សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ

ដោយៈ ផ្លុង-រ៉េត ភ្នំពេញ ថ្ងៃទី 28 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 02:54 នាទី ចំនួនអានៈ 1649

កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ គឺ​គណៈកម្មការ​នេះ បាន​បើក​សិក្ខាសាលា​លើកដំបូង​របស់ខ្លួន ដោយបាន​សហការ​ជាមួយ​អង្គការ UNODC​។ អង្គការ​នេះ នឹង​ជួយ​បំពាក់បំប៉ន​លើ​ការងារ​ថ្មី​នេះ ដល់​គណៈកម្មការ​រប​ស់​យើង​។​

​លោក ឱម យ៉ិនទៀង បាន​បន្តថា យើង​ស្វាគមន៍​ទាំងអស់ ចំពោះ​ការចូលរួម​សហការ​រ​បស់​អ្នក​សារព័ត៌​ទាំងអស់ ហើយ​ថ្ងៃក្រោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ផ្ដល់​រង្វាន់​ដល់​អ្នកសារព័ត៌មាន ដែល​បាន​សរសេរ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការប្រឆាំង​អំពើពុករលួយ​។​

​ជាមួយគ្នានេះ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ថា ក្លឹប​អ្នកកាសែត​កម្ពុជា ស្វាគមន៍​ការដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចាត់ទុក​ក្លឹប​អ្នកកាសែត​កម្ពុជា ជា​ដៃគូ ហើយ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​ការងារ​ប្រឆាំង​អំពើពុករលួយ តាម​វិជ្ជាជីវៈ​អ្នកកាសែត ដើម្បី​ឲ្យ​ការប្រឆាំង​អំពើពុករលួយ​នៅក្នុង​សង្គម​ខ្មែរ បាន​ផ្លែផ្កា​។​

​រីឯ​លោក ឱម ចន្ទ​តា​រ៉ា ប្រធាន​សមាគម​មិត្ត​អ្នកសារព័ត៌មាន​ខ្មែរ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ដែរ​ថា លោក​មានការ​សប្បាយរីករាយ នៅពេលដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជ្រើសរើស​សមាគម​អ្នកសារព័ត៌មាន​ចំនួន​ពីរ ដែល​ក្នុងនោះ មាន​សមាគម​របស់លោក​ផង ធ្វើជា​ដៃគូ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

​លោក​បញ្ជាក់ថា “​យើង​នឹង​ខិតខំ​សហការ​ចូលរួម​ជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រឆាំង​អំពើពុករលួយ ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​តម្លាភាព​”​។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1681ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1603ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1654ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1945ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1811ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1689ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1918ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2378ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1753ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1702ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35458នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77791នាក់
ខែនេះ    225064នាក់
ឆ្នាំនេះ   2969368នាក់
សរុប   56568264នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:47