សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 02:23 នាទី ចំនួនអានៈ 1565

សកម្ម​ភាព​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ចេញ​ពី​តំ​បន់​ខេត្ត​ឧត្តរ​មាន​ជ័យ​ជាប់​ព្រំ​ដែន​ប្រ​ទេស​ថៃ​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ផុស​ផុល​ដដែល​បើ​ទោះ​បី​ជា​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ធ្លាប់​បាន​ថ្លែង​ប្រ​មាន​និង​ចេញ​ចញ្ជា​មិន​ឲ្យ​កើត​មាន​ត​ទៅ​ទៀត​យ៉ាង​ណាក្ដី។​

មន្ត្រី​អង្គ​ការ​សង្គម​ស៊ី​វិល​បាន​ថ្លែង​ប្រាប់​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា ទោះ​បី​ជា​ប្រមុ​ខរាជ​រដ្ឋាភិ​បាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ចេញ​បទ​បញ្ជា​បញ្ឈប់​រាល់​សកម្ម​ភាព​ចរា​ចរ​ឈើ​ក្រ​ញូង​នៅ​ទូ​ទាំង​ប្រ​ទេស​យ៉ាង​ណា​ក៍​ដោយ​ក៍​រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​ពុំ​ទាន់​អនុវត្ត​តាម​នៅ​ឡើយ​ទេ។​

មន្ត្រីអង្គការសង្គម​ស៊ីវិល​បាន​ថ្លែង​បន្ត​ថាខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ទៅ​និង​ទឹក​ដីថៃ​នោះ​បច្ចប្បន្ន​នេះ​ចល​នា​ដឹក​ជញ្ជូន​ឈើ​ក្រញូង​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់​ឈរ​ដោយ​សារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​មិន​បាន​ទៅ​តាម​បទ​បញ្ជា​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន។​

មន្រ្តី​អង្គការ​ដដែល​បាន​បញ្ជាក់​ថា ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​ផ្លូវ​២​ខ្សែ​ជា​ចំ​ណុច​ក្ដៅ​គគុក​របស់​ឈ្មួញ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​បាន​ដោយ​សេ​រី​ពុំ​មាន​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្ក្រា​បឲ្យ​បាន​ជោគ​ជ័យ​ស្រប​តាម​គោល​នយោ​បាយ​កំ​ណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិ​បាល​ក្នុង​អាណត្តិ​ទី​៥​នោះ​ឡើយ។​

អង្គកា​រឃ្លាំមើល​បទ​ល្មើ​សព្រៃ​ឈើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ផ្លូវ​ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ទី​១ គឺ​តំ​បន់​ច្រក​អូ​ស្មាច់​កាត់​មក​ក្រុង​សំ​រោង​បន្ត​ទៅ​ខេត្ត​សៀម​រាប​និង​ខេត្ត​បន្ទាយ​មានជ័យ​តាម​ផ្លូវ​លេខ​៦៨ ដោយ​ក្នុង​មួយ​យប់ៗ​មាន​ករណីរ​ថយន្ត​ដឹក​ឈើ​ចាប់​២០​ទៅ​៣០​គ្រឿង​ឆ្លង​កាត់​ផ្លូវ​១​ខ្សែ​នេះ​បាន​ដោយ​សុ​វត្ថិភាព។​

ចំណែក​១​ខ្សែទៀត​នោះ​ផ្លូវ​លេខ​៦៧​ពី​ស្រុក​អន្លង់​វែង​មក​ខេត្ត​សៀម​រាប​បន្ត​ទៅ​ខេត្ត​កំ​ពង់​ចាម​ក្នុង​១​យប់​យ៉ាង​ហោច​ណាស់​ក៍​មាន​រថ​យន្ត​ដឹក​ឈើ​មិន​ក្រោម​ពី​២០​គ្រឿង​នោះ​ដែរ។​

បាតុ​ភាព​នេះ​បាន​កើត​មាន​ជាយូណាស់​មកហើយ​ក៍ប៉ុន្តែស​មត្ថកិច្ចដែល​ជាសសៃឈាម​របស់ប្រមុខ​រាជរដ្ឋាភិបាល​ដែលបាន​ដាក់ស្នាក់ការ​ចាំបង្ក្រាប​នូវរាល់បទ​ល្មើសឆ្លង​កាត់នោះ​នៅតែមិនមាន​ចំណាត់ការ​ដដែលមិ​នដឹងថា​បទល្មើស​ព្រៃឈើទាំង​នោះធ្វើចរាចរ​តាមរបៀប​ណានោះ​ទេបើមាន​ប៉ុស្តិ៍សមត្ថ​កិច្ចបណ្ដាក់​គ្នារដូច​ខ្យងហើយ​នៅ​តែ​រត់​រួច​បាន។​

រាល់​ភាព​អសកម្ម​ទាំងអស់នេះ​ត្រូវបាន​គេស្ដី​បន្ទោស​យ៉ាង​ចំ​ៗទៅលើ​ប្រព័ន្ទ​សមត្ថ​កិច្ច​ជាពិ​សេស​អស់​លោក​មេព្រៃដែល​មាន​តួនាទី​សំខាន់​ជាង​គេក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​នោះបែជា​នាំ​គ្នារ​សម្ងំ​ឲ្យឈឹង​ប្រព្រឹត្ត​នូវអ្វីដែល​រដ្ឋាភិបាល​កំពុងតែ​ចាប់អារម្ម​នូ​វអំពើពុក​រលួយ។

ប្រិយមិត្តអ្នកអាន​សូមជួយ​ឲ្យតម្លៃចំ​ពោះលោក​ឃុនប៊ុនហេង មេព្រៃផ្នែក​អន្លង់វែង​ដែលមាន​តួនា​ទី​បង្ក្រាប​រាល់បទ​ល្មើសព្រៃ​ឈើក្នុងដែន​របស់ខ្លួន​ចុះ​ហេតុ​អ្វីបាន​ជា​សកម្មភាព​ដឹកជញ្ជូន​ឈើក្រញូង​ចេញពីចំ​ណុចគ្រប់​គ្រងនៅ​តែបន្ត​កើត​មាន​រហូត​ឬមួយ​មេ​ព្រៃរូប​នេះមាន​វាំង​ននខ្មៅ​អ្វីនៅ​ពីក្រោយខ្នង​ទើបមិន​ហ៊ានប៉ះ​ពាល់​បទល្មើស។​

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ​ឃុនប៊ុនហេង ​មេព្រៃអន្លែងបានទេ​រាល់​ការ​​ចោទ​ប្រកាន់​ខាង​​លើនេះ​​ព្រោះ​​​ទូរស័ព្ទ​​ចូល​​គ្មាន​​​អ្នក​ទ​ទួល។​​

ពាក់ព័ន្ធ​សកម្មភាព​ដឹកជញ្ជូន​ឈើក្រញូង​ចេញ​ពីខេត្តឧត្តរ​មានជ័យ​ខាង​លើ​នេះ​អភិបាល​ខេត្តលោក សថាវី បានថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០១៣ ថា​ក្នុង​នាម​អាជ្ញាធរ​ខេត្តបាន​អនុវត្តតាម​បទបញ្ជា​លេខ​០២របស់​រាជរដ្ឋាភិ​បាល​ដូចភ្លៀង​រលឹម ​ដោយ​បាន​ធ្វើ​ការ​ផ្សព្វ​​ផ្សាយ​នៅ​តាម​បណ្ដា​ស្រុក ​ក្រុង​និង​ភូមិ​ឃុំ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​លុប​បំ​បាត់​រាល់​បទ​ល្មើស​ឲ្យ​បាន​ជោគ​ជ័យ។​

ប៉ុន្តែបើទោះ​បីជាលោក សថាវី ថ្លែង​អះអាង​ដូច​ខាង​លើ​យ៉ាង​ណា​ក៏​ដោយ​ក៏​បទ​ល្មើស​ឈើ​ក្រញូង​នៅខេត្ត​ឧត្តរមាន​ជ័យ​នេះ​ចរាចរ យ៉ាង​គគ្រឹក​គគ្រេង​ដូច​ហែកឋិន​ទាន​ជា​រៀង​រាល់​យប់​បាន​ដោយ​រលួន​ដដែល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន1942ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2274ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2022ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1590ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1588ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1576ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1475ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1471ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1471ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2455ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4203នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    22047នាក់
ខែនេះ    331215នាក់
ឆ្នាំនេះ   2341754នាក់
សរុប   51701680នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 11:46