ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ

ដោយៈ ភ្នំពេញ ថ្ងៃទី 23 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:34 នាទី ចំនួនអានៈ 1706

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ខៀវ​ កញារិទ្ធឹ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ ​កាល​ពី​រសៀល​ថ្ងៃទី​២២​ ខែ​តុលា​នេះ​ បាន​ថ្លែង​នៅ​ក្នុង​សនិ្នសិទ្ធ​សារព័ត៌​មាន​មួយ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​បង្ហាញ​ពី​ភក្តី​ភាព​ក្នុង​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណ​ខ័ណ្ឌ នៃ​ព្រះ​មហាក្សត្រ​ខ្មែរ​ ដែល​បាន​យាង​ចូល​ទិវង្គត​អស់​រយៈ​ពេល​៧​ថ្ងៃ​កន្លង​មក​នេះ​ ក្រសួង​ព័ត៌​មាន​សូម​ជម្រុញ​ដល់​គ្រប់​បណ្តាញ​អង្គភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត​នូវ​សកម្មភាព​សំខាន់​៣​ចំណុច​ គិត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​បូជា​ព្រះ​បរម​សព​ព្រះ​មហាវីរក្ស​ត្រនរោត្តម​សីហនុ​។

Tuesday, 23 October 2012
ឃួន​ លក្ខិណា​
ភ្នំពេញ ប៉ុស្តិ៍

លោក ​ខៀវ​ កញារិទ្ធឹ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​អំឡុង​ពេល​កាន់​ទុក្ខ​ព្រះ​បរមសព​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ គ្រប់​អង្គ​ភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ដែល​មាន​ស្ថានីយ៍​ទូរ​ទស្សន៍​ និង​វិទ្យុ​ក្តី​ រឺ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ក្តី​ ត្រូវ​តែ​ចូល​រួម​ប្រតិបត្តិ​នូវ​កត្តា​សំខាន់​៣​ចំណុច​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ត្រូវ​រក្សា​ស្លាក​សញ្ញា​កាន់​ទុក្ខ​នៅ​តាម​អង្គ​ភាព​របស់​ខ្លួន​ ទី​២​ សម្រាប់​កម្មវិធី​ប្រគុំ​តន្ត្រី​ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ហួស​ហេតុ​ពេក​ទេ​ រឺ​ឯ​ការ​ស្លៀក​ពាក់​របស់​ក្រុម​អ្នក​សិល្បៈ​ករ​គឺ​មិន​ត្រូវ​ឆើត​ឆាយ​ស៊ិច​ស៊ី​ លិច​លើ​ក្រោម​ដែរ​ ទី​៣​ គ្រប់​ស្ថានីយ៍​ផ្សព្វផ្សាយ​ទាំង​អស់​ បើ​អាច​ធ្វើ​ទៅ​បាន​ ក្នុង​រយៈ​ពេល​១​សប្តាហ៍​ គួរ​តែ​ចាក់​ខ្សែវីដេអូ​ រឺ​បញ្ជាំង​រូប​ព្រះ​ឆាយ​លក្ខ័​ព្រះ​មហាវីរក្សត្រ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​គង់​នៅ​ក្នុង​ដួង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​។​

លោក​បញ្ជាក់​ថា​៖«​ក្រសួង​បាន​ដាក់​ប្រការ​៣​ចំណុច​នេះ​ ដល់​អង្គភាព​ផ្សព្វផ្សាយ​ទាំង​អស់​ គឺ​ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​ ក្នុង​រយៈ​ពេល​៣​ខែ​ គិត​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ពិធី​បូជា​ព្រះ​រាជ​សព​ព្រះ​មហាវីរក្សត្រនរោត្តមសីហនុ​ត្រូវ​បាន​បញ្ចប់​ ទើប​គ្រប់​អង្គភាព​ទាំង​អស់​អាច​ដំណើរ​ការ​កម្មវីធី​ផ្សាយ​របស់​ខ្លួន​ដូច​ធម្មតា​វិញ​បាន​»​។​

លោក​បន្ថែម​ថា​ ពាក់​ពន្ធ័​និង​បញ្ហា​នេះ​គឺ​ដោយ​សារ​តែ​ ក្រសួង​មាន​ការ​យោគ​យល់​ពី​ការ​ចុះ​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​ រវាង​ស្ថានីយ៍នី​មួយ​ៗ​ជាមួយ​និង​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ ទើប​ក្រសួង​អនុញ្ញាត្តិ​ឲ្យ​មាន​ការ​ផ្សាយ​កម្មវិធី​របស់​ពួកគេ​ឡើង​វិញ​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ​ គឺ​មិន​ត្រូវ​ឲ្យ​មាន​សភាព​ហួស​ហេតុ​ពេក​ទេ​ ព្រោះ​ថា​ ស្ថាន​ភាព​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ក្នុង​ក្តី​ទុក្ខ​សោក​មហា​ក្រៀម​ក្រំ​។

បើ​តាម​មន្ត្រី​ដដែល​នេះ​បាន​បន្ថែម​ដែរ​ថា​ លោក​សូម​ធ្វើការ​សរ​សើរ​ចំពោះ​សិល្បៈករ​ សិល្បៈ​ការិនី​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​ទាំង​អស់​ ដែល​ក្នុង​រយៈ​ពេល​ជាង​៧​ថ្ងៃ​មក​នេះ​ គឺ​អាច​ រក្សា​បាន​នូវ​ការ​ស្លៀក​ពាក់​ ក៏​ដូច​ជា​ការ​ប្រើប្រាប់​ពាក្យ​ពេជច៍​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ដែល​នេះ​ គឺជា​ផ្នែក​មួយ​ទៀត​ដែល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ច្បាស់​ ពី​អរិយ​ធម៌​ ប្រពៃណី​ដ៍​ល្អ​របស់​ខ្មែរ​។

លោក​ថា​៖«​តាម​រយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​ផង​ដែរ​ ក៏​ជា​ចលនា​មួយ​បំផុស​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ បាន​មក​ថ្វាយ​បង្ខំ​ព្រះ​ករុណា​យើង​គ្រប់​ពេល​វេលា​ទាំង​អស់​ដែល​នេះ​គឺ​ដោយ​សារ​ប្រពន្ធ័ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ដំណើរ​ការ​ល្អ​»​។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន2282ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1511ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1607ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1708ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1729ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2494ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1722ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1720ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1700ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1457ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38531នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80864នាក់
ខែនេះ    228137នាក់
ឆ្នាំនេះ   2972441នាក់
សរុប   56571337នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:39