លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 14 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 09:54 នាទី ចំនួនអានៈ 1623

ថ្មីៗ​នេះគេសង្កេត​ឃើញថា ​ក្បួន​រថយន្ត​យី​ឌុប​ដឹក​ឈើក្រហម និង​ឈើប្រណិត ឆ្លង​ទៅ​កាន់​ប្រទេស​យួន​ដូច​ហែរ​កឋិន តាម​ច្រក​ទាំងព្រំដែនកម្ពុជា-យួន ហើយ​អាច​ដំណើរការ​ដោយ​រលូន ព្រោះតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ នាយផ្នែក និង​ជំនាញ​គយ របស់លោក ចាន់ សុផាត បើកភ្លើង​ខៀវ និង​ជួយ​សម្របសម្រួល គ្រប់​បែបយ៉ាង​ជូនក្រុម​ឈ្មួញទាំង​តូច​ទាំង​ធំ។

តាម​សេចក្តីរាយការណ៍​គ្រាន់​តែ​សមត្ថកិច្ច​ស្ថាប័ន​ខ្លះ ត្រូវ​ឈ្មួញ​ឈើ​បង់លុយ​អោយ ក្នុង​មួយ​ឡាន​យី​ឌុប ចាប់ពី ១០០​ដុល្លារ​ឡើង​ទៅ ដោយឡែក​ចំណែក​មេ​គយ ប្រចាំ​ស្រុក​មេមត់ ដែល​គ្រប់គ្រង​ច្រក​ទាំង​៣​ដោយ​លោក ចាន់ សុផាត ជាមួយ​នាយខ​ណ្ឌ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​ទទួល​លុយ​ចំណែក​ពី​បទល្មើស​ព្រៃឈើ ច្រើន​ជាង​គេ​បំផុត។​

តាម​សកម្មភាព​ដឹកឈើ​ល្មើសច្បាប់ ដ៏​គគ្រឹកគគ្រេង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ឆ្លង​ទៅ​យួន តាម​ច្រក​ដូន​រ័ត្ន ច្រក​ចាន់​មូល ច្រក​ក្តុល បាន​ក្លាយ​ជា​ប្រភព​ឆ្នាំងបាយ របស់លោក ចាន់ សុផាត ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ស្រុក​មេមត់​យ៉ាង​គ្រប់​ទឹកជា​ទី​​បំផុត ដូច​ដែល​ប្រភព​មួយចំនួន បាន​ខ្សឹប​ប្រាប់​ថា ក្នុង​មួយ​ខែៗ​កូនចៅ​របស់ លោក ចាន់ សុផាត ប្រមូល​លុយ​បាន រាប់សិប​ម៉ឺន​ដុល្លារ​យក​ទៅ​ចែក​គ្នាចាយ​លេង​យ៉ាង​សប្បាយ ឥតមាន​ខ្វល់​ខ្វាយ​អ្វីទាំងអស់។

ពល​រដ្ឋ​អ្នក​តាម​ដានហេតុការណ៍ខាង​លើ​នេះ ​សង្ស័យថា កើតចេញពី អំពើពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ រកស៊ី​ដឹក​ឈើ​ខុសច្បាប់ ហើយ​ការប្រមូល​លុយ មួយចំនួន​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ មិនមែន​ជា​គោលការណ៍ របស់​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ដែល​គេ​ហៅថា ជា​ត្រីងៀត​ឆ្លៀត​ពង និង​គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​ស្រស់ៗ ដែល​មិន​គួរ​អគ្គនាយក​ដ្ឋា​ន​រដ្ឋាករ​គយ​មើលរំលង​នោះទេ។​

​បើ​តាម​ការដឹកជញ្ជូន​ឈើប្រណិត ឆ្លង​ទៅ​យួន ដោយ​សេរី និង​ប្រកបដោយ​អាទិភាព​នេះ ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹងថា គឺ​ចំណូល​បង់ពន្ធ​ជូន​រដ្ឋ​ច្រើន​បំផុត​ត្រឹម ២០ ទៅ ៣០​ភាគរយ ប៉ុណ្ណោះ ដើម្បីឱ្យ​គេ​មើលឃើញ​ថា ជា​ការនាំ​ចេញ​ឈើ ដោយ​ស្របច្បាប់ តែ​រឿង​ពិត​វិញ កូនចៅ​របស់​លោក ចាន់ សុផាត ​បាន​គៃបំបាត់​ពន្ធ​រដ្ឋ យ៉ាង​គឃ្លើន​បំផុត ដែល​នេះ​ជា​ការអះអាង​របស់​ដង្កូវ​ចេញ​ពី​សាច់ ព្រោះតែ​មេ​ស៊ីដាច់​តែឯង (Sic)​។

​ដោយឡែក បញ្ហា​នេះ​គេ​កំពុង​ឆ្ងល់​ថា រាល់​សកម្មភាព ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ប្រទេស​យួន យ៉ាង​អនាធិបតេយ្យ​នេះ ជាគោលការណ៍ របស់​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឬ​អគ្គនាយក​គយ និង​រដ្ឋាករ បើកទូលាយ​សម្រាប់ ការប្រមូល​ពន្ធ​ចូល​រដ្ឋ ឬ​ជា​ទម្លាប់​អំពើពុករលួយ ជា​លក្ខណះ​ប្រព័ន្ធ ទើប​ការដឹក​ជញ្ជូន​ឈើ របស់​ក្រុម​ឈ្មួញ មាន​អាទិភាព ឆ្លងកាត់​ព្រំដែន​ដោយ​សេរី​បែបនេះ? ដោយ​ ៖ ប្រ​ម៉ាញ់​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1491ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1412ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1559ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1599ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1706ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1564ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1371ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1319ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1342ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2131ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28491នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    174975នាក់
ខែនេះ    558255នាក់
ឆ្នាំនេះ   1940487នាក់
សរុប   51300413នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:10