ព័ត៌មានក្ដៅ

    លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់

    ដោយៈ ម៉េង ឈិនចិន ខេត្តឧត្ដរមានជ័យ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2018 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1748

    បែកធ្លាយរឿង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ចាប់បានរថយន្ដដឹកឈើប្រណិត និយាយត្រូវរូវគ្នាជាមួយឈ្មួញ ធ្វើការដោះលែងវិញក្រៅផ្លូវច្បាប់

    ខេត្តឧត្ដរមានជ័យ៖ រថយន្ដម៉ាកកាមរីឆ្លាមមួយគ្រឿង ពណ៍សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2R-5850 ដឹកឈើប្រណិតប្រភេទឈើធ្នង់ជាច្រើនសន្លឹក ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចាប់បាន ហើយក៏បានដោះលែងវិញភ្លាមៗ បន្ទាប់ពីនិយាយត្រូវរូវគ្នា ជាមួយនិងមេឈ្មួញដែលជាម្ចាស់រថយន្ដដឹកឈើខាងលើនេះ កាលពីថ្ងៃ អង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ៣០ នាទីរសៀល។

    សូមបញ្ជាក់ផងដែរថា រថយន្ដដែលដឹកឈើប្រណិត ប្រភេទឈើធ្នង់សន្លឹកនេះ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចភូមិ ដងទុង នៅតាមបណ្ដោយជើងភ្នំ ផ្លូវយុទ្ធសាស្ដ្រ ក្រវាត់ព្រំដែនខ្មែរនិងថៃ លុះចូលមកដល់ចំណុចក្នុងភូមិ ស្លែងពណ៌ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ធ្វើការស្ទាក់ចាប់បាន និងឆែកឃើញមានវត្ថុតាងបទល្មើស ឈើប្រណិតប្រភេទឈើធ្នង់សន្លឹក ចំនួន ១១ សន្លឹក មុខទទឹងចាប់ពី ០៥ តឹក ទៅដល់ ០៧ តឹក កម្រាស់ពី ០៦ ហ៊ុន ដល់ ០៨ ហ៊ុន ប្រវែងចាប់ពី ១ ម៉ែត្រ ដល់ ១,២ ម៉ែត្រ (មួយម៉ែត្រពីរតឹក) និងបានធ្វើការដោះលែងវិញភ្លាមៗ បន្ទាប់ពីបាននិយាយត្រូវរូវគ្នាក្រៅផ្លូវច្បាប់ ជាមួយនិងមេឈ្មួញម្ចាស់រថយន្ដដឹកឈើរួចមក។

    អ្នកតាមដានហេតុការណ៍ខាងលើនេះបានដាក់ការសង្ស័យថា ប្រហែលជាលោក វុន វ៉ាន់ ទទួលសំណូកសូកប៉ាន់ ពីម្ចាស់រថយន្ដដឹកឈើខុសច្បាប់ច្រើនហើយមើលទៅ បានជាថ្លើមធំហ៊ានប្រព្រឹត្តផ្ទុយពីច្បាប់ក្បត់តួនាទីខ្លួនយ៉ាងនេះ។

    នៅក្នុងករណីនេះផងដែរ តើអស់លោកមន្ត្រីជំនាញថ្នាក់លើ យល់ឃើញយ៉ាងម៉េចដែរ បើមន្ត្រីរូបនេះចាប់បានបទល្មើសជាក់ស្ដែងហើយ បែជាដោះលែងទៅវិញយ៉ាងដូច្នេះ? ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ តើគួរមានចំណាត់ការបែបណាចំពោះរឿងហ្នឹង?

    ជាចុងក្រោយខ្ញុំសូមអំពាវនាវទៅដល់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងឯកឧត្ដម ស ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្ដរមានជ័យ មេត្តាមានចំណាត់ការចំពោះមេព្រៃឈ្មោះ វុន វ៉ាន់ ម្នាក់នេះផងទាន ព្រោះមន្ត្រីជំនាញរូបនេះ ចាប់បានបទល្មើសរថយន្ដដឹកឈើប្រណិត ជាក់ស្ដែងហើយ មិនអនុវត្ដទៅតាមផ្លូវច្បាប់ឬតាមតួនាទីរបស់ខ្លួននោះទេ បែជាដោះលែងទៅវិញ ដោយមិនគិត មិនខ្វល់ពីអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចេញបទបញ្ជាក្ដែងៗរាល់ថ្ងៃ និងមិនគិតពីការវិនាសហិនហោចព្រៃឈើ ធនធានធម្មជាតិដែលជាសម្បត្តិរួមឡើយ។ ដោយ÷ ម៉េង ឈិនចិន

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1392ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន1237ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន502ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន838ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន640ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន971ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2308ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន680ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន719ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន1715ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      149នាក់
    ម្សិលមិញ    7923នាក់
    សប្ដាហ៍នេះ    8082នាក់
    ខែនេះ    340344នាក់
    ឆ្នាំនេះ   1373630នាក់
    សរុប   32039876នាក់
    ថ្ងៃទី 26 ខែ 03 ឆ្នាំ 2019 ម៉ោង 02:51