សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់អ្នកការសែតពីររថយន្ត និងវាយកំទេចរយន្តអ្នកកាសែត១គ្រឿងទៀតផង

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 24 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 05:56 នាទី ចំនួនអានៈ 1468

ក្រុមអ្នកយកព័តមាន៤ស្ថាប័នបានចុះទៅថតនូវសកម្មភាពទី តាំង​ស្តុប​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើគ្រញួង​របស់ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ភេទស្រី អាយុ ប្រមាណ​ជាង​៤០​ឆ្នាំ ជាជនជាតិយួន​​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជាមេឈ្មួញឈើគ្រញួងធំ​ហើយ​ល្បីប្រចាំ ស្រុកអន្លង់វែង និងស្រុក​ត្រ​ពាំងប្រាសាទ មេឈ្មួញ​រូប​នេះ​បាន​បញ្ជាកូនចៅបក្ខពួកជាង​១០នាក់​ដេញវាយអ្នក យកព័ត៌​មាន​កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិត​ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រុមអ្នកយកព័ត៌មានដែលត្រូវ​បាន​បក្ខពួកមេឈ្មួញឈើគ្រញួងជន​ជាតិ​យួន​ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ដេញវាយនោះមាន​ឈ្មោះ​ដូចជា៖ ១ឈ្មោះ ថោង សុរ៉េត ភេទប្រុស អាយុ២៨ឆ្នាំ យកព័ត៌មានឱ្យការសែត កម្ពុជាសុវណ្ណភូមិ ២ឈ្មោះ ហ៊ាន ពណ៍ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍ស្លឹករឹត ៣ឈ្មោះ អឺម សុខា ភេទប្រុស អាយុ៤៩ឆ្នាំអ្ន កយកព័ត៌មានឱ្យមតិមហាជន និង៤ឈ្មោះ សាន់ រិន ភេទប្រុស អាយុជាង៥០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍។

យោងតាមការអៈអាងពីឈ្មោះ ថោ សុរ៉េត ក្នុងចំណោមអ្នកយកព័ត៌មាន៤នាក់បាន ឱ្យដឹងថា មុនពេល​កើត​ហេតុ​ក្រុមខ្លួនជាអ្នកយកព័ត៌មានបានទទួលព័ត៌មានពីប្រ​ជាពលរដ្ឋថា មេឈ្មួញឈើក្រញូអ ឈ្មោះ ខ្វៀង ធីម៉ៃ ជាជនជាតិយួននិងបក្ខពួក កំពុងដឹកជញ្ជូនឈើគ្រញួងមកស្តុប និងពុះជ្រៀក បំរុង​ដាក់​ក្នុង​រថ​យន្ត​ដឹក​ចេញ​ទៅប្រទេសវៀតណាម ដោយ​ចេះ​ដំណើរ​ពី​ស្រុក​អន្លង់វែងខេត្ត​ឧត្តរមានជ័យ ឆ្លងកាត់​ស្រុក​ក្រឡាញ់ខេត្តសៀមរាប ឆ្លង​កាត់​ខេត្តបន្ទាយ​មាន​ជ័យ ឆ្ពោះទៅ​ខេត្តកំពង់ចាម។

ក្រោយពីបានទទួលព័ត៌មាននេះក្រុមអ្នកយកព័ត៌មានបាននាំគ្នាទៅថតយករូបភាព ស្រាប់តែ​មេឈ្មួញ​រូបនេះ​បានបញ្ជាកូនចៅប្រមាណ៣០នាក់ ដោយក្នុងដៃរបស់ពួកគេ​មានបំពង់ទីព ដំបង កាំបិត ចបជីក មកប៉ុនប៉ងវាយសម្លាប់អ្នក​កាសែតទាំង​នោះ តែសំណាងល្អអ្នកយកព័ត៌មានបានរត់គេចខ្លួនទាន់ ហើយ​ក្រុមជន​ដៃ​ដល់​ទាំង​នេះបានវាយកំទេច​រថយន្តម៉ាកកាមារីមួយគ្រឿង បណ្តាល​អោយ​មាន​ការ​ខូចខាតមួយកំណាត់ក្រោយ​ទាំង​ស្រុង ហើយក្រុមអ្នកយកព័ត៌មានទាំង៤រូបបានដាក់ ពាក្យបណ្តឹងចូលទៅព្រះរាជអាជ្ញារអមសាលាដំបូង ខេត្តឧត្តរមានជ័យ កាល​ពី​ថ្ងៃទី​២៣ មេសា ម្សិល​មិញ សុំ​អោយ​តុលាការ​ចាត់ការទៅ តាមនិតិវិធីច្បាប់។

មន្រ្តីដែលបម្រើការងារនៅក្នុងស្រុកអន្លង់វែងម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យ អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា មេឈ្មួញឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ នេះបានធ្វើសកម្មភាពមក លើអ្នក​សាព័ត៌​មានម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១៦ កន្លង់មកលើសពីនោះ ស្រ្តីរូបនេះ​ថែមទាំងប្រ​មាថមាកងាយ​ដល់មន្រ្តីតូចតាច​ដែលបម្រើការងាររដ្ឋផងដែរ ដូចជាក្នុង​ការរកស៊ីដឹក​ឈើឬជួលពលរដ្ឋ​ឱ្យឡើងភ្នំកាប់​ឈើគ្រញួង​នៅក្នុងទឹកដីថៃ នោះ ដូចពាក្យស្លោក​បានពោលថា សុខចិត្តបោះនុយ​ទៅឱ្យត្រីឆ្តោស៊ី​មិន​ឱ្យ​ច្រ​វ៉ាប្របិចនោះទេ។ មន្រ្តីដដែលបានបន្តថា ស្រ្តីជនជាតិវៀតណាមម្នាក់នេះរកស៊ីនៅក្នុងស្រុកខ្មែរថ្លើម ធំណាស់ដោយមិនខ្លាចញញើតសមត្តកិច្ចណារនោះទេដោយសាតែអ្នកមានអំណា ចនៅពីក្រោយ​ខ្នងជាអ្នកកាង ព្រោះតែបានទទួលនូលាភសក្ការៈពីស្រ្តីម្នាក់នេះ។

ក្រុម​អ្នក​សារព័ត៌មាន​ និង​ពលរដ្ឋ​ខេត្តឧត្តរមានជ័យ សំនូម​ពរទៅ​តុលាការខេត្តឧត្តរមានជ័យ ចៅហ្វាង​ខេត្តឧត្តរមានជ័យ និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​មេត្តា​ចាត់​ការ​មេឈ្មួញ​រក​ស៊ី​ឈើ​ក្រញូង​ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) នេះអោយ​បាន​ឆាប់​រហ័ស​ ព្រោះ​បើ​បណ្តែត​បណ្តោយ​យូរ​ទៅ​ ច្បាស់​វឹក​វរធំ​ហើយ​នៅ​ខេត្តប៉ែកឧត្តរប្រទេសកម្ពុជា៕ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1602ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1630ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1762ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1355ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1460ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន1911ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1431ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1878ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន1923ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1651ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3000នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    28203នាក់
ខែនេះ    135281នាក់
ឆ្នាំនេះ   2593184នាក់
សរុប   51953110នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 02:59