អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 04:03 នាទី ចំនួនអានៈ 1615

អាគារមួយខ្នង​សាង​សង់ជិតរួច​រាល់ដោយ​គ្មាន​ច្បាប់​អនុញ្ញាតអ្វីបន្តិចសោះ ស្ថិត​ក្នុងភូមិ​ស្ទឹងថ្មី​ សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ម្ចាស់​អាគារឈ្មោះលោកស្រី ហ៊ុយ នីន ​បាន​យកឈ្មោះ​អ្នក​ធំ២នាក់​មក​ធ្វើ​ជាខ្នង​បង្អែក​ក្នុង​ការ​បន្លាច​សមត្ថកិច្ច​ពាក់ព័ន្ធនៅក្នុងខេត្ត។

កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ម្សិលមិញ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដូចជាលោក ពូ សុជា ប្រធានការិយាល័យ​លំនៅដ្ឋាន លោក ឆយ គឹមឆេង ខាងអន្តរវិស័យខេត្ត និង​លោក​មេភូមិ​មេឃុំ បានចុះ​ដល់​កន្លែង​សាងសង់ ហើយ​សុំមើល​លិខិតស្នាម​ក្នុងការ​សាសង តែអ្វីដែល​ហួស​ថ្លែងនោះគឺ ប្អូនស្រីម្ចាស់ផ្ទះឈ្មោះ ឃួន ដានីន បាន​ប្រាប់​ថា គាត់​អត់​មាន​ច្បាប់​អ្វីទេ មាន​តែ​​លិខិត​មួយ​ច្បាប់​របស់រដ្ឋ​បាល​សាលាខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលមានអត្ថន័យឃ្លា​ចុងក្រោយដូចតទៅ ” ពាក់ព័ន្ធ​នឹង​ករណីនេះ សូម​លោក​ស្រី​រៀប​ចំប្លង់ស្ថាបត្យកម្ម​ស្រប​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​ស្រប​តាម​ទម្រង់ដីរបស់លោក​ស្រី​ជាក់ស្តែង​ រួច​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាតសាង​សង់​មក​រដ្ឋ​បាល​ខេត្ត​ជាមុន​សិន មុន​នឹង​ធ្វើ​ការ​សាង​សង់“  តែលោកស្រី ហ៊ុយ នីន មិន​បាន​ទៅសុំច្បាប់​សាងសង់តាម​ការ​នែនាំរបស់សាលាខេត្តទេ ហើយថែមទាំងយកឈ្មោះអ្នកធំមកបន្លាចគេឯងទៀត។

បើយោង​តាម​សម្តីប្អូនស្រីលោកស្រី ហ៊ុយ នីន ឈ្មោះ ឃួន ដានីន បាន​ប្រាប់​សមត្ថកិច្ច និង​អ្នក​កា​សែតកាល​ពី​រសៀល​ម្សិល​មិញថា កាលពីរដ្ឋ​ធ្វើ​ផ្លូវ​ទំលុះផ្សាររាត្រីផល្លាអង្គរ ប៉ះចំផ្ទះរបស់គាត់​ប្រហែល​មួយម៉ែត្រ ហើយ​បាន​វៃចោលជ្រុងផ្ទះដែលប៉ះផ្លូវ បន្ទាប់​មក​បងស្រីគាត់​បាន​សុំទៅ​សម្តេច​​ពីជ័យសេនា ទៀ បាញ់ និង​ឯកឧត្តម​ ឃឹម ប៊ុនសុង ដើម្បីសាងសងផ្ទះ​ឡើង​វិញ ហើយ​សម្តេច​ពិជ័យសេនា ទៀ បាញ់ និង​ឯកឧត្តម​ ឃឹម ប៊ុនសុង បាន​ប្រាប់​ថា អោយ​សាងសង់វិញចុះ ទើប​ពួកគាត់​ហ៊ានសាងសង់ផ្ទះដូច​ក្នុង​រូប​ភាពនេះ។

ខាងសមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ចុះ​ត្រួតពិនិត្យ​​អាគារ​កំពុង​សាងសង់​អត់​ច្បាប់​នេះ​ បាន​ប្រាប់​អ្នក​កាសែត​​កម្ពុជា​សុវណ្ណភូមិថា តាម​ការ​កំណត់​នៅក្នុង​ខេត្តសៀមរាប អាគារ​ដែល​ខ្ពស់​បំផុត​គឺ​ត្រឹម​តែ ១៤ម៉ែត្រប៉ុណ្ណោះ ឯអាគារបស់​លោកស្រី ហ៊ុយ នីន មាន​កំពស់​ដល់ទៅ ១៩ម៉ែត្រ ហើយ​ថែម​ទាំង​មិន​មាន​ច្បាប់​សាងសង់ទៀតផង។

លោកស្រី ហ៊ុយ នីន បាន​យក​ឈ្មោះថ្នាក់​ដឹកនាំធំៗពីររូបខាងលើ​​មក​បន្លាចក្រុម​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប ធ្វើ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់រួញ​កដូច​អណ្តើក​ក្នុង​ស្នូក មិន​ហ៊ាន​ចុះ​អនុវត្ត​ទួនាទីរបស់​ខ្លួន​ទៅ​តាម​ផ្លូវ​ច្បាប់​។

ពលរដ្ឋ​ដែល​ដឹងរឿង​ករណីសាងសង់ផ្ទះ​អត់ច្បាប់ ហើយខ្ពស់ហួសការកំណត់​ខាងលើនេះ បានរិះគន់ថា បើមន្ត្រីអនុវត្តច្បាប់​ ខ្លាច​អំណាច​អ្នកធំដូច្នេះ ចាំបាច់​បង្កើត​ច្បាប់​មក​ធ្វើ​អី មេច​មិន​​ដុត​សៀវ​ភៅ​ច្បាប់​ចោល​អោយអស់ពី​ប្រទេស​កម្ពុជាទៅ ហើយ​រំលាយ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ចោទទៅ ដើម្បី​អោយ​អ្វីៗវាស្មើភាពគ្នា ជាពិសេសក្រសួង និង​​មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង គួរ​តែ​រំលាយចោល ព្រោះមិន​ហ៊ាន​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់ចំពោះ​អ្នក​មាន​ ឬអ្នក​មាន​ខ្សែ​ស្រ​ឡាយ​អ្នក​ធំ អនុវត្ត​បាន​តែអ្នក​ក្រតូច​តាម​អត់​អំណាច​យ៉ាង​ដូច្នេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1574ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1873ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1407ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1780ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1356ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1688ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1566ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1361ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1847ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3345នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    149829នាក់
ខែនេះ    533109នាក់
ឆ្នាំនេះ   1915341នាក់
សរុប   51275267នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 02:48