អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះលែង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 06 ឆ្នាំ 2019 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1649

ក្រុម​ប្រជាពលរដ្ឋជួលដីគេធ្វើស្រែស្ថិតក្នុង ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បាន​អះ​អាង​ថា អាជ្ញាធរស្រុកពួក រួមជាមួយមេ​ប៉ុស្តិ៍ ប្រធាន​សហគមន៍ និង​ប្រ​ធាន​ការិយាល័យអន្តរវិស័យ បាន​ចុះចាប់អាត្រាក់ភ្ជួរ​ដី​ស្រែ​របស់​ពួក​គាត់កាល​ពី​ថ្ងៃទី​៦ ខែ​ឧសភា​ឆ្នាំ២០១៩​ ហើយ​កំហែង​​ទា​ប្រាក់​២៥០០​ដុល្លារ​ជាថ្នូរ​ទៅ​នឹង​ការ​ដោះ​លែងអាត្រាក់​មក​វិញ។

នៅ​ព្រឹក​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រុម​ប្រជា​ពលរដ្ឋ​បាន​ប្រាប់​អ្នក​កាសែត​យើងថា ​លោកសិន ចាន់ថុល អភិបាលរងស្រុកពួក បាន​បញ្ជាឲ្យលោក ថ្លៃ ចិន ប្រធានការិយាល័យអន្តរ:វិស័យ មេ​ប៉ុស្ត៍ និង​ប្រធានសហគមន៍ ចុះចាប់ត្រាក់ទ័រពលរដ្ឋមួយគ្រឿងកំពុងភ្ជួរស្រែក្នុង​​អាស័យ​ដ្ឋាន​ខាង​លើ យកមករក្សាទុកនៅប៉ុស្តិ៍ល្វាដើ​ម្បីឲ្យម្ចាស់ចចារ​បង់​ប្រាក់២៥០០ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អា​​​ត្រាក់​ភ្ជួរ​ស្រែក​នោះ​វិញ។

លោក សំរិទ្ធ ស៊ឹង អ្នក​ភ្ជួរ​ស្រែ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រែ​ជាច្រើននាក់​​បាន​ប្រាប់​ថា លោក​បាន​សុំ​បង់​លុយ​២លាន​រៀលអោយ​ទៅ​អាជ្ញាធរ​ដើម្បី​សុំ​យក​អាត្រាក់​ភ្ជួរ​ស្រែ​មក​ភ្ជួរ​ស្រែ​វិញ ព្រោះ​នេះ​ជា​រដូវ​ធ្វើ​ស្រែវស្សា​ហើយ តែ​ក្រុម​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខាង​លើ​មិន​ព្រម​ នៅ​តែ​ស្រែក​ថា ពីពាន់​ប្រាំ​រយដុល្លារៗៗៗ ទន្ទេញ​ជាប់​មាត់​ មិន​បន្ថូបន្ថយ​សោះ។ លោក សំរិទ្ធ ស៊ឹង បាន​បន្តថា លោក​បាន​ដើរ​ស្វះស្វែង​រក​គ្រប់​មធ្យោ​បាយ តាំង​ពី​ថ្នាក់ក្រោម ​ដល់​ថ្នាក់​លើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​យក​ត្រាក់​ទ័រ​វិញ​បាន​ រហូត​ដល់​លោក​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ​ដើម្បី​ស្វែង​រក​យុត្តិធម៌។ លោក សំរិទ្ធ ស៊ឹង បាន​បន្ថែម​ថា ដីស្រែ​ដែល​លោក​ភ្ជួរ​ខាងលើ​នេះ លោក​ជួល​គេ​១ហិចតា​ ១រយ​ដុល្លារ​ក្នុង​មួយ​រដូវ​ ហើយ​ដី​នេះ​ជា​ដី​ស្រែ​យូរ​ឆ្នាំណាស់​មក​ហើយ មិន​មែន​ដី​ព្រៃ​លិច​ទឹក​ដូច​ក្រុម​អាជ្ញាធរ​ចោទ​ប្រកាន់​នោះទេ។

លោក សិន ចាន់ថុល អភិបាលរងស្រុកពួកបានឲ្យដឹងតាមទូរស័ព្ធនៅល្ងាចថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩​នេះថា ការចុះ​ឃាត់​អាត្រាក់​របស់​ពល​រដ្ឋ​មួយ​គ្រឿងនេះ ដោយ​​លោក​បាន​ធ្វើ​សេច​ក្តី​ជូន​ដំ​ណឹង​​ឲ្យ​ស​ម៉ី​ខ្លួនមកធ្វើពាក្យស្នើ​សុំ ព្រោះទីតាំងនោះជាតំបន់ព្រៃលិចទឹក។ លោក​បាន​បញ្ជាក់​ទៀត​ថា ព្រៃ​ទាំង​នោះ​ម្ចាស់​អាត្រាក់​បាន​ឈូស​ឆាយ​រយៈពេល​២​ឆ្នាំ​ហើយ​។  លោកអភិ​បាល​រងស្រុក​រូប​នេះ​បាន​បន្ថែមថា ចំ​ពោះ​បញ្ហា​អា​ត្រាក់​ដែល​លោក​ឃាត់​នោះ​លោក​មិន​បាន​យក​ទៅ​លាក់​ទុក​ដូច​ការចោតប្រកាន់ពីម្ចាស់អាត្រាក់នោះទេ គឺ​លោក​បាន​យក​ទៅ​​ទុក​នៅ​ក្នុង​ស្ថាន​នី​របស់មន្ទីរ​ កសិកម្ម។

លោក ថ្លៃ ចិន ប្រធានអន្តរវិស័យស្រុកពួក បានចុះទៅចាប់​អាត្រាក់​ដោយ​ផ្ទាល់ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខាង​លើ​ ហើយ​ត្រូវ​បាន​ពលលរដ្ឋ​ចោទផង​ដែរ​​ថា ជាអ្នក​ចចារ​ទាប្រាក់​២៥០០ដុល្លារ តែ​ដល់​ចចារ​គ្នា​មិន​ត្រូវ​ទើប​រៀប​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​ពលរដ្ឋ​ថា ឈូស​ដី​តំបន់​ព្រៃ​លិច​ទឹកទៅវិញ។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ថ្លៃ ចិន ប្រធាន​អន្តរ​វិស័យ​ស្រុក​ពួក​បាន​​ទេ ​ព្រោះ​កាលពី​ល្ងាច​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០១៩​ម្សិល​មិញនេះ ​ក្រុម​ការ​ងារ​បាន​ខល​ទូរស័ព្ទ​ចូល​តែ​ស្តាប់​គ្នា​មិន​បានព្រោះ​មិន​សូវ​មាន​​សេវា សំលេង​​លឺដាច់ៗ​។

សួម​បញ្ជាក់ផង​ដែរថា ខាង​អាជ្ញាធរ​ស្រុក​ពួក បាន​បញ្ជូន​សំណុំ​រឿង​ចាប់​អាត្រាក់​ភ្ជួរ​ស្រែទៅ​តុលា​ការ​​ដោយ​ចោទ​ប្រកាន់ថា ភ្ជួរ​ប៉ះ​ព្រៃ​លិច​ទឹក បន្ទាប់​ពី​ទាប្រាក់​២៥០០ដុល្លារមិន​បាន ឯចំណែក​ម្ចាស់​ត្រាក់ទ័រ​ភ្ជួរ​ស្រែ ក៏បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលាការ​ផង​ដែរ ដោយ​ចោទ​ខាង​អាជ្ញាធរថា ចាប់​ត្រាក់​ទ័រ​ភ្ជួរ​ស្រែកំហែង​ទាប្រាក់​២៥០០ដុល្លារជាថ្នូរ​ក្នុងការ​ដោះលែង។

ក្រុម​ប្រជាពលរដ្ឋ​បាន​សុំ​អំពាវ​នាវ ទៅ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ​ មេត្តា​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ផង ជាពិសេស​សុំ​យក​ត្រាក់ទ័រ​ទៅ​វិញ​ដើម្បី​អោយ​ទាន់​រដូវ​ភ្ជួរ​រាស់​ឆ្នាំនេះ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋបាន​អះអាងថា ក្រុម​អាជ្ញាធរ​ស្រុក​ពួក​ខាង​លើនេះ មិនមែន​ទើប​តែ​ចាប់​ត្រាក់​ទ័រ​ភ្ជួរ​ស្រែក១នេះទេ កន្លង​មក​ចាប់​យក​លុយ​ពីរ​បី​បួន​ប្រាំ​រយ​ដុល្លារ​តែរហូត​ ចាប់​យក​លុយ​ៗ ហើយ​ដោះលែង​៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1456ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1735ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន1822ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន2587ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1591ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2245ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1630ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1457ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន1908ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1744ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2612នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    19650នាក់
ខែនេះ    126728នាក់
ឆ្នាំនេះ   2584631នាក់
សរុប   51944557នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 11:00