ព័ត៌មានក្ដៅ

    រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោះឆ្នោតរួមភ្លាមអាជ្ញាធរអប្សរាចុះរុះរើផ្ទះពលរដ្ឋដូចមុនដដែល រាស្ត្រថាបោករាស្ត្រទៀតហើយ បើនៅតែចឹងទៀត២០១៨សេរ៉ូហើយសម្តេច

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 06:49 នាទី ចំនួនអានៈ 16970

    នៅតំបន់ឧទ្យាអង្គរខ្លះ ត្រូវបានហាមឃាត់មិន​អោយ​សាង​សង់លំនៅឋាន ប៉ុន្ដែ​ជា​រើយៗ​នៅពេល​មុន​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​ អាជ្ញាធរជាតិអប្សរាមិនហាមឃាត់នោះទេ ​ថែម​ទាំង​មាន​អ្នក​ដើរ​បំផុស​បំផុល​ថា គេ​បើក​អោយ​ធ្វើ​ផ្ទះទៀត​ផង​ ហើយ​អាជ្ញាធរ​អប្ស​រា​ក៏​មិន​ចុះ​រើផ្ទះ​ដែរ ឬហាម​ពល​រដ្ឋ​នោះ​ដែរ។

    ពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីបោះឆ្នោតរួចរាល់នោះស្ថាប័អប្សរានេះ បានចុះ​ហាមឃាត់​មិន​អោយ​រាស្ត្រ​ធ្វើ​ផ្ទះទៅវិញ (ខឹង គោវ៉ាយ អាទេះ)។

    ករណីនេះ មន្ដ្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរជាតិអប្សរាគួរដោះស្រាយឲ្យបានសមស្រប ដើម្បី​ចំណេញ​ទាំង​ពីរ​ភាគី។ ប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ឧទ្យាជាតិអង្គរ ព្រួយ​បារម្ភ​អាជ្ញាធរ​ជាតិអប្សរា​រុះរើលំ​នៅ​ឋាន បន្ទាប់​ពីពួកគេសាងសង់ផ្ទះ ក្នុង​ពេល​ឃោស​នា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្ដិ​ទី៤នេះ​កន្លង​មក។​

    ពលរដ្ឋនៅសង្កាត់គោកចក ខេត្ដសៀមរាប លោក ចាន់ ដា ប្រាប់អោយដឹង នៅថ្ងៃនេះថា មុន​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្ដិទី៤នេះ អាជ្ញាធរជាតិអប្សរា បានបន្ធូបន្ថយដល់ពលរដ្ឋ ឲ្យ​សង់​លំ​នៅឋាន​ក្នុង​តំ​បន់​ហាម​ឃាត់​នៃតំបន់ឧទ្យានជាតិអង្គរ ប៉ុន្ដែបន្ទាប់ពីបោះឆ្នោតរួច មន្ដ្រីស្ថាប័ននោះបានហាមឃាត់ និង​គម្រាម​ដឹក​យក​សំភារៈ ខណៈដែលពួកគាត់សង់ផ្ទះមិនទាន់រួចរាល់។លោកបន្ដថា ក្រុមមន្ដ្រីអាជ្ញាធរជាតិអប្សរា បាន​ប្រាប់ថា នឹងរុះរើផ្ទះពួកគាត់ នៅថ្ងៃទី២៥ខែមិថុនានេះ បើគ្មានលិខិតអនុញ្ញាត។ ពួក​គាត់​សម្ដែង​ការ​ព្រួយ​បារម្ភបាត់​បង់លំនៅឋាន ដោយសារសង់ផ្ទះនោះ ពួកគេបានខ្ចីបុលពីធនាគារ។ លោកបន្ដថា«អប្សរា គេ​ហាមឃាត់មិនឲ្យធ្វើ តែមុនពេលបោះឆ្នោតបួនប្រាំថ្ងៃ ឃើញគេធ្វើគ្រប់គ្រាខ្ញុំធ្វើដែរ ដល់​ពេល​បោះ​ឆ្នោត​ហើយ​រំលងបានពីរថ្ងៃអប្សរាគេហាមឃាត់គេថា មិន​ឲ្យ​យើង​ធ្វើ​បើ​ធ្វើ​បន្ដ​ទៀត​គេ​យក​ឥវ៉ាន់​ទាំង​អស់​បាទ​បើ​រុះរើព្រួយបារម្ភដែរអត់លុយបង ខ្ចីលុយគេធ្វើផ្ទះដល់គេមករុះរើចឹងព្រួយបារម្ភណាស់»។

    ស្រដៀងគ្នានោះដែរ ពលរដ្ឋនៅសង្កាត់នគរធំ អ្នកស្រី សូ សុខុម ឲ្យដឹងថា ការអនុញ្ញាត​ឲ្យ​ពួក​គាត់​សង់ផ្ទះ​មុន​បោះឆ្នោតនេះ គ្រាន់តែចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ ចំណែកជួយពលរដ្ឋឲ្យមានទីលំនៅនោះ គឺអាជ្ញាធរជាតិអប្សរាគ្មានឆន្ទះនោះទេ។អ្នកស្រីបន្ដថា ពលរដ្ឋខ្លះបានជ្រកក្រោមតង់កៅស៊ូ និង​ខ្លះ​ទៀត​ជ្រក​ក្រោម​ខ្ទម ខណៈធ្វើផ្ទះមិនទាន់រួច ដោយ​សារ​មន្ដ្រី​អាជ្ញាធរ​ជាតិអប្សរា​គម្រាម​ដឹកសម្ភារៈ​យកទៅ​រក្សាទុក។ អ្នក​ស្រីរំពឹងថា ចៅសង្កាត់ថ្មី ដែលបានជ្រើសរើសដោយពលរដ្ឋកាលពីថ្ងៃទី៤ខែមិថុនានេះ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់បាន។អ្នកស្រីបន្ដថា«គ្នាផ្ទះតូចៗដាក់តែគោមួយដាក់មិនកើតមិនអោយគ្នាធ្វើទេថា បើសិនចចេសហ៊ានតែធ្វើឡានដឹកយកឥវ៉ាន់អស់។

    ហើយគ្នាទៅបោះតង់ហើយនាំកូនប្រពន្ធទៅដេកនៅកណ្ដាលវាល់ស្រែខ្ញុំឃើញចឹងខ្ញុំស្រណោះអាណិតយើងអ្នកស្រុកអ្នកស្រែវាពិបាកវេទនាណាស់រួសផ្ទះអស់»។ ករណីនេះ នគរប៉ុស្តិ៍ មិនអាចទាក់ទង អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាលោកស្រី ចៅ ស៊ុនកិរិយា ដើម្បីឆ្លើយតប បានភ្លាមៗនៅឡើយទេ ដោយ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេ​វា។ ​ទោះជាយ៉ាងណា អ្នកឃ្លាំមើល ការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូខេត្ដសៀមរាប លោក គឹម សួរ យល់ឃើញថា ការបន្ធូបន្ថយ ឬការឲ្យពលរដ្ឋសង់លំនៅឋានក្នុងពេលឃោសនារកសំលេងឆ្នោតនោះ គ្រាន់តែចង់បានប្រជាប្រិយភាពរបស់ខ្លួន នៅពេលបោះឆ្នោតប៉ុណ្ណោះ។

    លោកបន្ដថា សំណង់ដែលពលរដ្ឋបានសង់រួចហើយនោះអាជ្ញាធរជាតិអប្សរា គួរ​រៀប​ចំ​ឲ្យ​មាន​ដំ​ណោះ​ស្រាយ​មួយ​សមរម្យ ឲ្យមានភាពចំណេញទាំងពលរដ្ឋនិងស្ថាប័នរបស់ខ្លួន ដើម្បី​កាត់​បន្ថយ​ជម្លោះ​ប្រ​សើរ​ជាង​ការ​គម្រាមកំហែង។ កាលពីម្សិលមិញនៅក្នុងវីដេអូខ្លីបមួយពីបណ្ដាញសង្គមហ្វេសប៊ុក បាន​កើត​ជម្លោះ​គ្នារ​វាងពលរដ្ឋនិងមន្ដ្រីសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ដោយមន្ដ្រីទាំងនោះគម្រាមដឹកសម្ភារៈ និង​រុះ​រើ​ផ្ទះ​ពល​រដ្ឋ ដោយចោទថា សាងសង់គ្មានច្បាប់អនុញ្ញាត។

    ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​សង្កាត់​នគរធំបាន​ប្រាប់​ថា កាល​បោះ​ឆ្នោត​សកល​ឆ្នាំ២០១៣ លោក​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ បាន​ចុះ​កាត់​ខ្សែបូរណ៍ ប្រកាសថា ដាក់​ភ្លើងរដ្ឋ​​អោយ​ពលរដ្ឋ​ប្រើ​ប្រាស ពល​រដ្ឋ​ខំតែអរឃើញ​គេ​ដឹក​បង្គោល​ភ្លើង​មក​ទំលាក់​ពេញ​ដីតាម​ផ្លូវ​ទ្រនប់​អញ្ចាញ តែ​បោះ​ឆ្នោត​រួច​រហូត​ដល់​ថ្ងៃនេះ​មិន​ទាន់​មាន​ភ្លើង​រដ្ឋ​ប្រើ​ផង។ ពល​រដ្ឋ​ពោល​ទាំង​អស់​ជំនឿថា មន្ត្រី​ក្រោម​ឱវាត​សម្តេច ហ៊ុន សែន​ ចូល​ចិត្ត​បោក​រាស្ត្រ កុហក់​រាស្ត្រ ធ្វើ​បាប​រាស្រ្ត នេះហើយ​ជាហេតុ​ធ្វើ​អោយ​គណបក្ស​ប្រជាជន​បាត់​បង់​សំលេង​ឆ្នោត​ជាច្រើន​ឃុំ​សង្កាត់៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​?...    អាន624ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន871ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន584ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន1833ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន4308ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន458ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន551ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន607ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន1323ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន583ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4029នាក់
    ម្សិលមិញ    5661នាក់
    សប្ដាហ៍នេះ    58495នាក់
    ខែនេះ    158681នាក់
    ឆ្នាំនេះ   3757242នាក់
    សរុប   27544876នាក់
    ថ្ងៃទី 22 ខែ 10 ឆ្នាំ 2017 ម៉ោង 18:46