ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 05:27 នាទី ចំនួនអានៈ 1702

ភ្នំគូលេនជារម្មណីយ៍ដ្ឋានវប្បធម៌​ធម្មជាតិដ៏ល្បីល្បាញដែល​ពោពេញ​​ទៅ​ដោយ​ព្រៃព្រឹក្សាអ្នកតាវល្លិ៍ បក្សាបក្សី ម្រឹគីម្រឹគា សំលេងទឹកជ្រោះទ្រគោះលើថ្ម លាន់លឺឈូឆលម្អភ្នែកញាតិ និងជាទីសក្ការ:បូរជាសម្រាប់អ្នក​មាន​ជំនឿខាងព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ដែលមានការគាំទ្រពី​​ភ្ញៀវទេសចរណ៍​ជាតិ និងភ្ញៀវទេស​ចរណ៍​អន្តរជាតិ ឥឡូវ​ក្លាយជា​ទីកន្លែងដែល​មានហានីភ័យខ្ពស់​ព្រោះ​តែការដ្ឋានបូមខ្សាច់ក្បែរជើងភ្នំ​ប្រវត្តិសាស្ត្រមួយនេះ។

ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតក្នុង​ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល​អាជ្ញាធរ មន្ត្រីមន្ត្រីជំនាញ និងម្ចាស់ការដ្ឋាន ឆ្លើយផ្សេងៗពីគ្នា ចំពោះច្បាប់អនុញ្ញាត​ប្រកបអាជីវកម្មនៅទីនោះបូមខ្សាច់នៅទីនោះ។

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ អ្នក​យក​ពត៌មានឱ្យ កាសែត​កម្ពុជាសុវណ្ណភូមិ បានចុះទៅដល់ការដ្ឋាន​បូមខ្សាច់ខាងលើ ផ្តិតយក​រូបភាពបានបួនប្រាំសន្លឹកទាំងការភ័យខ្លាចព្រោះ​ម្ចាស់ការដ្ឋាន​​នៅទីនោះបានគំរាមកំហែងថា ហេតុអ្វីចូល​ដល់ការដ្ឋានគេដោយគ្មាន​ការអនុញ្ញាត បែបនេះ ព្រោះ​ការដ្ឋានគេ​មានច្បាប់​ត្រឹម​ត្រូវ​។ បន្ទាប់មកក្រុមអ្នក​សារពត៌មានបានត្រឡប់មក​ផ្ទះ​លោក ឃី សុខុម មេភូមិស្គន់ ពេលនោះ​លោកមេភូមិប្រាប់ថា ”ការដ្ឋានបូមខ្សាច់នេះអត់មានច្បាប់អនុញ្ញាតនោះទេ“។

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម៉ោង០៤រសៀល កាសែតកម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​បទសំភាសន៍ លោក អ៊ាប ថា មេឃុំត្បែងតាមទូរស័ព្ទ លោកមានប្រសាសន៍ថា ”ខ្ញុំបានឱ្យលោកមេភូមិ ឃី សុខុម ទៅសាកសួរខាងការដ្ឋាន​បូមខ្សាច់នេះហើយ ម្ចាស់គេឆ្លើយថា គេបានរត់ច្បាប់ហើយ តែច្បាប់​មិន​ទាន់បានមកដល់ ខ្ញុំក៏ឆ្ងល់ដែរ បើច្បាប់មិន​ទាន់បាន ហេតុអ្វីហ៊ាន​ប្រកបអាជីកម្ម​បូមខ្សាច់មុន​ច្បាប់អនុញ្ញាតអញ្ចឹង? លោកអ្នក​កាសែតស្រាវជ្រាវខ្លួនឯងចុះ ព្រោះខ្ញុំតូចតាចណាស់“។

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ​បាន​ចុះ​ទៅ​ដោយផ្ទាល់ដល់ការដ្ឋានបូមខ្សាច់ខាងលើ ហើយ​មាន​បុរស់ម្នាក់បានចេញមុខ​អះអាងថា ខ្លួន​ជាម្ចាស់ការដ្ឋាន​ ហើយ​ការដ្ឋានមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែបុរស់រូបនោះគេ​មិន​អនុញ្ញាត​ឱ្យ​អ្នក​កាសែតមើល​ច្បាប់របស់គេទេ មិន​តែប៉ុណ្ណោះសូម្បីតែឈ្មោះម្ចាស់ការដ្ឋានក៏គេ​មិន​ប្រាប់ លេខ​ទូរស័ព្ទសម្រាប់ទំនាក់ទំនងក៏គេ​មិន​ឱ្យ ដោយគេ​ប្រើពាក្យមួយឃ្លាចុងក្រោយថា ”បើលោកអ្នក​កាសែតចង់ដឹងម្ចាស់ឈ្មោះអ្វី? ការដ្ឋាននេះមានច្បាប់ឬអត់? លោក​ទៅសាកសួរមន្ត្រីជំនាញទៅដឹងហើយ ខ្ញុំមិន​ជឿថាលោកធ្វើ​ជាអ្នក​កាសែតមិន​ស្គាល់ម្ចាស់ការដ្ឋានបូមខ្សាច់នៅវាលនេះនោះទេ“។

ម៉ៅ១២និង៣០នាទីរសៀល​ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ដដែល ចាងហ្វាកាសែត កម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​ដំណើរទៅ​ដល់សាលាស្រុកបន្ទាយស្រី ហើយ​បាន​ខលទូរស័ព្ទ​សាកសួរទៅលោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី លោកអភិបាលស្រុកវ័យក្មេងរូបនេះបានប្រាប់តាមទូរស័ព្ទថា ”ខ្ញុំអត់នៅក្នុងសាលាស្រុកទេ ជាប់រវល់ចេញមក​ធ្វើ​ការ​ខាងក្រៅ តែការដ្ឋានបូមខ្សាច់នេះ ខ្ញុំពុំដែល​ដឹងទេ ចាំខ្ញុំចុះទៅមើល​ទីនោះផ្ទាល់។ លោក ឃឹម ហ្វីណង់ បាន​ពន្យល់បន្ថែមថា ខាងសាលាស្រុក​មិន​មាន​សិទ្ធិចេញច្បាប់អនុញ្ញាតឱ្យការដ្ឋានបូមខ្សាច់ទេ នេះជាតួនាទីរបស់មន្ទីររ៉ែនិងថាមពល ខាងស្រុក​បាន​ត្រឹម​តែ​ត្រួតត្រាពីផល​ប៉ះពាល់នៅក្នុងស្រុក​តែប៉ុណ្ណោះ“។

នៅរសៀលម៉ោង៣និង១០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះលោក មាស ជូរ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្តសៀមរាប បាន​ប្រាប់តាមទូរស័ព្ទថា ”កន្លែម្តុំនោះពីមុនមក​មានការដ្ឋាន​បូម​ខ្សាច់មួយ​មាន​ច្បាប់ តែម្ចាស់បានស្លាប់បាត់ទៅហើយ តែកន្លែងដែលបងអ្នកកាសែតប្រាប់ខ្ញុំ​នេះ​ ខ្ញុំដូច​ជាមិន​ស្គាល់ទេ សូមបងជួយផ្ញើរូបភាពការដ្ឋានបូមខ្សាច់ និងទីតាំងឱ្យខ្ញុំផង ខ្ញុំនឹងចុះទៅមើល​ដោយផ្ទាល់ ខ្ញុំសូមអរគុណហើយ ដែល​បងបាន​រាយការណ៍ ទីតាំង​បូមខ្សាច់ខាងលើ​ប្រាប់ខ្ញុំឱ្យ​បាន​ដឹង“។

អាជ្ញាធរដែនដី និងពលរដ្ឋ​នៅឃុំត្បែង មានការរិះគន់ថា មិន​គួរណាសមត្ថកិច្ចពាក់ព័ន្ធ បណ្តោយ​ឱ្យ​មានការ​ដ្ឋានបូមខ្សាច់នៅក្បែរ​ជើងភ្នំគូលេនយ៉ាង​អាណាធិបតេយ្យដូច្នេះនោះទេ ពួកគាត់​ព្រួយ​បារម្ភថា ខ្លាចសត្វពាហន:របស់ពួកគាត់ដើររកស៊ីធ្លាក់ក្នុងរណ្តៅបូមខ្សាច់នេះស្លាប់ ម្យ៉ាងវិញទៀត ពួកគាត់ព្រួយ​បារម្ភទៀតថា បើបូមយូរៗទៅ ខ្លាចតែរលំភ្នំគូលេនរាបដល់ដីទេក៏មិន​ដឹង។ ពួកគាត់បាន​សំនូមពរទៅអាជ្ញាធរខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធមេត្តា បញ្ឈប់ការដ្ឋានបូម​ខ្សាច់ក្បែរភ្នំគូលេននេះឱ្យអស់ទៅ ដើម្បីការពារសម្បត្តិរួម ទុក​ឱ្យកូនចៅជំនាន់ក្រោយ​បាន​មើល​ឃើញ​ផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1486ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1808ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1392ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន1976ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1397ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1593ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1742ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2055ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1589ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន1384ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5775នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    17012នាក់
ខែនេះ    124090នាក់
ឆ្នាំនេះ   2581993នាក់
សរុប   51941919នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 23:51