មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្ងាត់ៗ

ដោយៈ ​ខេត្តកណ្ដាល ថ្ងៃទី 21 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:45 នាទី ចំនួនអានៈ 1604

មន្ទីរសម្រាកព្យាបាលនៅក្រុងតាខ្មៅបានចាក់ថ្នាំឈឺពោះចំនួន៣ម្ជុល បណ្តលឲ្យបុរសម្នាក់ឈ្មោះ ទឹម រីន អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរអ៊ិំស្លាមដែលមានអាការៈឈឺចុកពោះ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម្ម រួចខាងមន្ទីរពេទ្យបានសុំបង់លុយ ១៥០០ដុល្លារអាមេរិកដើម្បីបញ្ចប់រឿងស្ងាត់ៗ ប៉ុន្តែខាងជនរងគ្រោះមិនព្រមទើប មានពាក្យបណ្តឹងដាក់ចូលអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ។

ប្រពន្ធជនរងគ្រោះបានអោយដឹងថា វេលា ម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១២ ប្ដីរបស់គាត់ស្រាប់តែមាន អាការចុកដើមទ្រូងទើបគាត់និងប្អូនស្រីជីដូនមួយឈ្មោះ ស្លេស ស៊ីម៉ាស់ អាយុ៣១ឆ្នាំ បាននាំប្ដីរបស់គាត់មកព្យាបាលនៅមន្ទីរសម្រាក ព្យាបាល និងសម្ភពក្រុងតាខ្មៅ ដើម្បីឱ្យ ក្រុមគ្រូពេទ្យពិនិត្យអាការរោគ ។ ភ្លាម នោះគ្រូពេទ្យម្នាក់បានវាស់ឈាម ហើយ បានដាក់សេរ៉ូមមួយប្លោកនិងចាក់ថ្នាំ ចំនួន៣ម្ជុល រួចគ្រូពេទ្យបានបូមឈាម យកទៅពិនិត្យ ដោយបញ្ជាក់ថា ប្ដីរបស់ខ្លួនមានជំងឺរលាក លំពែង។ រហូតដល់វេលាម៉ោង ៣ រំលងអធ្រាត្រឈានដូលថ្ងៃទី១៨ ខែកញ្ញា ប្ដីរបស់គាត់បានធូរស្រាលពី អាការ ខណៈនោះគ្រូពេទ្យបានប្រាប់គាត់ថា ប្ដីរបស់គាត់លែងកើតអីហើយ បន្ទាប់មកគ្រូពេទ្យក៏បានបើកថ្នាំគ្រាប់ ទុកសម្រាប់លេបបន្ដ និងបានអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបង់ប្រាក់ អស់ចំនួន១៨៨.០០០រៀលថ្លៃព្យាបាល ហើយពេលដែលរូបគាត់ និងប្អូនជីដូនមួយនាំ ប្ដីទៅដល់ផ្ទះសំណាក់វិញបានប្រមាណ ១០នាទី ប្ដីរបស់គាត់មានអាការចុក ដើមទ្រូងឡើងវិញ ហើយគាត់ក៏បាននាំ ប្ដីមកកាន់មន្ទីរសម្រាកព្យាបាលខាងលើម្ដងទៀត ។ ពេលទៅដល់ភ្លាមគ្រូពេទ្យក៏ បានចាក់ថ្នាំឱ្យប្ដីរបស់គាត់ចំនួនមួយ ម្ជុលបន្ថែមទៀត ស្រាប់តែប្រមាណ ៥នាទីក្រោយមកប្ដីរបស់គាត់បានប្រកាច់ បែកពពុះមាត់នៅលើគ្រែលែងដឹងខ្លួន តែម្ដង។

ស្ដ្រី ឈ្មោះសឹម សារីហ្វាស់ អាយុ៤៩ឆ្នាំ ដែល ត្រូវជាប្រពន្ធរបស់បុរសរងគ្រោះបានប្ដឹងចោទប្រកាន់គ្រូពេទ្យពីបទ មនុស្សឃាតដោយអចេតនា ហើយករណីនេះសមត្ថកិច្ចប៉ូលិសបានព្រមានថា នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាម ផ្លូវច្បាប់។

បងប្អូនជនរងគ្រោះបានអះអាងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ វេជ្ជបណ្ឌិតម្នាក់ឈ្មោះ កែវ ធាញ ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅសង្កាត់បឹង កេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាវេជ្ជបណ្ឌិតប្រចាំការនៅក្នុងមន្ទីរ សម្រាកព្យាបាល និងសម្ភពក្រុងតាខ្មៅ  បានទំនាក់ទំនងជាមួយប្រពន្ធជនរងគ្រោះ ដើម្បីសុំចរចាសងសំណងចំនួន១៥០០ ដុល្លារដើម្បីសុំឱ្យប្រពន្ធជនរងគ្រោះដកពាក្យបណ្ដឹងវិញ ។ យ៉ាងណាក៏ដោយ នេះជាលើកទីពីរហើយដែលគ្រូពេទ្យនៅក្នុងមន្ទីរ សម្រាកព្យាបាល និងសម្ភពក្រុងតាខ្មៅបានធ្វេសប្រហែសបណ្តាលឲ្យមនុស្សស្លាប់ ហើយបើគេចាំមិនភ្លេចទេ នោះកាលពីប៉ុន្មានខែមុនក៏មានករណីស្លាប់ស្ត្រីម្នាក់ផងដែរ ប៉ុន្តែមានការសម្របសម្រួលគ្នា មិនដាក់ពាក្យបណ្តឹងនោះទេ។

អ្នកយកព័ត៌មានយើងពុំទាន់អាចសុំការបំភ្លឺពីគ្រូពេទ្យ ឬមន្ទីរសំរាកព្យាបាលខាងលើបានទេ នៅថ្ងៃទី២១ខែកញ្ញានេះ។

ពលរដ្ឋសំនូមពរដល់លោក ម៉ម-ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមេត្តា រឹតបន្តឹងគ្លីនីកឯកជន នៅស្រុកខ្មែរផង ព្រោះភាគច្រើនគ្លីនីកអស់នេះ ខ្វះបច្ចេកទេស ខ្វះសម្ភារះ គ្មានជំនាញពិតប្រាកដ នាំអោយមានមនុស្សស្លាប់ហែហូរតែរហូត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1952ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1614ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1802ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1603ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1564ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2503ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1788ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1811ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1514ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39822នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82155នាក់
ខែនេះ    229428នាក់
ឆ្នាំនេះ   2973732នាក់
សរុប   56572628នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:19