សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់វាយអ្នកកាសែតត

ដោយៈ សៀ វិចិត្រ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 11 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 03:07 នាទី ចំនួនអានៈ 1318

ជន​ដៃ​ដល់​ជិត១០នាក់ដឹកឈើខុសច្បាប់​ប្រើ​អំពើ​ហឹង្សា​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​វេលា​ម៉ោង​៩និង​៣០​នាទី​ យប់​ថ្ងៃទី​១៧ ខែ​ធ្នូ​ ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំ​ង​ប្រាសាទ ខាង​ត្បូង​រង្វង់​មូល​អូរ​ស្វាយ​ប្រ​ហែល​៨រយម៉ែត។

លោក ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុវណ្ណភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៣នេះ​ថា កាលពី​វេលា​ខាង​លើ មាន​រថ​យន្ត​ម៉ាក​ ម៉ាស្តា២កឹប ពណ៍​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង 2A-0257 ដឹក​ឈើ​ជា​ច្រើន​ឆ្លង​កាត់​រង្វង់​មូល​អូរ​ស្វាយ​ សំ​ដៅ​ទៅ​ស្រុក​អន្លង់​វែង​តាម​ផ្លូវ​គ្រួស​ក្រ​ហម​ ក្រុម​​ហ៊ុន​រ៉ែ​ធ្យូង។ ដោយ​មាន​ការ​សង្ស័យ​លោក​បាន​បើ​រថ​យន្តម៉ាក​កាមរី​ឆ្នាំ​៩៣ ​មាន​គ្នា​៤​នាក់​តាម​ពី​ក្រោយ​ ហើយ​ស៊ី​ផ្លេ​ហៅ​សាក​សួរ​ព័ត៌មាន​ តែ​គ្រាន់​តែ​កូន​ចៅ​លោក​ចុះ​ពី​រថ​យន្ត​ភ្លាម​មិន​ទាន់​បាន​និយាយ​អ្វី​ផង​ ស្រាប់​តែ​មាន​មនុស្ស​ប្រុស​ប្រ​ហែល៨​នាក់​ ស្លៀក​ពាក់​ឈុត​ប៉ារ៉ា និង​ស្រី​ម្នាក់​ស្លៀក​រូបបាន​រត​មក​​វាយ​កូប​ចៅ​លោក​ដោយ​កណ្តាប់​ដៃ។ ឃើញ​ដូច​ឆ្នេះ​លោក រ៉េត​បាន​ចុះ​ពី​រថ​យន្ត​ទាញ​កាមេរ៉ាបំ​រុង​ថត​រូប តែ​ត្រូវ​បាន​ទាហ៊ាន​២នាក់​ដេញ​ប្រ​វាយ​ប្រ​តប់​​ក្នុង​គោល​បំ​ណង​ឆក់​យក​កាមេរ៉ា​បោក​ចោល តែ​លោក​បាន​អោប​កាមេរាជាប់​ ទើប​បណ្តាលអោយ​ទា​ហ៊ាន​ទាំង​នោះ​ចាប់​លោក​បោក​ទៅ​និង​ដី​គ្រួស​ក្រ​ហម​រហូត​ដាច់​ដៃ​ ដាច់​ជើងដូច​ក្នុង​រូប​ភាព។ ក្រុម​ជន​ល្មើស​ដៃ​ដល់​ខាង​លើ​បាន​ស្រែក​ខ្លាំ​ងៗ​ថា ពួក​អា​អ្នក​កាសែត​ឯង​ហ៊ាន​ដេញ​ឡាន​ម៉េអឹម​ផង​រឺ អញ​ជាប៉េអឹម​?

លោក​រ៉េត​បាន​បន្តថា លោក​បាន​ខល​ទូរ​ស័ព្ទ​ទៅ​ឯក​ឧត្តម ​នួន-​នៅ នាយរង​ភូមិ​ភាគ​៤ អោយ​ជួយ​អន្ត​រាគមន៍ ហើយ​ឯក​ឧត្ត​ម​នួន​នៅ​ថា បាន​ទូរ​ស័ព្ទ​អោយ​មេ​កង​ពល​គេ​ជួយ​ចាប់​ឡាន​ខាង​លើ​ហើយ។ ហើយលោក​ក៏បាន​រាយការណ៍ទៅ​លោក តង រង​ម៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដែ​រ​តែ​អកុសល់​ មេ​របស់​លោក​តង​ប្រាប់​ថា មិន​មាន​កម្លាំ​ង​ម៉េ​អឹម​នៅ​ស្នាក់​ការ​ទេ ព្រោះជាប់​រវល់​ទៅ​យាម​ឯ​ក្រុម​ហ៊ុន​ឯក​ជន​មួយ។

សហការីរបស់​លោក​រ៉េតបាន​រាយការណ៍សុំ​អោយ​លោក​ យូ-ឧត្តម ពល​ទាហ៊ាន​វីរសេនាតូចលេខ៤១៣ សុំ​អោយ​ជួយ​បិទ​បារាសឃាត់​រថ​យន្ត​បង្ក​ហេតុ​ខាងលើ​តែ​លោក​ឆ្លើយ​ថា លោក​នៅ​ឆ្ងាយ។ សហការី​រូប​នេះ​បាន​ខល​ទូរ​ស័ព្ទ​ទៅ​លោក លី-ស្រេង មេវី​រៈសេនាតូងលេខ៤១៣​ជា​ច្រើន​ដង​តែ​លោក​មិន​បាន​លើក​ទូរ​ស័ព្ទ​ទេ។

លោក ផ្លុង-រ៉េត​ ក៏បាន​ខល​ទូរ​ស័ព្ទ​រាយ​ការ​ណ៍​ជូន​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរមាន​ជ័យ​២​ដង​ដែរ​ តែ​លោក​មិន​បាន​លើ​ក​ទូរ​ស័ព្ទ​នៅ​បន្ទាប់​ពី​កើត​ហេតុ​ភ្លាមៗ។

តាម​ការ​ស៊ើប​អង្កេតស្រាវ​ជ្រាវ និង​ការ​បង្ហើប​ពី​សមត្ថ​កិច្ច​ និង​កង​កម្លាំ​ប្រ​ដាប់​អាវុធ នៅ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រ​ពាំង​ប្រាសាទបាន​អោយ​ដឹងនៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ២០១៣​នេះ​ថា តាមភិន​ភាគ​រថ​យន្ត​ និង​ភិន​ភាគជន​ដៃ​ដល់​ដែល​បាន​បង្ក​ហេតុ​ខាង​លើនេះ គឺ​មាន​ឈ្មោះ អនុសេនីយ៍ទោ សូ-វិបុល ជាប៉េអឹម​​ប្រចាំ​ទិស​ បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ ខេត្ត​ឧត្តរ​មាន​ជ័យ ស្នាក់​ការ​សន្តិ​សុខ​ អ.206 (ស្នាក់​ការ​ខាងលើ​នេះគឺនៅ​ជាប់​ព្រំប្រ​ទល់​ខេត្ត​ឧត្តរមាន​ជ័យ​ និង​ខេត្ត​ព្រះវិហារ)។ ប្រភព​បន្ថែមថា រថ​យន្ត​ដែល​លោក​ អ.សូ-វិបុល​ ជិះ​បង្ក​ហេតុ​ខាងលើ គឺ​ទិញ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ដែល​ដាក់​ស្លាក​លេខ​អង្គការ តែ​ជូន​ពេល​ខ្លះ​ដូរ​ដាក់​ស្លាក​លេខ​ ស្វាយ​រៀង 2A-0257 ដើម្បី​ដឹក​ឈើ​ខុស​ច្បាប់។

លោក​រ៉េត​បាន​បញ្ជាក់ថា លោក​បាន​ចុះ​ស្រាវ​ជ្រាវ​យក​ព័ត៌មាន​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​អាស័យ​ដ្ឋាន​ខាង​លើ​អស់​រយៈពេល​ជិត​១​សប្តាហ៍​កន្លង​ទៅ​ហើយ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​នៅ​តំ​បន់​នេះ មាន​ការ​ខឹង​សម្បាមិន​សប្បាយ​ចិត្តរហូត​ មាន​ការ​បើក​ឡាន​ឆាប​ចុះ​ឆាប​ឡើងក្នុង​ការ​គំ​រាម​កំ​ហែង​ បំ​ភិត​បំ​ភ័យ​ រហូត​មាន​អ្នក​យក​ឈ្មោះ​ជា​ប៉ូលីស​ព្រំ​ដែន​ យក​កាំ​ភ្លើ​ង​មកគំ​រាម​កំ​ហែង​រូប​លោក​ទៀត​ផង។

លោក ផ្លុង-​រ៉េត ​សូម​សំនូម​ពរ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្តឧត្តរមាន​ជ័យ​មេត្តា​ជួយ​ចាប់​ជន​ដៃដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ជា​ពិសេស​ ឯក​ឧត្តម​ ពុធ-សារ៉ាន់ មេប៉េអឹម​ខេត្ត​ឧត្តរ​មានជ័យ និង​ឯកឧត្តម​ សៅ-សុខា មេប៉េ​អឹម​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា ឯក​ឧត្តម​ នួននៅ រង​ភូមិ​ភាគ​៤ ព្រោះ​តំ​បន់​ខាង​លើ​ជា​តំ​បន់​ទាហ៊ានកាន់​កាប់។ លោក​ ផ្លុង-រ៉េត កំពុង​រៀបចំដាក់​ពាក្យ​បណ្តឹងដើម្បី​រក​យុត្តិ​ធម៌​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។

ឯក​ឧត្តម​ឧត្តមសេនីយ៍​ សៅ-សុខា មេប៉េអឹម​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​ធ្លាប់​បាន​សារ​ភាព​តាម​កញ្ចក់​ទូរ​ទស្សន៍​នៅ​ពេល​ថ្មី​ៗនេះ​ថា កន្លង​មក​ពិត​ជា​មាន​មន្រ្តី​ប៉េអឹម​រក​ស៊ី​បទ​ល្មើស​មែន​ តែ​ឯក​ឧត្តម​ក៏​បាន​សន្យា​ថា នឹង​ចាត់​វិធាន​ការ​ទៅ​លើ​មន្រ្តី​ខិល​ខូច​ទាំង​នេះ។

ពល​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​ខាង​លើ​រង​ចាំ​មើ​ល​ចំ​ណាត់​ការ​របស់​ឯកឧត្តម​ សៅ-សុខា តើ​ចាត់​ការ​ទៅ​លើ​លោក​ អ.សូ-វិបុល ដោយ​របៀប​ណាដែរ ដើម្បី​ជៀស​វាង​គេ​រិះ​គន់​ដល់​ស្ថា​ប័ន​កង​រាជ​អា​វុធ​ហត្ថ ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​ទាំង​មូល។

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពីលោក សូ-វិបុល​ បាន​ទេ​ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល៕ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1408ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1398ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1592ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1397ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1902ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3526ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1473ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2179ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2380ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1618ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28741នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175225នាក់
ខែនេះ    558505នាក់
ឆ្នាំនេះ   1940737នាក់
សរុប   51300663នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:13