មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 28 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:48 នាទី ចំនួនអានៈ 1549

សកម្ម​ភាព​ដឹក​ឈើ​តាម​រថ​យន្ត​សាន់​យ៉ុង​ រថ​យន្ត​នីក​សាន់​ និង​រឺ​ម៉ក​ធំៗ​ពី​ខេត្ត​ព្រះ​វិហារ​ ចូល​ខេត្ត​សៀម​រាប​ដូច​ហែ​រកឋិន​ទាន តែ​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​មិន​ចុះ​បង្ក្រាប​ ថែម​ទាំង​និយាយ​ថា ជិត​ដល់​បោះ​ឆ្នោត​ថ្នាក់​លើ​​អោយ​បន្ថូ​បន្ថយដល់​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះទៅ​វិញ។

ជាក់​ស្តែង​នៅព្រឹក​​ថ្ងៃទី​២២ និង​យប់​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៣នេះ មាន​រថ​យន្ត​សាន់​យ៉ុង​ រថ​យន្ត​នីក​សាន់ រឺម៉ក​ដឹក​ឈើក្មាន​ច្បាប់​ ​ពី​ខេត្ត​ព្រះ​វិហារ​ដោយ​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប ចូល​យក​មក​លក់​អោយ​ដេ​ប៉ូ​លក់​ឈើ​នៅ​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំ​រើក ក្រុង​សៀម​រាប​ជា​ច្រើន​កន្លែង។

អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយការណ៍​ជូន​លោក​ យឹមស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប តែ​លោក​ថា ជាប់​រវល់​ចុះ​វាស់​វែង​ដី​ជា​មួយ​យុ​វ​ជន​ស្ម័ក្រចិត្តមិន​អាច​មក​ត្រួ​ត​ពិនិត្យ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​បាន​ទេ សូម​អោយ​ទូរ​ស័ព្ទ​ទៅ​លោក​ ឡឹង​សុខា វិញ។

លោក​ ឡឹងសុខា មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​អាច​ចុះ​បង្ក្រាប​បាន​ទេ ព្រោះ​រយៈពេល​កន្លង​ទៅ​ចុះ​បង្ក្រាប​ព្រៃ​ឈើ​បែ​ជា​មារឿង​ទៅ​វិញ ម្យ៉ាង​ទៀត​ថ្នាក់​លើ​ប្រ​ជុំ​សុំ​អោយ​បន្ថូ​បន្ថយ​ខ្លះ​ដល់​អ្នក​រក​ស៊ី​កំបិច​កំប៉ុកព្រោះ​ជិត​បោះ​ឆ្នោត​ហើយ។

លោក​ ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី២៨នេះ ថា ” គ្មាន​ពាក់​ព័ន្ធ​អី​ជា​មួយ​ការ​បោះ​ឆ្នោត​ទេ កុំ​ចេះ​តែ​និយាយ​ផ្តេស​ផ្តាស “ រួច​ក៏​បិទទូរ​ស័ព្ទ​បាត់​ទៅ។

លោក​ ស៊ូភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះថា ” ខាង​សា​លា​ខេត្ត​ក៏​មិន​ដែល​បាន​ផ្សព្វ​ផ្សាយ​ដំ​ណឹង​ផ្តេស​ផ្តាស​អញ្ចឹង​ដែរ អ្នក​ណា​វា​និយាយ​ចាប់​វា​ម៉ោ ឬ​មួយ​អ្នក​កា​សែត​ចេះ​តែ​ប្រ​ឌិត​ខ្លួន​ឯង​ទេ​ដឹង? មើល​មើ​អ្នក​ដឹក​​ឈើ​មាន​ច្បាប់​ពី​ខាង​ណា? សាលា​ខេត្ត​មិន​ដែល​ចេញ​ប្បាប់​អោយ​ដឹក​ឈើ​ទេ “។ លោក ស៊ូភិរិន្ទ​ បាន​បន្ថែម​ថា ” ខ្ញុំនៅ​ខេត្ត​សៀម​រាប​នេះ​គ្មាន​ផ្ទះ​១​ខ្នង​ ឬ​ដី​១​ចំ​អាម​ទេ រាល់​ថ្ងៃ​មាន​តែ​ខិត​ខំ​កសាង​ស្ថាប​នា​ អោយ​ខេត្ត​សៀម​រាប​រីក​ចំ​រើន​តែ​ប៉ុណ្ណោះ“។

ចែ ឈុន (ហៅចែពៅ)ថៅ​កែ​​ដេ​ប៉ូ​ទទួល​ទិញ​ឈើ​គ្មាន​ច្បាប់​ម្នាក់​ដែ​ល​បាន​ទិញ​ឈើ​ខាង​លើ​ក្នុង​ចំ​ណោម​ដេ​ប៉ូ​ជា​ច្រើន​ បាន​គំ​រាម​អ្នក​សារ​ព័ត៌មាន​យើង​ថា ” ហាម​ចុះ​ផ្សាយ​ឈ្មោះ​ខ្ញុំ និង​កុំ​យក​រូប​ថត​ខ្ញុំ​ទៅ​ផ្សាយអោយ​សោះ​ ប្រ​យ័ត្ន​ខ្ញុំ​ប្តឹង! ព្រោះ​ប្តី​ខ្ញុំ​ក៏​ធ្វើ​ការ​បមន្ត្រី​រាជ​ការ​ដែរ! ចាំ​បាច់​មក​ថត​អី! នាំ​គ្នា​យក​លុយ​ទៅ​ចាក់​សាំង​ទៅ “។

បើ​តាម​ការ​ស៊ើប​អង្កេត បាន​អោយ​ដឹង​ថា ក្រុម​ដេ​ប៉ូលក់​ឈើ​រាប់​រយ​កន្លែង​នៅ​ខេត្ត​សៀម​រាប ជា​ពិសេស​គឺ​ដេប៉ូ​តាម​ផ្លូវ​ភូមិ​ជន្លង់​នេះ​តែ​ម្តង គឺ​ពុំ​ដែល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដែល​បង់​ពន្ធ​ជួន​រដ្ឋ​នោះ​ទេ គឺ​ពួក​គេ​ទិញ​តែ​ឈើ​ពី​សង្គម​ងងឹត រក​ស៊ី​លោត​ឆ័ត្រ​អត់​ច្បាប់​តែ​ប៉ុណ្ណោះ ព្រោះ​បាន​ចំ​ណេញ​ច្រើន។

ប្រ​ភព​ព័ត៌​មាន​ពី​អ្នក​រក​ស៊ី​បាន​អោយ​ដឹង​ថា ពួក​គេ​បាន​​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដងផ្លូវ​ គ្រប់​ទី​កន្លែង​ទើប​អាច​ដឹក​ឈើ​ចូល​បាន​ បើ​មិន​បង់​លុយ​វិញ​ ដាក់​តែ​២ដុំ​ក៏​មេ​ព្រៃ​តាម​ចាប់​ដែរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​និយាយថា ព្រៃ​ឈើ​វា​ជា​សម្បត្តិ​រួម គួរ​ណាស់​តែ​អា​ជ្ញា​ធរ​ដែន​ដី មន្ត្រី​ពាក់​ព័ន្ធ និង​មន្រ្តី​ជំ​នាញនាំ​គ្នា​ទប់​ស្កាត់​អ្នក​ដែល​រក​ស៊ី​មិន​ស្រប​ច្បាប់​ទាំង​តូច​ទាំង​ធំ ព្រោះ​ទី​មួយ​វាបាត់​បង់​ព្រៃ​ឈើ អស់​ដោយ​គ្មាន​ថវិការ​ចូល​រដ្ឋ​ ចូល​តែ​ហោ​ប៉ៅ​ពួក​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ និង​ពួក​រក​ស៊ី​ក្បត់​ជាតិ​តែ​ប៉ុណ្ណោះ។ ពល​រដ្ឋ​យល់​ឃើញ​ថា នៅ​ពេល​អស់​ព្រៃ​ឈើ​ វាបណ្តាល​អោយ​មានអាកាស​ធាតុ​រាំង​ស្ងួត ​ភ្លើង​ឆេះ​ព្រៃ គ្រោះ​ទឹក​ជំ​នន់ ហើយ​គ្រោះ​ថ្នាក់​ទាំង​​នេះ វា​មិន​មែន​ប៉ះ​ចំ​តែ​អ្នក​បំ​ផ្លាញ​ព្រៃ​ឈើ​នោះ​ទេ គឺ​វា​ប៉ះ​​ទាំង​​អ្នក​ដែល​មិន​បាន​​កាត់​បំ​ផ្លាញ​ព្រៃ​ឈើផង​ដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1762ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1614ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1837ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1732ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2191ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1909ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1571ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1653ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន608ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2247ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34762នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77095នាក់
ខែនេះ    224368នាក់
ឆ្នាំនេះ   2968672នាក់
សរុប   56567568នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:18