សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ

ដោយៈ សៀ វិចិត្រ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:31 នាទី ចំនួនអានៈ 252

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួម​មក​តុលាការ​ខេត្តសៀម​រាប​កាល​ពី​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នោះ ត្រូវ​បានតុលាការ​​ដោះលែងស្ងាត់ៗ​អោយ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃទី០៣ ខែ​តុលា​ឆ្នាំ២០១៤ដើម​ខែនេះ។

គួរំលឹក​ផង​ដែរថា កាល​ពីវេលា​ម៉ោង​១០និង​៣០​នាទី ​ថ្ងៃទី០៨​ខែសីហា​ឆ្នាំ២០១៤​កន្លង​ទៅ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​០៦ នៅ​ចំណុច​មុស​រោង​ម៉ាស៊ី​កិន​ស្រូវ ក្នុង​ឃុំ​សសរស្តម្ភ ស្រុក​ពួក​ ខេត្ត​សៀម​រាប សមត្ថ​កិច្ចចម្រុះ​ដូច​ជា​មេព្រៃ ប៉ូលីស​សេដ្ឋ​កិច្ច ព្រះរាជ​អាជ្ញារង បាន​ចាប់​ មន្ត្រី​ប៉េ​អឹម​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​២នាក់ ម្នាក់ឈ្មោះ​ សូវិបុល  ភេទ​ប្រុស​ អាយុ៣៧​ឆ្នាំ មេស្នាក់ការប៉េអឹមលេខ២០៦ ​ខេត្ត​ឧត្ត​រ​មាន​​ជ័យ និង​តៃរថ​យន្ត​ម្នាក់ទៀត​ឈ្មោះ ​​ហុង វិចិត្រ ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មានជ័យដូចគ្នា ព្រម​ជាមួយ​រថ​យន្ត​ម៉ាក ISUZU ឌុយ​មិចពណ៍​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ខេមរភូមិន្ទ ០៩​-២-០៥៥៧ និង​ឈើ​ក្រ​ញូង​មួយ​ចំ​នួនធំ កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលាការ​ខេត្ត​សៀមរាបដើម្បី​ចាត់ការ​ទៅ​តាមផ្លូវ​ច្បាប់។

នៅ​ថ្ងៃ​ដែល​​មត្ថកិច្ចចាប់​ខ្លួន​ភ្លាមៗ និង​​កំពុង​ធ្វើ​ការ​​សាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន​ឆ្លើយ​ទាំង​ទឹកមុខញញឹម​ញញែម ហើយ​និយាយ​ហាក់​មាន​ជំ​នឿ​ចិត្ត​​ថាខ្លួន​ជាប់​គុគ​មិន​បាន​យូទេ ហើយ​ថែម​ទាំង​និយាយ​ប្រាប់​អ្នក​កាសែត​ថា  លោកមិនខ្វល់ខ្វាយ​ទេចំពោះ​ការ​ចាប់​ខ្លួន​នេះ បើលោក​ខ្លាច​គេ​ចាប់​ខ្លួន​ លោក​មិន​រក​ស៊ី​ដឹក​ឈើ​ក្រញូងទេ​ហើយ​បើ​ខ្លាច​ជាប់​គុគ​ម្លេះ​រត​ចោល​ឡានបាត់​ទៅហើយ ។មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​សូវិបុលថែម​ទាំង​លើ​ក​ដៃ​ដែល​ជាប់ឃ្នោះ​អោយ​អ្នក​កាសែត​ថត ដើម្បី​អោយ​ថ្នាក់​លើ​ដូច​ជា​ ឯកឧត្តម​សៅ​សុខា បាន​ដឹងផង។

លោក​ កុយសៅ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​​រសៀល​ថ្ងៃទី​២២ ​ខែ​តុលា ​ឆ្នាំ២០១៤​នេះថា ជន​ជាប់​ចោទ​ឈ្មោះ​សូវិបុល​​ត្រូវ​បាន​មេធាវី​របស់​កាត់​សុំ​ធានាក្រៅ​ឃុំបណ្តោះ​អាសន្តកាល​ពី​សប្តាហ៍មុន ហើយ​លោក​ចៅ​ក្រម​បាន​ដាក់​លោក​សូវិបុល អោយ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ លោកចៅ​ក្រុម​បន្ថែម​ថា លោក​ពុំ​អាច​ប្រាប់​បាន​ទេ​ថា លោក​សូវិបុល​ត្រូវ​ជាប់​ទោស​ប៉ុន្មាន​ឆ្នាំព្រោះ​នេះ​ជា​ការ​សម្ងាត់​របស់​តុលាការ​ក្នុង​ពេល​កំ​ពុង​ស៊ើប​សួរ។

លោក​ សូវិបុល ធ្លាប់​បាន​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនាទៅ​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​ចុង​ឆ្នាំ២០១២​នៅ​ចំណុចវង្វង់​មូល​ឃុំ​អូស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ ក្នុង​ពេល​ដែល​អ្នក​កាសែត​រូប​នោះ​បាន​តាម​ថត​ឡាន​ដឹក​ឈើខុស​ច្បាប់​របស់​លោក។ ហើយ​លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​ខាងលើ​បាន​ប្រាប់​នៅ​រសៀល​ដ​ដែល​នេះ​ថា កាលណោះលោក​ពុំបាន​ដាក់​ពាក្យបណ្តឹង​នោះទេ ព្រោះដោយសារ​លោក​សូវិបុលសុំ​ទោស​ថាខ្លួន​ស្រវឹង​ស្រាបាត់​បង់​ស្មារតី ហើយ​សន្យាថា ជួយ​ឧបត្ថមលុយ​$200 (ពីររយដុល្លារ) សំរាប់​បិតថ្នាំ តែ​លោក​សូវិបុល​អោយ​បាន​តែ​$100​(មួយ​រយ​ដុល្លារ) ក៏លែង​លើក​ទូរ​ស័ព្ទ​រហូត​ដល់​ដឹក​ក្រញូងគេ​ចាប់ដាក់គុគ ឥឡូវ​ចេញពីគុគនៅ​តែ​ជំ​ពាកលុយមួយរយ​មិន​សង​ដដែល។ លោក​រ៉េត​បន្ថែមថា ថ្ងៃណាលោក​មាន​ពេល​ទំ​នេរ​លោក​ផ្ញើលុយ​មួយរយអោយ​លោក​សូវិបុលវិញ ហើយ​លោក​នឹង​ទៅ​ដាល់​ពាក្យបណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សូវិបុល​មិន​គោរព​ការ​សន្យា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1767ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1728ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2313ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4397ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1735ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1656ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1567ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1849ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2257ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1722ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32265នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74598នាក់
ខែនេះ    221871នាក់
ឆ្នាំនេះ   2966175នាក់
សរុប   56565071នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:40