សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 11 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:49 នាទី ចំនួនអានៈ 1407

ក្រោយពីការចាប់ខ្លួនលោក ម៉ម-សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ ពាក់ព័ន្ធនឹងតំបន់អប្បគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនការ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ នេះ។

លោក ម៉ម-សូណង់ដូ ត្រូវបានចាប់ខ្លួនក្រោយពីរូបលោកត្រឡប់មកប្រទេស កម្ពុជាវិញបាន៣ថ្ងៃ ហើយ ត្រូវបានសាលាដំបូង ខេត្តក្រចេះ ចោទប្រកាន់ក្នុងបទល្មើសធំៗចំនួន ៤ រួមមាន ទី១-ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរ ស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់អប្បគមន៍ ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថា នៅខាងមុខតុលាការ ខាងលើមានក្រុមប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកគាំទ្រលោកម៉ម -សូណង់ដូរ និងមានវត្តមានរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ ផ្សេងទៀតផងដែរ។

មានសមាគមសិទ្ធិមនុស្សជាច្រើន និងអង្គការក្រៅរដ្ឋាភិបាល ធ្លាប់បានចេញ សេចក្តីថ្លែងការណ៍រួម សម្តែងនូវការសោកស្តាយចំពោះការចាប់ខ្លួនលោកម៉ម-សូណង់ដូ ហើយអង្កការក្រៅរដ្ឋាភិបាលទាំងនៅបានសូមទទូចដល់រាជរដ្ឋាភិ បាលកម្ពុជា និងសាលាដំបូងរាជធានីភ្មំពេញ អោយធ្វើការដោះលែងលោក ម៉ម-សូណង់ដូ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដើម្បីរក្សាកិតិ្តយសរបស់ប្រទេសជាតិ ឲ្យសក្តិសមជាប្រទេសប្រកាន់នូវ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជាប្រធានសមាគមអាស៊ាននោះ។

លោក ម៉ម-សូណង់ដូ ក៏ធ្លាប់បានជាប់ពន្ធនាគារ២ដងរួចទៅហើយ កាលពីឆ្នាំ២០០៣ ត្រូវបានចាប់ដាក់ពន្ធនាគារជាប់ពាក់ព័ន្ធនឹងការដឹកនាំនិស្សិត ធ្វើបាតុកម្មប្រឆាំងថៃ រហូតដល់មានការដុតស្ថានទូតថៃ នៅរាជធានីភ្នំពេញ និងនៅឆ្នាំ២០០៥ ត្រូវបានចាប់ដាក់ពន្ធនាគារ បន្ទាប់ពីមានការរិះគន់សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម និងទី៣-ជុំវិញសំណុំរឿងការធ្វើអប្បគមន៍ នៅស្រុកឆ្លូងខេត្តក្រចេះនេះតែម្តង។

ប្រជាពលរដ្ឋអ្នកគាំទ្រកំពុងរងចាំមើលថាតើវាសនារបស់លោក ម៉ម-សូណង់ដូនឹងក្លាយទៅជាយ៉ាងណានាពេលព្រឹកនេះ តើលោកអាចត្រូវតុលាការដោះលែងអោយរួចខ្លួន ឬជាប់ពន្ធនាគារប៉ុន្មានឆ្នាំ? ដោយ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1529ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1525ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន1549ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន977ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1465ដង ដំណឹងបាត់កូនស្រី   អាន1522ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2252ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1555ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1521ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1395ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2773នាក់
ម្សិលមិញ    6909នាក់
សប្ដាហ៍នេះ    2773នាក់
ខែនេះ    186364នាក់
ឆ្នាំនេះ   2644267នាក់
សរុប   52004193នាក់
ថ្ងៃទី 20 ខែ 05 ឆ្នាំ 2024 ម៉ោង 08:26