លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 1712

បទល្មើស​នេសាទ​បាន​កើត​ឡើង​ខ្លាំង​ជាង​មុន​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដោយ​មាន​ការ​ឃុប​ឃិត​ពី​នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ និង​អា​ជ្ញា​ធរ​ដែន​ដី បើក​ដៃ​អោយ​អ្នក​មាន​អំ​ណាច​ មាន​លុយ​កាត់​ មាន​មុខ​មាត់​ ដាក់​ណរ៉ាយក្រឡា​ញឹក​រាប់​រយ​រាប់​ពាន់​ម៉ែត្រ ប្រ​មូល​យក​ត្រី​ទាំង​​តូច​ទាំង​ធំ​នៅ​រដូវ​សំរ៉ក​នេះ​ស្ទើ​អស់​ពី​បឹង​ទន្លេ​សាបទៅ​ហើយ។

ប្រភព​ពី​ប្រ​​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា ឆ្នាំ​២០១២​នេះ​មាន​ក្រុម​អ្នក​មាន​លុយ​មាន​អំ​ណាចមួយ​ចំ​នួន​កំ​ពុង​ប្រ​កប​មុខ​របរ​នេសាទ​ខុស​ច្បាប់​​​ដូចជា​ ការ​ប្រើ​សាច់​អួន​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រធ្វើ​ជា​ ណរ៉ាវ ស្ទាក់​យក​ត្រី​ទាំង​តូច​ទាំង​ធំមិន​អោយ​ចុះ​ទៅ​បឹង​ទន្លេ​សាប​បាន​ទេ។ ពួកគាត់​បន្ត​ថា ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​មិន​អាច​មាន​លទ្ធ​ភាពប្រ​កប​របរ​ខុស​ច្បាប់​នេះ​បានទេ ព្រោះ​ទី១-ត្រូវ​បង់​លុយ​ជា​ច្រើន​អោយ​ទៅ​មន្រ្តី​ជំ​នាញ ទី២-ត្រូវ​ចំ​ណាយ​លុយ​ជា​ច្រើន​ទិញ​សាច់​អួន​ ទី៣-ត្រូវ​មាន​ខ្នង​មាន​ខ្សែសំរាប់​កាង​កុំ​អោយ​​មាន​ស្ថា​ប័ន​ផ្សេង​មក​រារាំងរំខាន។

បុរស​ម្នាក់​មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១ម៉ែត្រ៦៥ មាន​សម្បុរ​សណ្តែកបាយ អុំ​ទូក​តូចដោយ​ច្រ​វាខ្លី នៅ​យាម​ណរ៉ាវ​មួយ​កន្លែង​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា ណរ៉ាវ​ ដែល​មាន​ប្រ​វែង​ជា​ង​៣០០​ម៉ែត្រ​មួយ​នេះ​មិន​មែន​ជា​របស់​គេ​ទេ គេ​គ្រាន់​តែ​ជា​អ្នក​យាម​ថែ​រក្សា​តែ​ប៉ុណ្ណោះ ឯ​លោកដង្ខៅ​ ង៉េត ជា​ថៅ​កែ កាត់​នៅ​ឯ​ឃុំ​ដំដែក ២-៣ ថ្ងៃ​គាត់​ចុះ​មក​ចាប់​ត្រី​លក់​ម្តង រឿង​ច្បាប់​ទំ​លាប់​សុំ​សួរ​ទៅ​លោក​ថៅ​កែ​ខ្ញុំ​ទៅ។

ប្រ​ភព​ពី អ្នក​នេសាទ​ស្រី​ម្នាក់​បាន​លួច​ខ្សឹប​អោយ​ដឹង​ថា លោក ង៉ែត​ ជា​អតី​ត​កូន​ថៅ​កែ​ឡូ​នេ​សាទ​នៅ​ឃុំ​​កំ​ពុង​ឃ្លាំង​នេះ តែ​ដល់​រដ្ឋា​ភិ​បាល​បាន​ប្រ​កាស​បិត​ឡូ​នេសាទឯក​ជន​ទុក​អោយ​រាស្រ្ត​រក​ស៊ី​ ទើប​លោក​ង៉ែត​ មាន​ការ​មិន​សូវ​សប្បាយ​ចិត្ត ក្នុង​ការ​ប្រ​កប​មុខ​របរ​តូច​តាច បាន​ជា​ចំ​ណាយ​លុយ​សូក​ប៉ាន់​មន្រ្តី​ជំនាញ ដើម្បី​ដាក់ ​ណរ៉ាវ អោយ​​រាង​ធំ​ហើយ​វែង​ដាច់​កន្ទុយ​ភ្នែកបែប​នេះ។ អ្នក​នេសាទ​ស្រីនេះ​បន្ត​ថា លោក​ ង៉ែត ជា​មនុស្ស​ឈ្នានីសអ្នក​ក្រ ឃើញ​ពល​រដ្ឋ​ក្រី​ក្រ​រក​ស៊ី​បន្តិច​បន្ទួច រាយ​ការណ៍​អោយ​មន្រ្តី​ជំ​នាញ​ទៅ​ចាប់​យក​មក​អោយ​បង់​លុយរាប់​លាន​រៀល​ ដែល​ជា​ហេតុ​បណ្តាល​អោយ​អ្នក​ក្រ​ទឹក​ភ្នែក​ហូរ​រហាម​ដូច​អណ្តើក​ត្រូវ​ភ្លើង តែ​ខ្លួន​ឯង​វិញ​រក​ស៊ី​ខុស​ច្បាប់​គ្មាន​អ្នក​ណា​ដែល​ហ៊ាន​អើ​ពើធ្វើ​ដឹង​ធ្វើ​លឺ​អីទេ។ អ្នក​នេ​សាទ​​ស្រីរូប​នេះ​បន្ថែមថា គាត់​មិន​ហ៊ាន​និយាយ​ច្រើន​ទេ​ខ្លាច​លោក​ ង៉ែត​ ដឹង​គេ​គុំ​គួន​ធ្វើ​បាប​​គាត់​ ព្រោះ​លោក​ង៉ែត​ជា​មនុស្ស​មាន​អំ​ណាច​ មាន​លុយរាប់​លាន​ដុលា្លរ ម្យ៉ាង​វិញ​ទៀតលោក​ ង៉ែត​ធ្លាប់​និ​យាយ​ថា​គេ​​ជា​​នាយ​ទាហ៊ាន​មាន​បុណ្យ​សក្តិធំផង​នៅ​ខេត្ត​សៀម​រាប​នេះ សូម្បី​លោក​ ព្រិនសាវិន​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ក៏ជា​មិត្ត​ភ័ក្រ​ជិត​ដិត​របស់​លោក​ង៉ែត​ដែរ បាន​ជា​លោក​ង៉ែត​រក​ស៊ី​ខុស​ច្បាប់​ធំ​ប៉ុណមេឃ​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់គាត់។

នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ខល​សំ​ភាសន៍លោក​ង៉ែត​នាពេល​ថ្មីៗ​នេះ លោកង៉ែត​បាន​មា​ន​ការ​ប្រតិកម្ម​ច្រ​ឡោត​តោត​តូង​តាម​ទូរស័ព្ទ​ថា អ្នក​រក​ស៊ី​បទ​ល្មើ​ស​នេសាទ​មាន​ច្រើន​ណាស់នៅ​ឃុំ​កំ​ពុង​ឃ្លាំង​នេះ បើ​អ្នក​កាសែត​ចុះ​ផ្សាយ​ចុះ​អោយ​អស់​ បើ​ចុះ​តែ​លោក​ម្នាក់​ លោក​នឹង​ប្តឹង​ទាំង​អ្នក​កាសែត ទាំង​អ្នក​រក​ស៊ី​ខុស​ច្បាប់​ផ្សេង​ទៀត ហើយ​ប្តឹង​ទាំង​មន្រ្តី​ជំ​នាញ​ដែល​ឃុប​ឃិត​យក​លុយ​អ្នក​រក​ស៊ី​បទ​ល្មើស​នេ​សាទ​ផ្សេងទៀត​ ដែល​​មិន​​ចុះ​បង្ក្រាប​តាម​ច្បាប់​។ លោក​ង៉ែត​បន្ថែម​តាម​ទូរ​ស័ព្ទថា ពួក​អស់​លោក​អ្នក​កាសែត​ឯង​អស្ចាប៉ុណ្ណា បើ​ខ្លាំង​ទៅ​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ទី៥​ក៏បាន​ដែរ ហើយ​បើ​ហ៊ាន​ចុះ​ផ្សាយ​ខ្ញុំ​ៗនឹង​ប្តឹង​ ហើយ​ចាំ​ជួប​គ្នា​នៅ​តុលាការ។

លោក​ ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ទី១-ណរ៉ាវ ខាង​ជល​ផល​បាន​អនុញ្ញាតិអោយ​ដាក់​បាន​តែ​ ៥០​ ម៉ែត្រ​ប៉ុណ្ណោះ ទី២-​រុញ​ស៊ី ​គឺ​មិន​អនុញ្ញាតិទេ ទី៣-លៀស​ខ្ចៅ ​អោយ​ពលរដ្ឋ​ប្រើ​កញ្ចែ្រងកើប មិន​អោយ​ប្រើ​ម៉ាស៊ី​ន​អូស​ទេ។ លោក​នាយ​ខណ្ឌ​បន្ថែមថា អ្នក​ដែល​ទៅ​បំ​ផុស​បំ​ផុល​ប្រ​ជា​ពល​រដ្ឋ​ថា រដ្ឋា​ភិបាល​បាន​លុប​ប្រកាស​លេខ​ ០០១ អោយ​ពលរដ្ឋ​រក​ស៊ី​មុខ​របរ​នេ​សាទ​ខុស​ច្បាប់​ដូច​មុន​នោះ​វា​ជា​ការ​ឃោស​នា អកុសល្យ​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2056ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1773ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1809ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1978ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1827ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1782ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន3830ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4214ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2126ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1766ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38927នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81260នាក់
ខែនេះ    228533នាក់
ឆ្នាំនេះ   2972837នាក់
សរុប   56571733នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:53