អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី

ដោយៈ តារា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:42 នាទី ចំនួនអានៈ 1342

តារា​សម្តែង​នាង អ៊ិន វរលក្ខណ៍ទេពី បាន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី កាល​ពី​សប្តាហ៍​មុន​នេះ ហើយ​ការ​ទៅ​អូស្ត្រាលី​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងប់​ស្ងាត់​ទាំង​មន្ទិល ខណៈ​ទស្សនិកជន​តែង​សម្តែង​ការ​សង្ស័យ​ជុំវិញ​ចំណង​ស្នេហ៍​របស់​នាង​កន្លង មក​។

ជាប់​ជា​តារា​មិន​ទាន់​នឹង​បាន​លេច​មុខ​ស្រួល​បួល​ផង ស្រី​ស្អាត​ចំណាត់​ថ្នាក់​លេខ​មួយ របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន អ៊ិន វរលក្ខណ៍ទេពី ក៏​បាន​បាត់​មុខ​ទៅ​វិញ បន្ទាប់​ពី​តារា​រូប​នេះ បាន​ជួប​នូវ​រលក​ព្យុះ​រឿង​អាស្រូវ​បោក​ប្រាស់​ប្រាក់​កាស​ពី​បុរស​អាមេរិក ជាង​៣​ម៉ឺន​ដុល្លារ​។

ការ​លេច​មុខ​ជា​ថ្មី​ក្រោយ​សំងំ​លាក់​ខ្លួន​ក្រៅ​រង្វង់​សិល្បៈ​ជិត​៤​ឆ្នាំ ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា តារា​ស្រី​រូប​នេះ នៅ​តែ​មាន​សម្រស់​ស្រស់​ផូរ​ផង់​ និង​កាន់​តែ​មាន​ភាព​ហ៊ឺហា​ជាង​តារា​ប្រុស​ស្រី​នានា​ដែល​ខិតខំ​ធ្វើ​ការ​ ហូរ​ញើស​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​ទៀត​។ ភាព​មាន​បាន​នេះ នៅ​តែ​ជា​មន្ទិល​សម្រាប់​ក្រុម​អ្នក​សិល្បៈ​មួយ​ចំនួន និង​ទស្សនិកជន​នៅ​ឡើយ​។

ពួក​គេ​បាន​លើក​ឡើង​ថា តើ​នៅ​ពេល​នេះ​តារា​ស្រី​ដែល​តែង​ទៅ​ណា​មក​ណា​មាន​អ្នក​ហែហម​ជាមួយ​រថយន្ត ទំនើប​ម៉ាក Range Rover ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ម្នាក់​នេះ​មាន​អ្វី​ជា​អាថ៌​កំបាំង​? អ៊ិន វរលក្ខណ៍​ទេពី​ បាន​ហក់​ចូល​ប្រឡូក​ក្នុង​ជីវិត​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​កម្ម​វិធី​ស្រី​ ស្អាត​ប្រុស​ស្អាត​របស់​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន កាល​ពី​ឆ្នាំ​២០០៥​។

នៅ​ពេល​នោះ​ស្រី​ស្អាត​រូប​នេះ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ហើយ​នាង​ក៏​បាន​ទទួល​ការ​ងារ​ពី​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ភ្លាមៗ​តែ​ម្តង ក្នុង​នាម​ជា​ពិធី​ការិនី​វ័យ​ក្មេង​។ ទើប​តែ​សាង​កេរ្តិ៍​ឈ្មោះ​លើ​ វិថី​សិល្បៈ​មិន​ទាន់​ក្តៅ​សាច់​ដុំ​ផង ស្រី​ស្អាត​ម្នាក់​នេះ​ក៏​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​បុរស អាណិក​ជន​អាមេរិក​ថា នាង​បាន​បោក​ប្រាស់​ប្រាក់​របស់​គេ​ជាង​៣​ម៉ឺន​ដុល្លារ តែ​តារា​រូប​នេះ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ភ្លាម​ៗ​មិន​ឲ្យ​ចាញ់​ចិត្ត​ការ​ ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​នោះ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ។

កាល ​នោះ អ៊ិន វរលក្ខណ៍​ទេពី បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​បុរស​ម្នាក់​នោះ គឺ​ជា​មេរៀន​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​នាង នៅ​ពេល​តាម​ស្រឡាញ់​នាង​មិន​បាន​ ចុង​ក្រោយ​ក៏​មួល​បង្កាច់​បំផ្លាញ​កិត្តិ​យស​របស់​នាង​តែ​ម្តង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1409ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1545ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1438ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1295ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2129ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1405ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2473ដង ជំងឺល្មោភស្រា   អាន2646ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1636ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន1817ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3858នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    42900នាក់
ខែនេះ    352068នាក់
ឆ្នាំនេះ   2362607នាក់
សរុប   51722533នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 06:39