មានមូស បញ្ជី​មុខ​ម្ហូប​មាន​ដាក់​តម្លៃ​ត្រឹមត្រូវ​។

              .ថ្ងៃទី១៦ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង៨ព្រឹក ខ្ញុំបាន​​ចេញដំណើរពីក្រុងកំពង់ចាម ខេត្ត​កំពង់​ចាម​ ឆ្ពោះ​ទៅ​​ក្រុងកែប ខេត្តកែប ដោយឆ្លងកាត់ ខេត្តកំបង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និង​ ខេត្តកំពត ដល់ក្រុង​កែប​នៅ​ម៉ោង២និង៣០នាទីរសៀល ដែលមានចម្ងាយផ្លូវ ២៧៥ គីឡូម៉ែត្រ។ ខ្ញុំបាន​​ត្រឡប់មក​ស្នាក់នៅក្នុង​សណ្ឋា​គារ ជ័យមានភាព រយៈ​ពេល៤យប់ ក្នុង​ខេត្តកំពតវិញ។

              * ខេត្តកែប និង ខេត្តកំពត ផ្លូវ​ធំទូលាយល្អណាស់ សួនច្បារសាធារណៈស្អាត រមនីយ​ដ្ឋាន​ស្អាតៗ​ជា​ច្រើន​កន្លែង ផ្ទះសំណាក់ សណ្ឋាគាររាងថ្លៃ​បន្តិច ម្ហូបអាហារ មាន​ថ្លៃ​មាន​ថោក​ គ្រឿង​សមុទ្រ​​អាច​​ទិញ​ពីផ្សារ​យក​​ទៅ​ចំអិន​ខ្លួន​ឯង​បាន ជាពិសេស​តាម​ដង​ផ្លូវ​គ្មាន​ប៉ូលីស​ពួន​ស្ទាក់​ចាំផាកពិន័យដូច​ខេត្ត​ផ្សេងៗ​ទេ។​    - ល្ងាចថ្ងៃទី១៦ ខ្ញុំបានជិះកាណូតដ៏ធំជាមួយ​ភ្ញៀវ​ជាតិ-អន្តរជាតិ ទៅមើលសត្វអំពិលអំ​ពែក​​នៅ​តាម​
              ដៃទ្លេមេគង្គ។
              - ថ្ងៃទី១៧ ខ្ញុំបានទៅទស្សនា រមនីយដ្ឋាន ឧទ្យាជាតិព្រះមុនីវ័ង្ស ”បូកគោ“ ដែល​មាន​កន្លែង​កម្សាន្ត​ជា​
              ច្រើន​ដូចជា៖
                       + រូបតំណាងលោកយាយ ម៉ៅ នៅផ្លូវ​ឡើង​ភ្នំបូកគោ
                       + វិមានអ្នកតាភ្នំ
                       + ប្រាសាទប្រោសសត្វ បូកគោ ឬ អ្នកខ្លះហៅថា ប្រាសាទសួគ៌ា
                       + វត្តសំពៅប្រាំ
                       + ទឹកធ្លាក់ពពកវិល និង
                       + សារមន្ទីរកំពត
              - ថ្ងៃទី១៨ ខ្ញុំបានទស្សនា៖
                       + ស្រែអំបិល ក្នុងខេត្តកំពត
                       + ភ្នំកាលរមាស ឬ ភ្នំតាអោន ក្នុងខេត្តកំពត
                       + ភ្នំឈ្ងោគ ឬ អ្នកខ្លះហៅថា ភ្នំក្ងោក ក្នុងខេត្តកំពត
                       + បឹងប្រទាក់ក្រឡា ក្នុងខេត្តកំពត
                       + រមនីយដ្ឋាន កសិ-ទេសចរណ៍ ក្នុងខេត្តកំពត
                       + ផ្សារក្តាម (ក្រុងកែប)
                       + ឆ្នេរកែប (Kep Beach)
              - ថ្ងៃទី១៩ ខ្ញុំបានទស្សនា រមនីយដ្ឋាន ជាច្រើនក្នុងខេត្តកំបតដូចជា៖
                       + ទឹកឈូ
                       + ទឹកធ្លាក់ថ្មតាដា
                       + ដូងទេ
                       + ឆ្នេរឋានសួគ៌
                       + ឧទ្យានដងព្រែក
                       + ផ្សារសាមគ្គីទីរួមខេត្តកំពត និង
                       + មើលថ្ងៃលិចនៅសួនច្បារជាប់មាត់ទន្លេក្រុងកំពត

              .ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង៧ និង​ ៣០នាទីព្រឹក ខ្ញុំបានចេញដំណើរពីក្រុង​កំពត ខេត្តកំពត ឆ្ពោះទៅកាន់ ក្រុងកែប ខេត្តកែប ដើម្បីទទួលភ្ញៀវទេសចរណ៍ជនជាតិបារាំង២នាក់ មក​ខេត្តសៀមរាបវិញ។ ចេញដំណើរពីក្រុងកែប ក្បែរផ្សារក្តាម នៅម៉ោង៨ព្រឹក​ ឆ្ពោះមក​ខេត្ត​សៀម​រាប ដល់នៅម៉ោង៤រសៀល ដោយឆ្លងកាត់​ខេត្តជាច្រើនដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ដែលមានចម្ងាយផ្លូវ ៤៧០ គីឡូម៉ែត្រ។

    ចម្ងាយ​ផ្លូវពីខេត្តមួយទៅខេត្តមួយទៀត ដោយគិតពីក្នុងក្រុង

    - សៀមរាប-ខេត្តស្ទឹងត្រែង            ចម្ងាយ ៣០៨ គីឡូម៉ែត្រ
    - ខេត្តស្ទឹងត្រែង-ខេត្តរតនគីរី          ចម្ងាយ ១៤០ គីឡូម៉ែត្រ
    - ខេត្តរតនគីរី-ខេត្តមណ្ឌលគីរី         ចម្ងាយ ១៨០ គីឡូម៉ែត្រ
    - ខេត្តមណ្ឌគីរី-ខេត្តក្រចេះ             ចម្ងាយ ២០៥ គីឡូម៉ែត្រ
    - ខេត្តក្រចេះ-កំពង់ចាម                 ចម្ងាយ ១៤០ គីឡូម៉ែត្រ
    - ខេត្តកំពង់ចាម-ខេត្តកំពត            ចម្ងាយ ២៥៦ គីឡូម៉ែត្រ
    - ខេត្តកំពង់ចាម-ខេត្តកែប             ចម្ងាយ ២៧៥ គីឡូម៉ែត្រ
    - ខេត្តកែប-ខេត្តសៀមរាប             ចម្ងាយ ៤៧០ គីឡូម៉ែត្រ

              សរុបសេចក្តីមក ដំណើរកម្សាន្តរយៈពេល​១៥ថ្ងៃខាងលើនេះ ជាបទពិសោធន៍របស់​ខ្ញុំ សម្រាប់​ដំណើរ​​កម្សាន្តលើកក្រោយៗទៀត។ ថ្វីត្បិត​តែខ្ញុំចំណាច​ថវការលើស​ខ្ទង់​កំណត់​បន្តិច​​តែ មាន​ភាព​សប្យាយ​រីក​រាយ ស្គាល់ពីប្រពៃណីរប្បធម៌នៅខេត្តផ្សេងៗ ស្គាល់​ពីរបៀបរបប​ អត្ត​ចរិត​របស់​​ពលរដ្ឋខេត្តផ្សេងៗ ស្គាល់​​ផ្លូវ​សម្រាប់​​បើកបរថ្ងៃក្រោយ ដឹង​ពីតម្លៃ ម្ហូបអាហារ តម្លៃ​ផ្ទះសំ​ណាក់​-​សណ្ឋាគារ បាន​ឃើញ​ និង បាន​ផ្តិត​យក​រូប​ភាពដ៏ស្រស់ត្រកាល ចែកជូន​មនុស្សនៅលើ​ពិភព​លោកបាន​ឃើញ តាម​រយៈបណ្តាញ​សង្គម​ហ្វេស​​ប៊ុគ ហើយក៏ធ្វើ​អោយ​ដក់ជាប់ក្នុង​​ក្រអៅបេះ​ដូង នូវ​អ្វីៗដែល​ខ្ញុំ​បាន​ជួប​បាន​ឃើញ​ផ្ទាល់​ភ្នែកផងដែរ។ លោក​អ្នក​ដែលមិន​ធ្លាប់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​មួយចំនួន​ខាងលើ​នេះ អាចសាកសួរ​ព័ត៌​មាន​ខ្លះៗ​ពី​ខ្ញុំ​បាទ​បាន​ នូវ​អ្វី​ដែល​ខ្ញុំ​បានដឹង បានឃើញ តាម​រយៈលេខទូរស័ព្ទ ០១២ ៧០ ៣៩ ១៤ ឬ ០៩៧ ៩៣ ៣០ ៣០០ និង ហ្វេសប៊ុគឈ្មោះ Ret Phlong (https://www.facebook.com/?ref=tn_tnmn)។

              ជាចុងក្រោយ​ខ្ញុំ​សូម​ថ្លែងអំណរគុណយ៉ាង​ជ្រាវ​ជ្រៅចំពោះការតាមដានអាន​ ពីដំណើរ​កម្សាន្ត​របស់ខ្ញុំ​ខាងលើនេះ ហើយក៏សូមបួងសួងដល់វត្ថុ​ស័កសិទ្ធដែលលោក​មានរិទ្ធិ​មានបារមី មេត្តា​ជួយ​បី​បាច់​ថែ​រក្សា​មនុស្ស​ល្អៗ​លើពិភពលោកនេះ ព្រមទាំងខ្ញុំផងដែរ អោយ​មាន​សុខ​ភាព​ល្អ​ រកទទួលទានមានបាន ឈ្នះអស់​មាសត្រូវ​ទាំង​ឡាយ តរៀងទៅអើយ៕ ដោយ៖ ផ្លុង រ៉េត

    សូមអរព្រះគុណ និង អរគុណ!

    Sponsored by: www.siemreaptaxi.com

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន773ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន937ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន1531ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1441ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន731ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1518ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1121ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1620ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន808ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន682ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      239នាក់
    ម្សិលមិញ    6407នាក់
    សប្ដាហ៍នេះ    26790នាក់
    ខែនេះ    36603នាក់
    ឆ្នាំនេះ   2289069នាក់
    សរុប   37445174នាក់
    ថ្ងៃទី 07 ខែ 08 ឆ្នាំ 2020 ម៉ោង 02:07