ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 17 ខែ 09 ឆ្នាំ 2018 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1729

នៅ​វេលាម៉ោង​០១និង​៤៧​នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ម្សិល​មិញ​​នេះ ឯកឧត្តម ស ថាវី អភិបាលខេត្ត​ឧត្តរមានជ័យ​ នៅ​តែ​បើក​ដៃ​អោយ​ខ្មែរ​ និង​ថៃ បាញ់​កាំ​ជ្រូវ​​ភ្នាល់​ដាក់​លុយ​យ៉ាង​អាណាធិបតេយ្យ នៅ​ចំណុច​ភូមិអូរថ្ម ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ។

គេ​សង្កេត​ឃើញថា ការ​បាញ់​កាំជ្រូចកែច្នៃ​​ភ្នាល់​គ្នា​ដាក់​លុយ​ខាង​លើ​នេះ បើក​លេង​ជាច្រើន​ឆ្នាំណាស់​មក​ហើយ នៅលើ​ទឹក​ដី​ខ្មែរក្បែរ​ព្រំដែនថៃ ដែល​ការ​បាញ់​កាំជ្រូច​នេះ​នៅ​ប្រទេស​ថៃ អាជ្ញាធរ​គេ​ហាម​ដាច់​ខាត​មិន​អោយ​លេង​ទេ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ទាំង​មនុស្ស​ទាំង​សត្វ ហើយ​ថែម​ទាំង​អាច​មាន​អាគ្គីភ័យ​ដោយ​យៈថាហេតុទៀតផង។

សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ ធ្លាប់​ធ្វើ​ការ​សម្ភាសន៍ ពុក​ម៉ែ បងប្អូន ដែលរស់​នៅក្បែរ កន្លែង​បាញ់​​កាំជ្រួចខាងលើ​នេះ ពួកគាត់​បាន​សម្តែង​ការ​មិន​ពេញ​ចិត្តទាល់​តែសោះចំការ​បាញ់​កាំជ្រូច​នេះ ហើយ​ថែម​ទាំង​មាន​​ការ​ភ័យ​ខ្លាច​ទៀត​ផង ដោយ​ពួកគាត់​អះអាងថា ពេ​លគេ​បាញ់​ម្តងៗភ័យ​ចង់​លេច​អាចម៍ លេច​នោម​អស់​ហើយ ព្រោះ​ទី​នេះជាព្រំដែន មិន​មែន​ទីក្រុង​ឯណា ម្យ៉ាង​ទៀត​មាន់ ទា គោ ក្រ​បី ​ដំ​រី​សេះ របស់​ពួកគាត់​ ផ្អើល​រត់​ពេញ​វាល ពេញកាល ខ្លះក៏ឈឺស្លាប់​បាត់​ទៅ។

ពរដ្ឋ​បន្តរិះគន់និង​ដាក់​ចម្ងល់ថា បើមិន​អោយ​គេ​បាញ់​កាំជ្រូច ភ្នាល់ដាក់លុយទេ តើ​សេដ្ឋ​កិច្ច​ស្រុក​​ខ្មែរ​វាមិន​ដើរ​ ឬយ៉ាង​ណា?​ ហើយ​តើ​ឯកឧត្តម សថាវី អភិបាលខេត្តរូប​ហ្នឹង មាន​ភាគ​ហ៊ុន​ប៉ុន្មាន​លាន​ដែរ បាន​ជាប្រឹង​ខ្លាំម្លេះ?

សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ ធ្លាប់​ធ្វើ​ការ​សម្ភាសន៍ ជាមួយឯកឧត្តម ស ថាវី អភិបាលខេត្ត​ឧត្តរ​មានជ័យ​ជាញឹកញាប់តាមទូរស័ព្ទ តែមិន​ដែលឆ្លើយ​ថាដឹងគេ​បាញ់​កាំជ្រូច​ម្តងណាទេ បើ​មិន​ជាប់​ប្រជុំ គឺ​នៅ​ឆ្ងាយ ឬទៅ​ប្រជុំឯភ្នំពេញ នេះ​ហើយ​ជាហេតុធ្វើ​អោយ​រាស្រ្តខក​ចិត្តនិយាយមិន​ចេញ​ ក្រវីតែក្បាល​ដូចគោស្រាំង​ទិច។

រាជរដ្ឋាភិបា​លកម្ពុជា អាណត្តិទី៦នេះ មិន​គួរ​មើ​លរំលងករណីបាញ់​កាំជ្រូចខាងលើនេះទេ ព្រោះ​វា​មិន​មែន​ជាទីគាប់​ចិត្តរបស់រាស្ត្រ ហើយ​ក៏វាគ្មាន​ផលប្រយោជន៍អ្វី​ដល់​ប្រទេស​ជាតិ​ទាំង​មូល​នោះដែរ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2197ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន2587ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1554ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន2752ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1443ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2185ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1935ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1517ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1723ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1419ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      75នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    17113នាក់
ខែនេះ    124191នាក់
ឆ្នាំនេះ   2582094នាក់
សរុប   51942020នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 00:44