ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 11 ឆ្នាំ 2021 វេលាម៉ោង 11:23 នាទី ចំនួនអានៈ 1567

ប៉េអឹមខេត្តម្នាក់ឈ្មោះ អាង សែន (ហៅចិត្ត) មានតួនាទីជា នាយការិយាល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរមនុស្ស និង​ការពារអនីតិជន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ផឹកស៊ី​ស្រវឹង​ដក​កាំភ្លើងខ្លីបាញ់មួយគ្រាប់នៅវេលាម៉ោង១១យប់ ថ្ងៃទី១ ខែវិច្ចកា ឆ្នាំ២០២១ នៅចំណុចការរាសសាំងសូរិយាស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បណ្តាល​ជនរងគ្រោះឈ្មោះ ផាត សុភា ​ភេទប្រុស អាយុ៣៧ឆ្នាំ រង​របួសពេញមុខ។

ប្រភពបានបង្ហើបអោយដឹងថាឈ្មោះ អាង សែន ផឹកស៊ីស្រវឹង​ប្រកែកគ្នាជាមួយឈ្មោះ ផាត សុភា ឡើងតឹងសសៃក ទើបលោក ផាត សុភា ខលហៅ​លោក នួន សារុន នាយការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាបមក​ជួយដោះស្រាយ ស្រាប់តែភ្លាមៗធ្វើ​អោយលោក អាង សែន កាន់តែខឹង ហើយដក់កាំភ្លើងបាញ់មួយគ្រាប់ទៅលើសាបមុខផ្ទះបណ្តាលអោយថ្មបែខ្ទាតត្រូវមុខលោក ផាត សុភា ដាច់ចេញឈាមស្រក់ពេញដី។ ប្រភពបានបន្តទៀតថា ឈ្មោះ ផាត សុភា ជាថៅកែបុរីសុខហេងវីឡាស្ថិតក្នុងភូមិគោគត្នោត នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នៅព្រឹក​ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២១នេះ កាសែកម្ពុជាសុវណ្ណភូមិ បានព្យាយាមសុំការពន្យល់ពីជនរងគ្រោះឈ្មោះ ផាត សុភា ខាងលើនេះតែគាត់​មិន​លើក​ទូរស័ព្ទ លុះប្រហែលមួយម៉ោងក្រោយមកទើប​ប្អូន​ប្រុស​លោកភាបាន​ខលទូរស័ព្ទ​បកមក​វិញហើយប្រាប់ថា ខ្ញុំជាប្អូនរបស់លោកភា ខ្ញុំពុំអាចបកស្រាយបានទេ ចាំសួរទៅខាងបងខ្ញុំសិន ហើយក៏បិតទូរស័ព្ទបាត់ទៅ។

ចំណែកឯលោក អាង សែន ហៅចិត្ត ប៉េអឹមខេត្តរូបនេះ ដែលផឹកស៊ីស្រវឹងបាញ់បោះសេរីកាលពីមប់មិញនោះពុំទាន់អាចសុំការបកស្រាយបានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការ​ទំនាក់ទំនង។

រីឯលោកអនុសេនីយ៍ឯក សៀក សោភា នាយការិយាល័យប្រឆាំងបទល្មើស​ព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាបក៏ពុំអាចសុំការពន្យល់បានដែរ ព្រោះទូរស័ព្ទចូល​ពុំមានអ្នក​លើក​ទទួលនៅប្រឹកថ្ងៃទី២ខែវិច្ឆកាឆ្នាំ២០២១នេះ។ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន1860ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1451ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1590ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1716ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន1977ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1363ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2191ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន1952ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1717ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1412ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1113នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70704នាក់
ខែនេះ    177782នាក់
ឆ្នាំនេះ   2635685នាក់
សរុប   51995611នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:56