ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់

ដោយៈ ផ្លុង-រ៉េត តាកែវ ថ្ងៃទី 27 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 1616

ទន្ទឹមនឹងជីវភាព ក្រីក្រលំបាក ហើយឪពុកស្លាប់ ម្តាយបោះបង់ ចោលទៅមាន ស្នេហ៍ថ្មីទៀត បានធ្វើឱ្យ ក្មេងប្រុសស្រី បីនាក់ បងប្អូន ក្លាយទៅជា ក្មេងកំព្រា ក្រោមការ ចិញ្ចឹមបីបាច់ ពីជីដូន ក្នុងពេល កន្លងមក ។ ឥឡូវនេះ បន្ទាប់ពី ជីដូនធ្លាក់ ខ្លួនឈឺ ធ្វើអ្វីលែងកើត ទើប ក្មេងស្រីច្បង អាយុប្រាំបីឆ្នាំ បង្ខំចិត្ត ឈប់រៀន ត្រឹមថ្នាក់ទី ១ ទាំងវ័យក្មេងខ្ចី មកជួយ ធ្វើការរកស៊ី ចិញ្ចឹម ប្អូនៗ និង ជីដូនមានជំងឺ ធ្វើឱ្យពួក អ្នកស្រុកភូមិ នឹកអាណិត ខ្លោចចិត្ត គ្រប់ៗគ្នា ចំពោះវីរភាព និង ទុក្ខលំបាក វេទនាបំផុត ដែលកុមារី ម្នាក់នេះ កំពុងប្រឈម រាល់ថ្ងៃ ។

ក្មេងស្រីដែលក្លាយជា ម្តាយទីពីររកស៊ី ចិញ្ចឹមប្អូនៗ និង ចិញ្ចឹមជីដូនមានជំងឺ មានឈ្មោះ ធិន ចន្ធី បច្ចុប្បន្នអាយុ ប្រាំបីឆ្នាំ ជាកូនទីពីរ រស់នៅភូមិនៀល ឃុំគុស ស្រុកត្រាំ កក់ ខេត្តតាកែវ ។ ផ្ទះរបស់នាង មួយខ្នងតូច ប្រក់ស័ង្កសី ស្ថិតនៅឆ្ងាយ ពីគេឯង ហ៊ុមព័ទ្ធដោយ វាល ស្រែជុំវិញ ។ ពេល ចូលទៅ ដល់ តាមការនាំផ្លូវ ពីលោក ប្រធានភូមិ យើងសង្កេត ឃើញក្មេង ប្រុសស្រី តូចៗបីនាក់ បងប្អូននោះ កំពុងដើរបេះ បន្លែស្លឹកបាស នៅតាមព្រៃ ខាងមុខផ្ទះ ដោយខ្លះកាន់ កញ្ច្រែង ខ្លះជាអ្នកបេះ រួច ទើបនាំគ្នា អង្គុយ បូតស្លឹក ចាស់ៗចេញ សម្រាប់ ស្លរលាយ ជាមួយ ទំពាំងសាប ដែលនាង ឡើងភ្នំជីកបាន ហើយសល់ ពីលក់ ។ ចំណែកជីដូន របស់ក្មេងៗ ទាំងនោះ កំពុងមានជំងឺ សម្រាន្តនៅ លើផ្ទះឯណោះ ដោយទុកភារៈ ការងាររកស៊ី និងដាំស្លរលើ ចៅស្រីច្បង ជាអ្នករ៉ាប់រង ទាំងស្រុង ។

លោកយាយ អ៊ិត លី ដែលត្រូវជាជីដូន ហើយកំពុងមានជំងឺ ព្រមទាំង ត្រចៀកថ្លង់ ពិបាក សាកសួរ នោះបាន រៀបរាប់ឱ្យដឹងថា សព្វថ្ងៃគាត់ ជាស្ត្រីមេម៉ាយ ដោយសារប្តី ធ្លាក់ពីចុងត្នោតស្លាប់ កាលពីដប់ប្រាំ ឆ្នាំមុន ហើយបន្សល់ ទុកតែ កូនស្រីម្នាក់គត់ ឈ្មោះនាង ថូ ចន្ធា ។ គាត់ មិនត្រឹម តែតស៊ូចិញ្ចឹម កូនទាំងលំបាក វេទនាតែ ម្នាក់ឯង ប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹម ចៅៗកំព្រាទៀត ដែលជាបន្ទុក ដ៏ធ្ងន់បំផុត ។ ដោយឡែក កាលកូនស្រី ចន្ធា នៅក្មេងពុំបាន រៀនសូត្រ នឹងគេទេ លុះធំឡើងពេញ វ័យក្រមុំ គាត់ បានរៀបចំ សែនព្រេន មួយព្រឹក ជា មួយបុរសក្នុង ភូមិជាមួយគ្នា ម្នាក់ឈ្មោះ ធិន សិរី ដែលជា កូនកំព្រា ឪពុកម្តាយ ។ បន្ទាប់ពីចាប់ដៃគ្នា ជាគូមក ពួកគេបង្កើត បានកូន ចំនួនបួននាក់ ប្រុសបី ស្រីម្នាក់ ។ ដោយជីវភាពក្រី ក្រលំបាក ទើប សិរី លា ប្រពន្ធកូនធ្វើ ចំណាកស្រុក ចេញទៅ ធ្វើការងារ នៅ ប្រទេសថៃ ផ្នែកនេសាទ សមុទ្រ ។ ការងារ នេសាទ នោះពិបាកខ្លាំងណាស់ នៅតែលើទូក កណ្តាលសាគរ គ្មានកោះត្រើយ ប្រាំមួយខែទៅ មួយឆ្នាំទើបបាន ឡើងគោកម្តង ហើយពុំដែលបាន ផ្ញើប្រាក់ខែ មកឱ្យ ប្រពន្ធកូនបាន ម្តងណាឡើយ ថែមទាំងបាត់ ដំណឹងសូន្យ ទៀត ។ លុះ ក្រោយមក បាន ទទួលដំណឹង ដ៏រន្ធត់ថាសិរី បានស្លាប់បាត់ ទៅហើយ ដោយសារ អ្នកនេសាទ ដូច គ្នា សម្លាប់វាយទម្លាក់ ទឹកសមុទ្រ ។ ចំណែក សាកសព របស់ សិរី មិនដឹង រសាត់អណ្តែត ដល់ទីណាឡើយ ហើយប្រពន្ធ កូន និង លោកយាយ ជាម្តាយបាន ត្រឹមតែទុក្ខ សោក ប៉ុណ្ណោះ ពុំបានធ្វើ បុណ្យឧទ្ទិស ឱ្យសោះប្រៀប ដូចខ្មោចសត្វ ព្រោះ តែជីវភាពក្រុម គ្រួសាររបស់គាត់ កំពុងជួបបញ្ហាទី ទ័លក្រលំបាក រកអ្វីប្រៀបផ្ទឹមគ្មាន ។ ទន្ទឹម នឹងនោះ កូនស្រីរបស់គាត់ ដែលទើបសម្រាល កូនទីបួន បានមួយខែ ព្រោះតែទុក្ខសោក ប្តីស្លាប់ស្រាប់តែ ច្រាល ឈាម និង ទាស់ សរសៃខ្ចី ប៊ិះនឹងទៅតាម ខ្មោចប្តី ដែរ ។ ឥឡូវនាង បានជាសះស្បើយ ហើយ ប៉ុន្តែ នាងបានក្លាយទៅ ជាមនុស្សភ្លេចច្រើន ត្រចៀក ថ្លង់ និយាយតិចៗ មិនសូវឮ លុះត្រា និយាយខ្លាំង ទើបស្តាប់បាន ។ ស្ថិតក្នុង សភាព បែប នេះនាង ចន្ធា លែងគិតអ្វី ទាំងអស់ សូម្បីតែកូនតូច ទាំងបួន នាក់ទុកចោល ឱ្យគាត់ជាម្តាយ ចិញ្ចឹមមើលថែ ដែរដោយនាង ទៅតាមប្តីក្រោយ បាត់អស់រយៈ ពេល ពីរឆ្នាំ ហើយមិនដឹងជា សព្វថ្ងៃរស់នៅ កន្លែងណា ឡើយ ។

លោកយាយ អ៊ិត លី មានប្រសាសន៍បន្តថា ដើម្បីបានប្រាក់ទិញអង្ករ និង ម្ហូបអាហារចិញ្ចឹម ចៅៗ គាត់ត្រូវ ធ្វើដំណើរ ឡើងភ្នំរាល់ថ្ងៃ ដែលឃ្លាត ពីផ្ទះប្រហែល បួនគីឡូម៉ែត្រ ដើម្បីស្វែងរកទំញំង និង ស្លឹកល្ងៀង ទុកលក់ខ្លះ ទុកហូបខ្លះ ។ ជួនកាល ខែធ្វើ ស្រែគាត់ ដើរស៊ី ឈ្នួលដកស្ទូង ច្រូតកាត់ឱ្យ គេ បន្ថែមពីនេះ ទៀតឆ្លៀតពេល ទំនេរគាត់តែង ដើរ​រើស​ខ្យង​ខ្ចៅ រកកង្កែប ខ្វារក្តាម ឬ ជញ្ជាត់កូន ត្រី កំពឹស និង កំភ្លាញជាដើម ។ បើខែប្រាំងវិញ គាត់ឡើងភ្នំ កាប់អុសលក់ ពេលណា រកប្រាក់មិន បានគាត់ខ្ចី បុលគេជាស្រូវអង្ករ ហើយខែធ្វើ ស្រែ គាត់ ជួយដកស្ទូង ច្រូតកាត់ ឱ្យគេវិញចាត់ទុក ជាការរួចគ្នា ។ ទោះបីគាត់ ខំប្រឹងប្រែង យ៉ាងណា នៅតែជួប បញ្ហាខ្វះខាតដដែល គឺរកព្រឹកខ្វះល្ងាច រកល្ងាច ខ្វះព្រឹក ហូបមិនគ្រប់ គ្រាន់ឡើយ ហើយគាត់ត្រូវ ជម្លៀសចៅ ប្រុសច្បងម្នាក់ ឈ្មោះ ធិន ចម្រើន បច្ចុប្បន្ន អាយុ ដប់ឆ្នាំ ដោយផ្ញើឱ្យ រស់នៅ នឹងព្រះសង្ឃ ក្នុងវត្តជម្ពូវ័ន ក្រុងភ្នំពេញ ឯណោះ ។

បន្ទាប់ពីគាត់ជាជីដូន ធ្លាក់ខ្លួនឈឺ បែបនេះមក មិនអាចស្វែងរក អាហារចិញ្ចឹម ជីវិតបាន តទៅទៀត ចៅស្រីទីពីរ របស់គាត់ឈ្មោះនាងធិន ចន្ធី ត្រូវ បង្ខំចិត្តឈប់រៀន ត្រឹមថ្នាក់ទី ១ ទាំងក្មេងខ្ចី ដើម្បី រកស៊ីចិញ្ចឹម ប្អូនតូចៗទាំងពីរ និងតបស្នង សងគុណ ចំពោះជីដូន វិញដែរ ។ វ័យ ទើបតែប្រាំបីឆ្នាំ ប៉ុណ្ណោះ តែនាងបែរជា ក្លាយទៅជា មេគ្រួសារ ឬ ជាម្តាយនៃប្អូនៗ ទាំងពីរដោយ ភាពលះបង់ ខ្ពស់កម្រ រកបានមិនគិត ពីអនាគតរបស់ ខ្លួនឡើយ ។

យោងតាមសម្តីរបស់អ្នកជិតខាងឱ្យដឹងថា ក្មេងស្រីនេះមិនសូវទំនេរប៉ុន្មានទេ នាងតែងប្រឹង ប្រែងធ្វើការរកស៊ី តាមលំអានមុខរបររបស់ជីដូន ដូចជាចូលព្រៃឡើងភ្នំរកទំពាំង ស្លឹកល្ងៀង គោះ អង្ក្រង និង ស៊ីឈ្នួលដកស្ទូង ច្រូតកាត់ឱ្យគេ ទាំងហាលថ្ងៃ ហាលភ្លៀង ដូរនឹង អង្ករ ឬ ប្រាក់កាស ដើម្បីចិញ្ចឹមជីវិត ។

ជារៀងរាល់ថ្ងៃ នាងហត់នឿយ នឹងការងារខ្លាំង ណាស់ទម្រាំបាន អាហារហូប មួយពេលៗ ។ ភាគ ច្រើននាង និង ប្អូនៗហូបបាយ ជាមួយទឹកត្រី និង អំបិលប៉ុណ្ណោះ ហើយយូរៗទើប បានម្ហូបឆ្ងាញ្ញ់ម្តង ជួនកាលថ្ងៃ ខ្លះមានតែបាយ អត់ម្ហូបសូម្បី អំបិល ទឹកត្រី ក៏គ្មានដែរ ។ ពេល ខ្លះម៉ោងដប់មួយ ឬ ដប់ពីរ ថ្ងៃត្រង់ទៅហើយ រកអង្ករដាំបាយមិនទាន់ បាននៅឡើយផង ពេលខ្លះទៀត មានតែអង្ករ កន្លះកំប៉ុងប៉ុណ្ណោះ នាងច្នៃធ្វើជាបបរ ដោយដាក់ អំបិល ឱ្យប្រៃបន្តិច ទឹករាវ កក្លូក ពេលឆ្អិន ដួសចែកគ្នា ហុតឱ្យ បាន តឹងពោះរស់រួច មួយពេលៗ ទម្រាំរកបានទៀត ។

ក្មេងស្រីរូបនេះ ប្រែធ្វើទឹកមុខ ស្រពោនរលីង រលោងទឹកភ្នែក នៅពេលយើង សាកសួរពី ការព្រាត់ ប្រាស ឪពុកម្តាយ ហើយទន្ទឹមនឹង នោះប្អូនតូចៗ របស់ នាង បានសួរថា “ម៉ែខ្ញុំនៅឯណា” ស្របពេលរូប នាងនិយាយកាត់ថា “រាល់ថ្ងៃ ខ្ញុំនឹកម៉ែខ្លាំង ណាស់”។ មកដល់ពេលនេះ នាង និង ប្អូនៗបានព្រាត់ប្រាស ពីឪពុកម្តាយ ចំនួនពីរឆ្នាំ មកហើយ ឪពុកស្លាប់កណ្តាល សមុទ្រស្រុកថៃ ឯណោះ ចំណែកម្តាយ បានបោះបង់ ចោលពួកគេទៅ មានប្តីទៀត មិនដឹងរស់ នៅទីណាឡើយ ពួកគេចង់ជួប ម្តាយ យ៉ាងខ្លាំង ។ ទោះ បីនៅ នឹងជីដូនក៏ដោយ តែជីវិតពួកគេ នៅតែដូចសម្បុក អត់មេបា និង គ្មានភាពកក់ក្តៅដដែល ។ ក្នុងស្ថាន ភាពបែបនេះ បើម្តាយបានវិលវិញ ជីវភាពល្អ ប្រសើរ ហើយនាងមាន ឱកាសគ្រប់គ្រាន់ បានចូល សាលារៀន វិញនោះ ទើប នាង និង ប្អូនៗមាន ភាព កក់ក្តៅឡើងវិញ ។ ក្មេងស្រី ធិន ចន្ធី ជាមនុស្ស ឧស្សាហ៍ រហ័សរហួន សព្វថ្ងៃនាងតែងស៊ីឈ្នួលដក សំណាបឱ្យគេ មួយថ្ងៃបានមួយផ្លូន ស្មើនឹងមួយ ម៉ឺនរៀលដែរ ប៉ុន្តែមិនបានរាល់ថ្ងៃឡើយ ពេលមាន គេជួលទើបបានប្រាក់ ។ ពេលបានប្រាក់ ហើយ នាងបែងចែកទិញអង្ករម្ហូបអាហារ ព្រមទាំងថ្នាំសង្កូវ សម្រាប់ ព្យាបាល ជំងឺជីដូនផងដែរ។

នៅចំពោះមុខលោកមេភូមិ និង អ្នកកាសែត លោកយាយ អ៊ិត លី បាននិយាយ បដិសេធថា គាត់មិន ដែលធ្វើបាបចៅៗ ឡើយហើយពេលខ្លះ ចៅៗគ្មានបាយ ហូបនេះ ព្រោះតែគ្មាន ប្រាក់ទិញ អង្ករដូចដែល ឃើញស្រាប់ហើយ នរណាក៏គេដឹង ថាក្រុម គ្រួសារ របស់គាត់ជាអ្នក ទីទ័លដែរ ។

ទុក្ខដែលក្រុម គ្រួសារនេះ ទទួលញឹកញាប់ ជាងគេ គឺសេចក្តី ស្រេកឃ្លាន និង ព្រាត់ប្រាស ហើយទីបំផុតអ្នក ដែលត្រូវលំបាក វេទនាជាងគេគឺ ក្មេងស្រីអាយុ ប្រាំបីឆ្នាំនេះ ព្រមទាំងប្អូនៗ របស់នាង ទៀត ។ តើទៅអនាគត វាសនាពួកគេ នឹងទៅជាយ៉ាង ណា បើបច្ចុប្បន្នងងឹត សូន្យសុង ទៅហើយ ?

យើង​សូម​អំ​ពាល​នាវ​ដល់​ អង្គ​ការ​កុម៉ា​កំ​ព្រា អង្គការក្រៅ​រដ្ឋា​ភិបាល ដែល​ពាក់​ព័ន្ធនិង​ជន​ក្រីក្រ ក្មេង​កំ​ព្រា មេត្តាជួយ​គ្រួសារខាង​លើ​នេះ​ផង​ ដើម្បី​អោយ​ពួក​គេ​បាន​ទៅ​សាលា​រៀន​ដូច​កូន​គេ​ឯង​ដទៃ​ទៀត៕

Written by ភ្នំពេញដេលីញូវ
Tuesday, 18 September 2012

ដកស្រង់ពី​ Facebook ដោយ​ ផ្លុង-រ៉េត (តោះនាំ​គ្នាជួយ​គ្នាដើម្បីអនាគត​កម្ពុជា)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1556ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3183ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន683ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1522ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1563ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1513ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1225ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1664ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1413ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1528ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3211នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    21055នាក់
ខែនេះ    330223នាក់
ឆ្នាំនេះ   2340762នាក់
សរុប   51700688នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 09:19