សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 2461

តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​រំ​ពង​ ដែល​បណ្តាល​អោយមាន​ការ​​រំ​ខាន​ដល់​ការ​ទស្ស​នា​ប្រាសាទ​របសល់​ភ្លៀវ​ទេស​ចរណ៍​តាំង​ពី​​ម៉ោង​៤ទាប​ភ្លឺ ដោយ​មិន​មាន​ការ​រំ​ខាង​ពី​សំ​ណាក់​អាជ្ញាធរ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​នោះ​ទេ។

មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រ​ជា​ពល​រដ្ឋ មគ្គុទេស​ទេសចរណ៍ តៃ​កុង​ឡាន​ តៃ​កុង​រឺម៉ក មក​ថា ជា​រៀង​រាល់​ព្រឹក​ចាប់​ពី​ម៉ោង​៤និង​៣០​នាទី រហូត​ដល់​ថ្ងៃកម្ពស់​កំពូល​ប្រាសាទ​អង្គរ​វត្ត មាន​ឡាន​ម៉ាក់​កូរ៉េ​កែ​ឆ្នៃ​ដាក់​លក់​កាហ្វេ​មួយ​គ្រឿង​បាន​មក​ចត​ទល់​ពី​មុខ​ជណ្តើរ​ខាង​លិច​នៃ​ប្រា​សាទ​អង្គរវត្ត​​ ដោយ​ដាក់​តំ​រៀប​តុកៅអី​លក់​កា​ហ្វេ ហើយ​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​ម៉ាក​ឆៃណាខ្នាត​ធំបញ្ឆេះ​អូស​ឌីណា​ម៉ូភ្លើង​ចាប់​អំ​ពូល​ភ្លើង​ និង​ប្រើ​ប្រាស​គ្រឿង​អេឡិច​ទ្រូនិក​ដូច​ជា​ម៉ាស៊ីន​ឆុង​កាហ្វេ ទូរ​ទឹក​កក​​ជាដើម​​ ដើម្បី​លក់​កាហ្វេ​អោយ​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​ថ្ងៃរះនៅ​ប្រាសាទ​អង្គរ​វត្ត។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា រថ​យន្ត​កែ​ច្នៃ​ដាក់​លក់​ភេសជ្ជៈ​ដែល​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​រំ​ខាន​សូរ​សំ​លេង​ខាង​លើមាន​ស្លាក​យី​ហោឈ្មោះ “បងស៍ កាហ្វេ ធូ ហ្គោ = Bong’s Coffee 2 go”។ ប្រ​ភព​បន្តថា ដី​ចំ​ណី​ថ្នល់​នៅ​មុខ​ប្រា​សាទ​អង្គរ​វត្តខាង​លិចប៉ូ​លីស​សណ្តាប់​ធ្នាប់​បាន​ដាក់​ស្លាក​ ”ហាមចត“ ប៉ុន្តែ​រថ​យន្ត​កែច្នៃ​លក់​កាហ្វេ​ខាង​លើ មិន​ត្រឹម​តែ​ចត​ធម្ម​តា​នោះ​ទេ ថែម​ទាំង​ដាក់​តំ​រៀប​តុ​លក់​កាហ្វេត្រៀប​ត្រា​ ហើយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​សូ​រ​ដូច​ផ្គររន្ទះ ដែល​ជា​ការ​រំ​ខាន​ដោយ​សូរ​សំ​លេងដល់​ភ្ញៀវ​ទេស​ចរណ៍យ៉ាង​ខ្លាំង តែ​គេ​មិន​ឃើញ​មាន​អាជ្ញា​ធរ​ ​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​អប្ស​រា មក​នែនាំ​សកម្ម​ភាព​ខាង​លើ​នេះទេ ដែល​សកម្ម​ភាព​ខាង​​លើ​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ទូទៅ​សង្ស័យ​ថា ក្រុម​ហ៊ុន​រថ​យន្ត​កែ​ច្នៃលក់​កាហ្វេ​ខាង​លើ​នេះ ប្រ​ហែល​ជា​បាន​បង់​លុយ​ប្រ​ចាំ​ខែ​អោយ​គ្រប់​ជំ​នាញ​អស់​ហើយ​មើល​ទៅ​ ទើប​អាច​រក​ស៊ី​ដោយ​រលូន​បែប​នេះ ដោយ​គ្មាន​ការ​រំ​ខាន។

នៅថ្ងៃទី២៤​ខែតុលា​ឆ្នាំ២០១៤​នេះ យើង​ពុំអាច​សុំ​ការ​បក​ស្រាយ​បំ​ភ្លឺ​ពី​លោក ពៅ ម្ចាស់​រថ​យន្ត​កូរ៉េកែ​ច្នៃដាក់​លក់​កា​ហ្វេ​ខាង​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​បើ​យោង​តាម​សម្តី​បុគ្គលិក​ម្នាក់​បាន​ប្រាប់​បណ្តាញ​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ២០១៤​ ​ថា ម្ចាស់​របស់​គេ​ទៅ​ស្រុក​ក្រៅ​ពុំទាន់មកវិញទេ។

នៅ​រសៀល​ដដែល​នេះ​ លោក​ឈុំ​សំ​បាន មេប៉ុស្តិ៍​នគរបាល​សង្កាត់​គោគចក បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា ខាង​សណ្តាប់​ធ្នាប់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ជា​ទួនាទី​របស់​ ស្នង​ការ​បិតិគភណ្ឌ​មិន​ពាក់​ព័ន្ទ​និង​នគរបាល​ប៉ុស្តិ៍ទេ តែ​បើ​មាន​បទ​ល្មើ​ស​នោះ​ទើប​ជា​ទួនាទី​របស់​នគរបាល​ប៉ុស្តិ៍។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ស្នង​ការ​បិតិ​កភណ្ឌ​បាន​ទេ​នៅ​រសៀលថ្ងៃ​​ដដែល​នេះ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំរាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ដោយ៖ ផ្លុង-រ៉េត,

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1815ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន2096ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2620ដង សេចក្តីជូនដំណឹង   អាន1813ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1637ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1755ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1843ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2046ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1852ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2372ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32181នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74514នាក់
ខែនេះ    221787នាក់
ឆ្នាំនេះ   2966091នាក់
សរុប   56564987នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:37