ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 10:02 នាទី ចំនួនអានៈ 1524

បុគ្គលិកបំរើការក្នុងហាងម៉ាស្សា យីហោ អាយស៏ស្ប៉ា ប្រមាណ១៣០នាក់ បានផ្ទុះកំហឹងនាំគ្នា ឡោម ពទ្ធ័ហាង បំរ៉ុងឃាត់ខ្លួនថៅកែ ប្រគល់ឲ្យប៉ូលិស ធ្វើឲ្យផ្អើលក្រុងទាំងយប់ បន្ទាប់ពីថៅកែហាង ជាជនជាតិកូរ៉េ ដោះស្បែកជើងគប់ក្បាលពួកគេ។ តែស្ថានការបានស្ងប់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ ពេលប៉ូលិសទៅឃាត់ខ្លួន ថៅកែនោះបានមុន ហើយប្រាប់ពួកគេឲ្យទៅដាក់ពាក្យប្តឹង នៅព្រឹកថ្ងៃបន្ទាប់។

            ហេតុការណ៏ដែលនាំឲ្យមានការផ្ទុះកំហឹងនេះ បានកើតឡើងនៅម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ខែ ឧសភាឆ្នាំ២០១៣ នៅក្នុងហាងម៉ាស្សាយីហោ អាយស៏ស្ប៉ា តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចខាងកើតភូមិវប្បធម៏ កម្ពុជាប្រហែល៣០០ម៉ែត្រ។

            ថៅកែហាងម៉ាស្សាខាងលើ មានឈ្មោះស៊ុន អិនស៊ូ(son insoo) ភេទប្រុសអាយុ៤៥ឆ្នាំ ជាជនជាតិកូរ៉េ ជនរូប នេះបានដោះស្បែកជើង ដែលខ្លួនកំពុងពាក់ទៅគប់ក្បាលក្រុមបុគ្គលិករបស់ខ្លួន ជាជនជាតិខ្មែរ ដែល​ពួកគាត់ កំពុងត្រៀមខ្លួនចាំ ម៉ាស្សាឲ្យភ្ញៀវ។ ចំណែកជនរងគ្រោះដែលរងការវាយប្រហារពីថៅកែ ៤នាក់​ក្នុង​ចំ​ណោម​ ជាង១០០នាក់ ទី១ឈ្មោះហ៊ីន ឆាយឡាយ ប្រុសអាយុ១៩ឆ្នាំ ទី២ឈ្មោះហឿន ហ៊ីម ប្រុស ទី​៣​ឈ្មោះ​យ៉ាន់ ភារុន​ប្រុស និងទី៤ឈ្មោះឡាយ គុន្ធី ស្រី។

            នៅមុខស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ឧសភា ដែលមានវត្តមានថៅកែហាង និងស្ថាន ទូតកូរ៉េផងក្រុមបុគ្គលិកបានរៀបរាប់ថា ពួកគាត់មកដាក់ពាក្យបណ្តឹងទាមទារពីរចំណុច ទី១ឲ្យថៅកែ ជាជនជាតិ កូរ៉េ សុំទោសចំពោះមុខបុគ្គលិកទាំងអស់ និងទី២ទាមទារឲ្យថៅកែ សងជម្ងឺចិត្ត៤០០០ដុល្លារទៅជនរងគ្រោះ ៤នាក់។ ក្នុងករណីថៅកែ មិនទទួលយកទេ ពួកគាត់នឹងប្តឹងបន្តទៅតុលាការទៀត។ ពួកគាត់បន្តថា ដើមចម ដែលធ្វើឲ្យមានរឿងកើតឡើង ថៅកែបានហៅពួកគាត់១៥នាក់ឲ្យត្រៀមខ្លួនចាំម៉ាស្សាឲ្យភ្ញៀវ ក្នុងខណៈដែល ភ្ញៀវពុំទាន់មកដល់ ពួកគាត់ខ្លះទម្រេតខ្លួនលើកៅអី ខ្លះនៅអង្គុយជាធម្មតា ប៉ុន្តែថៅកែដ៏គ្មានមនុស្សធម៏ បែជា ដើរមកដោះស្បែកជើង គប់ក្បាលពួកគាត់ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស។

            ក្រុមបុគ្គលិកបន្តថា ក្រោយឃើញថៅកែធ្វើទង្វើបែបគ្មានមនុស្សធម៏យ៉ាងនេះ ពួកគាត់ក៏ផ្ទុះកំហឹងហើយ ឡោមពទ្ធ័បំរ៉ុងឃាត់ខ្លួនថៅកែនោះប្រគល់ឲ្យប៉ូលីស តែសំណាងល្អប៉ូលីសមកឃាត់បានមុន។ តាមការពិត ថៅកែរូបនេះ ធ្លាប់បញ្ចេញសកម្មភាពបែបនេះច្រើនដងហើយ តែពួកគាត់ខំនាំគ្នាស៊ូទ្រាំ ព្រោះដើម្បីការងារ។តែ ពេលនេះប្រសិនបើ ពុំមានដំណោះស្រាយឲ្យបានត្រឹមត្រូវទេ ពួកគាត់មិនបញ្ចប់ឡើយ។

            នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៏ត្រី យិន សូ បានឲ្យដឹងថា ក្នុង ពេលកើតហេតុកម្លាំងរបស់លោក និងប៉ូលីសអន្តោនប្រវេសន៏បានចុះទៅដល់ ដោយបាននាំថៅកែហាងទៅ ស្នងការភ្លាមៗ និងបានសម្រួលស្ថានការ ឲ្យស្ងប់ទៅវិញផងដែរ។ លោកបន្តថា ក្រោយពេលសួរនាំនាព្រឹកថ្ងៃទី ២៥ ឧសភាបុរសជនជាតិកូរ៉េ បានសារភាពថារូបគេពិតជាបានធ្វើដូច្នេះមែន ដោយសាតែគេខឹងខ្លាំងពេក។

            លោកវរសេនីយ៏ត្រី ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃដដែល ក្រុមបុគ្គលិកបានប្តឹងថៅកែរូបនោះ ពីបទហឹង្សា ដោយ ចេតនា និងទាមទារពីរចំណុច ទី១ឲ្យថៅកែសុំទោសចំពោះបុគ្គលិកទាំងអស់ ទី២ទាមទារជម្ងឺចិត្ត៤០០០ ដុល្លារសម្រាប់ជនរងគ្រោះ៤នាក់។

            លោកនាយរងបញ្ជាក់ចុងក្រោយនៅរសៀលថ្ងៃដដែលថា រឿងដែលកើតឡើងបានបញ្ចប់ហើយ ពួកគេ បានវិលទៅធ្វើការរៀងខ្លួនវិញ ដោយថៅកែហាងព្រមសុំទោសបុគ្គលិកទាំងអស់ ហើយជនរងគ្រោះ៤នាក់ ព្រមទទួលប្រាក់សំណង១៥០០ដុល្លារ។

បើ​យោង​តាម​ការ​សង្កេត​របស់​បុគ្គលិក​នៅ​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ចំ​នួន និង​ពលរដ្ឋ​នៅ​​​ក្នុង​ខេត្ត​សៀម​រាប​បាន​លួច​បង្ហើប​ខ្លះ​ៗ​ថា ជន​ជាតិ​កូរ៉េ​មួយ​ក្រុម​តូច​ដែល​មក​បើក​ក្រុម​ហ៊ុន​រក​ស៊ី​នៅ​ខេត្ត​សៀម​រាប ហាក់​មាន​ចរិត​ក្អេង​ក្អាង ដូច​​​បើក​ឡាន​លឿន​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ជា​ញឹក​ញាប់​ ចូល​ផឹក​ស៊ី​បបួល​​ស្រីខារ៉ាអូខេទៅ​ដេក​ជាមួយមិន​បានក៏​វាយទាត់​ធាក់នាង និង​បញ្ហាជា​ច្រើនទៀត។ អង្គរតូច+រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1376ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1563ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2141ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1605ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1344ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1455ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2147ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1345ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2187ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1377ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:26