ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច

ដោយៈ នាយប៉ោត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 2499

អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​ខ្សែ​ស្រឡាយ​ សាច់​សាលោហិត​របស់​ខ្លួន​អោយ​ធ្វើ​ធំ​ដើម្បី​ការ​ពារ​អំ​ណាច​របស់​ខ្លួន​ទៅ​ថ្ងៃអនាគត ដោយ​មិន​បាន​គិត​ពី​ប្រ​យោជន៍​រួម​របស់​ប្រ​ទេស​ជាតិជាធំ ដែលធ្វើ​អោយអ្នក​​ងុប​ងុល​និង​បក្ស​ខ្លះ ​រហូត​ឈាន​ទៅ​ដល់​ការ​ជេរ​ប្រ​មាត​គ្នា​ដៀល​ត្មេះគ្នា​ទៅ​វិញ​ទៅមក ដោយ​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ដូច​ជា អាយ៉ង​យួន អាកញ្ជះយួន អាឆ្កែបំ​រើ​ផ្កាប់​មុខ អាក្បត់ជាតិ អាប្រឆាំង​ផ្កាប់​មុខ អា​បោក​ប្រាស​ ឬពួក​អាកេញ​ចំ​នេញ​ន​យោ​បាយ​ជា​ដើម។​​

ក្រោយ​​ពី​គណបក្ស​ប្រ​ឆាំង​បាន​ចូល​សភា បន្ទាប់​ពី​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​អស់​រយៈ​ពេល​មួយឆ្នាំរាប់​ចាប់​តាំង​ពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អា​ណត្តិ​ទី​៥​រួច​​មក គេ​សង្កេត​ឃើញថា គណបក្ស​សង្គ្រោះជាតិ​បាន​ចុះ​ធ្វើ​កិច្ច​ការ​មួយ​ចំ​នួន​ដូច​ជា ដោះ​ស្រាយ​ជំលោះ​ដីធ្លី តាម​បណ្តារ​ខេត្ត​ក្រុងនានា និង​ជា​ពិសេសនោះ​គឺក្រុម​តំ​ណាង​រាស្រ្ត​គណ​បក្ស​នេះ​បាន​ចុះ​ត្រួត​ពិនិត​បញ្ហាព្រំដែន កម្ពុជា-​វៀត​ណាម ​ដែល​ជា​រឿង​រសើប​របស់​គណ​បក្ស​កាន់​អំ​ណាច​។

ថ្នាក់​ដឹកនាំ សកម្មជន និង​ប្រ​ជា​ពល​រដ្ឋ​អ្នក​គាំទ្រ គណ​បក្ស​ប្រជា​ជន​កម្ពុជា តែង​តែ​រិះ​គន់​នូវ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិថា ជាការ​ញុះញង់​អោយ​ពល​រដ្ឋ​ខ្មែរ​ចេះ​ប្រកាន់​ពូជសាសន៍ ស្អប់​ជន​ជាតិយួន ម្យ៉ាង​ទៀត​ការ​ចុះ​ទៅ​តវ៉ារឿង​ព្រំ​ដែន​របស់​គណបក្ស​សង្គ្រោះជាតិនោះ ជាការ​ ˝កេងចំ​នេញ​នោបាយ˝​ តែប៉ុណ្ណោះ។ ភាសាដែល​ក្រុម​មន្ត្រី​ក្រោម​ឱវាតគណបក្ស​កាន់​អំ​ណាច​តែង​តែនិយាយថា ˝កេងចំ​នេញ​នយោ​បាយ˝ នោះ​វាបាន​ក្លាយ​ជាភាសាមួយ​កំពុង​ពេញ​និយម​សំ​រាប់​គណបក្ស​ប្រ​ជាជនកម្ពុជា ហើយ​ពួកគេ​និយាយដដែលៗហាក់​គ្មាន​ការ​ជិនណាយ​ ដោយ​រក​ភាសា​ណា​ថ្មី​មក​ជំ​នួស​មិន​បាន។

ពល​រដ្ឋ​កម្ពុជាមួយ​ចំនួនបាន​ចោទសួរថា បើ​គណបក្ស​ប្រ​ជាជន​កម្ពុជា ដឹងហើយ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យក​រឿង​ព្រំ​ដែន​កម្ពុជា វៀត​ណាម​ រឿង​ជំ​លោះ​ដីធ្លី មក​ធ្វើ​ជា​ដើម​ចម​ ដើម្បី​ ˝កេងចំ​នេញ​នយោ​បាយ˝ គេ​ង​ចំ​ណេញ​សន្លឹក​ឆ្នោត​ហើយនោះ ចុះ​ហេតុអ្វី​ ក៏គណបក្ស​កាន់​អំ​ណាច​មិន​នាំ​គ្នា ចុះ​ទៅ​ដេញ​ដោល​រឿង​ព្រំដែន ចុះ​ទៅ​ដោះ​ស្រាយ​រឿង​ជំ​លោះ​ដី​ធ្លី ដែល​ក្រុម​ហ៊ុន​មួយចំ​នួន​រំ​លោភ​បំ​ពាន​ទៅ​លើ​ប្រ​ជារាស្រ្ត​ ដើម្បី​ ˝កេងចំ​នេញ​នយោបាយ˝ កេ​ញ​ចំ​ណេញ​សន្លឹក​ឆ្នោត​ដែរទៅ? ចាំ​បាច់​អង្គុយ​ស្រែក​តាម​កញ្ជក់​ទូរទស្សន៍ ដូច្នេះធ្វើ​អី បើ​អ្នក​រាល់​គ្នា​ពិត​ជា​មាន​ឆន្ទៈស្នេហាជាតិ មាន​ឆន្ទៈការ​ពារបូរណភាពទឹក​ដី​មែននោះ?

ក្រុម​ប្រ​ជា​រាស្ត្រខ្មែរមួយចំ​នួន និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រ​ឆាំង​បាន​សរសេររិះ​គន់​នៅ​លើ​បណ្តាញ​សង្គម (facebook) ទៅលើ​​រដ្ឋា​ភិបាល​កម្ពុជាថា ជា​រដ្ឋា​ភិបាល​អាយ៉ង​យួន ជា​រដ្ឋា​ភិ​បាល​ស្ថិត​ក្រោម​អំ​ណាច​របស់​យួន ហើយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ជា​បក្ស​ដែល​យួន​ជាអ្នក​បង្កើត​ ដែល​ជា​គោល​នយោបាយ​របស់​យួន​ ហូជីមីញ ក្នុង​គោល​បំ​ណង​​លេប​ត្របាក់​យក​ទឹក​ដី​កម្ពុជា និង​ប្រទេស ឡាវ ច្រ​បាច់​ចូល​គ្នា​ជាមួយ​ប្រទេស​យួន ឬ​គេ​ហៅ​ថា ជាប្រទេស ឥណ្ឌូចិន ដែល​យួន​ហូជីមីញ​និយាយថា ជាដំ​ណើរឆ្ពោះទៅ​ទិស​ខាលិចរបស់គេ​។

ការ​រិះ​គន់​ថា រដ្ឋា​ភិបាល​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ រដ្ឋាភិបាល​យួន​ខាងលើ​នេះ បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រគណបក្ស​កាន់​អំ​ណាច​មាន​ការ​ខឹង​សម្បា មិន​សប្បាយ​ចិត្ត ហើយ​បាន​វាយ​បក​មក​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​វិញថា ពួក​អាប្រ​ឆាំង​ផ្កាប់​មុខ ពួកអាជាតិ​សាសន៍​និយម ពួកអា ˝កេងចំ​នេញ​នយោ​បាយ˝។ មិន​តែប៉ុណ្ណោះកន្លងទៅធ្លាប់​មាន​ពិធីករទូរទស្សន៍ខ្លះបាន​ស្រែក​តាម​កញ្ចក់​ទូរទស្សន៍ថា នៅ​កម្ពុជាអត់​មាន​យួន​ទេ ពួក​អ្នក​ប្រ​ឆាំង​ផ្កាប់​មុខ ពួក​ជន​អគតិ​មាន​គោល​បំ​ណង​ ˝កេងចំ​នេញ​នយោ​បាយ˝ តែប៉ុណ្ណោះ។

ដូច​ម្តេចដែល​ហៅ​ថា ˝ជន​អគតិ˝ ? លោក​សាស្ត្រាចារ្យ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរមួយ​រូប​បាន​ពន្យល់យ៉ាង​ងាយ​ស្តាប់​​ថា ˝ជន​អគតិ˝ គឺ​ជា​មនុស្ស​ទាំង​ឡាយណា ដែល​គ្មាន​ការ​គិត​ ល្ងិត​ល្ងង់ គ្មាន​ចំ​ណេះដឹង គ្មាន​ការ​ពិចារណាវែកញែករកខុសរក​ត្រូវ បើ​ទោះជា​អ្នក​ណា​ធ្វើ​ខុស​ឬធ្វើ​ត្រូវ​ក៏ដោយ​ ក៏ជន​នោះមិន​ដឹង​មិន​យល់អ្វី​ទាំងអស់។ ប៉ុន្តែក្រុម​មន្ត្រី​របស់​បក្ស​កាន់​អំណាច​ និង​អ្នក​គាំទ្រ​បក្ស​កាន់​អំ​ណាច​បែជាចូល​ចិត្ត​យក​ពាក្យថា ˝ជន​អគតិ˝ មក​ប្រើ​ប្រាស​ជាញឹក​ញាប់​ទៅ​វិញ រហូត​សូម្បី​ពិធី​ករ​ទូរទស្សន៍​មួយ​ចំ​នួន​ដែល​មាន​និន្នាករ​ទេរទៅ​ខាង​បក្ស​កាន់​អំ​ណាច​ក៏​បាន​យក​ពាក្យ ˝ជន​អគតិ˝ នេះមក​ប្រើ​ផងដែរ។

លោក​សាស្រ្តាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​រូប​នោះ​បាន​បន្ថែមថា ˝ជន​អគតិ˝ មិន​ចេះ​វិភាគ​ទៅ​លើ​អ្នក​នយោបាយ​ថា អ្នក​ណា​ល្អ អ្នក​ណាអាក្រក់​បាន​ទេ ហើយ​ក៏មិន​អាច​ចេះ​ប្រើ​ភាសា​រិះ​គន់​អ្នក​ដ៏ទៃ​ដែរ ព្រោះ​ ˝ជន​អគតិ˝ មាន​ការ​គិត​មក​ពីណា? អាច​និយាយថា ជា​មនុស្ស​មិន​ដឹង​អី​ទាំង​អស់។ លោក​សាស្រ្តាចារ្យ​បាន​ចោទសួរថា តើ​អ្នក​ធ្លាប់​ឃើញ​ ˝ជន​អគតិ˝ ​ចេះ​រិះ​គន់​ថ្នាក់​ដឹក​នាំ​ ឬរិះគន់​គណបក្ស​នយោបាយ​ដែរឬទេ? ដូច្នេះសរុប​សេចក្តី​មក​ អ្នក​ដៀល​ថា គេជា ˝ជន​អគតិ˝ នោះ​ប្រហែល​ជា​ខ្លួន​ឯង​ទៅ​វិញ​ទេជា ˝ជន​អគតិ˝ ព្រោះ​ខ្លួន​មិន​បាន​យល់​ន័យ​ពាក្យ​​ថា ˝ជន​អគតិ˝ យ៉ាង​មេចផង។

អ្នក​គាំទ្រ​គណបក្ស​កាន់​អំ​ណាច​ក៏ជាខ្មែរ អ្នក​គាំទ្រគណបក្សប្រ​ឆាំង​ក៏ជាខ្មែរ ចុះ​បើ​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​ចាំ​បាច់ប្រើ​ភាសា​ដៀល​ត្មេះ​គ្នា​ ខាំ​គ្នា​ដូច​សត្វ​តិរិច្ឆាន​ធ្វើ​អ្វី? មេច​មិន​គិត​អំ​ពី​ផល​ប្រ​យោជន៍រួម​របស់​ជាតិ? មេច​មិន​នាំ​គ្នា​ការ​ពារ​ប្រ​ទេស​ជាតិអោយ​បាន​គង់​វង់? អ្នក​មាន​ស្នា​ដៃគួរលើក​សរសើហើយ​ផ្តល់​រង្វាន់ អ្នក​ធ្វើ​ខុស​ត្រូវ​តែ​ពិន័យ​ ចាំ​បាច់​មើល​បំ​ណាំ​គ្នាធ្វើ​អី? ចាំ​បាច់​ចាំ​ចាប់​កំ​ហុស​គ្នាឯងដើម្បី​ទទួល​ពាន​វង្វាន់​ធ្វើ​អី? ព្រោះ​តែ​ចរិឈ្នៀនីស អំ​នួតក្អេងក្អាង កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​នេះហើយ ដែល​ធ្វើ​អោយ​ទឹក​ដី​កម្ពុជារួញ​ស្ទើតែអស់​ នេះបើ​យោង​​តាម​ការ​អានប្រ​វត្តិសាស្ត្រ​របស់​ប្រ​ទេសកម្ពុជាតាំង​ពី​សម័យ​ដើម​មក។

សរុប​សេចក្តីមក បើ​យើង​ឃើញថា ​គណបក្ស​មួយ​គេ​កំ​ពុង​តែ ˝កេងចំ​ណេញនយោបាយ˝ ដោយ​ចុះ​ទៅ​តវ៉ារឿង​ព្រំ​ដែន កម្ពុជា-វៀតណាម បាន​មួយខេត្ត យើង​គួរតែចុះទៅ​តវ៉ារឿង​ព្រំ​ដែន​អោយ​បាន​ប្រាំ​ខេត្តទៅ ដើម្បី ˝កេងចំ​ណេញនយោបាយ˝ គេ​ងការ​គាំទ្រ គេ​សន្លឹក​ឆ្នោត ហើយ​បើ​ឃើញ​គេ​ចុះ​ទៅ​ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លីជូន​ពល​រដ្ឋ​បាន​ប្រាំ​ខេត្ត យើង​មេច​មិន​ចុះ​ទៅ​ជួយ​ដោះ​ស្រាយ​អោយ​បាន​ម្ភៃខេត្ត​ទៅបើម្បី ˝កេងចំ​ណេញនយោបាយ˝ កេង​ការគាំទ្រ គេង​​សន្លឹក​ឆ្នោតនៅ​អាណត្តិក្រោយ នេះ​ទើប​ហៅ​ថា ឈ្លោះ​គ្នា​ដើម្បីជាតិ ប្រជែងគ្នាដើម្បី​រាស្ត្រ មិន​មែន​អង្គុយស្រែកខ្វាកៗដូច​ខ្វែកនិង​ក្អែកនោះទេ៕ ដោយ​៖ នាយប៉ោត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1834ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1546ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1901ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន2050ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1852ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1673ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1550ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1599ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1523ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1782ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35105នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77438នាក់
ខែនេះ    224711នាក់
ឆ្នាំនេះ   2969015នាក់
សរុប   56567911នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:30