លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្តខ្នាត់យក្សបីគ្រឿងដឹកឈើនៅយប់ថ្ងៃទី១៣ឈានចូលទី១៤ ដោយគ្មានក្រុមហ៊ុនពិតប្រាកដ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 14 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1429

លោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នកយក​ព័ត៌មាន​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី១៣ឈានចូល​ទី១៤ ខែមិនា ឆ្នាំ​២០១៧​នេះថា បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង និង​រថយន្ត​ខ្នាតយក្ស​ប្រភេទ​កាច់ក ២គ្រឿង​ទៀត​ ដឹក​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​មាន​សមត្ថ​កិច្ចណាម្នាក់​ចេញ​មុខ​ត្រួតពិនិត្យ​ច្បាប់​លំលាប់​ ឬទម្ងន់​ផ្ទុកនោះទេ។

នៅ​ព្រឹកម៉ោង​១០និង​១៤នាទី ​ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះលោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បានប្រាប់កម្ពុជសុវណ្ណភូមិតាមទូរស័ព្ទដៃថា លោកបច្ចុប្បនេះឈប់​រក​ស៊ីដឹកឈើ​ហើយ ឈើ​ដែល​ដឹក​យប់​មិញ​ក្មេង​ៗទេដែល​ជាអ្នក​ធ្វើការ ហើយ​លោក​មិន​មាន​ក្រុម​ហ៊ុន​ដីសម្បទាន ឬក្រុម​ហ៊ុន​ដឹក​ឈើ​អី​នោះទេ បើមានក្រុមហ៊ុន​​ដូចគេដូចឯង ច្បាស់​ជាក្លាយជាឧកញ្ញា មហាសេដ្ឋី ឬអ្នក​មាន​យូរ​ហើយ។

ប្រភពពីសមត្ថកិច្ច​តាមដងផ្លូវ​បានអោយ​ដឹងថា រថយន្ត​ដឹក​ឈើ​៣​គ្រឿងខាង​លើ​នេះ អ្នក​រត់ការបង់លុយ​​អោយសមត្ថកិច្ចពាក់ព័ន្ទតាមដងផ្លូវ​គឺឈ្មោះ ដូច ភេទប្រុសអាយុប្រហែល​ជា២០​ឆ្នាំ ជាកូនប្រុស​​របស់​លោក ថៃ-គឹមហេង ជំនួយ​ការ​របស់លោក​ ស-ថាវី នេះតែម្តង។

នៅ​ព្រឹក​ថ្ងៃទី១៤ដដែលនេះ កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​​ពន្យល់​ពីលោក​នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី ជំនួស​លោក អ៊ិត-ភូម្រា នាយខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តព្រះវិហារចាស់​បាននោះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

រីឯលោក ឃុន-ប៊ុន​ហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់​វែង ក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បានដែរ ព្រោះ​ទូរស័ព្ទរបស់​ជាប់​រវល់រហូត ខល​មិន​ចូល។

លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បានប្រាប់តាមទូរស័ព្ទនៅម៉ោង១២និង​៣២នាទី ថ្ងៃទី១៤នេះថា លោក មិន​ដែល​មានជំនួយការឈ្មោះ ថៃ-គឹមហេង​ នោះទេ រួចបិតទូរស័ព្ទបាត់។

បើ​ទោះជា​លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បដិសេធថា លោកមិន​មាន​ជំនួយការ​ឈ្មោះ ថៃ-គឹមហេង នេះក៏ដោយ​ពលរដ្ឋ​ មន្រ្តីរាជការ​មួយចំនួន​បាន​អះអាងថា លោកថៃគឹមហេង គឺជាជំនួយការរបស់​លោកសថាវីពិតមែន ហើយថែមទាំងជាប្រធានអង្ករក្សរបស់​លោក សថាវី ទៀតផង។

ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​ មានការ​សង្ស័យថា លោក ថៃគឹមហេង អាច​ជាកូន​អុក​មួយ​របស់​លោក​សថាវី ក្នុង​ការ​រក​ចំណូល​ខ្មៅ​ជូន​លោក សថាវី ទៀតផង?

ប្រពភពី​មន្ត្រី​រាជការម្នាក់​នៅ​ខេត្តឧត្តរមានជ័យបានលួច​បង្ហើបថា តាំងពីលោក ស-ថាវី ឡើង​ធ្វើ​ជាចៅហ្វាយ​ខេត្តឧត្តរមានជ័យមក លោក ថៃ-គឹមហេង រក​ស៊ី​មានបានដូរឡានចាស់​ឡើង​ឡានឡិចស៊ីស៤៧០ ឯលោក ដូច កូន​ប្រុស​របស់លោក​ឡើង​ឡាន​ហៃលេនដឺ មានលុយចាយ​គ្រឹគៗគ្រាក់ ដោយ​សារបាន​បារមីរបស់​លោកអភិបាល​ខេត្តឧត្តរមានជ័យលោក ស-ថាវី។

សូមលោក នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយ​មានជ័យ មន្ទីរ​សា​ធារ​ណការណ៍ និង​ដឹក​ជញ្ជូន​ទាំង​៣ខេត្តនេះមេត្តា ជួយត្រួត​ពិនិត្យរឹត​បន្តឹង ក្រុម​រថ​យន្ត​យក្សដឹក​ឈើ​យប់​ៗទាំង​នេះផង ព្រោះ​បើ​មិន​ដូច្នេះទេ ព្រៃឈើ​ក៏រលាយ ផ្លូវ​ថ្នល់​ក៏រលាយអស់​ តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ ដែល​ជាហេតុ​បណ្តាល​អោយ​សម្តេច ហ៊ុន-សែន ទៅ​ខ្ចីលុយបរទេសមក​ជួស​ជុល​ផ្លូវថ្នល់ ឬដាំដើម​ឈើសា​​ឡើង​វិញជាក់ជាមិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1551ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1531ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1368ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3027ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2615ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន1981ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1511ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1390ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1438ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2160ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2707នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    27910នាក់
ខែនេះ    134988នាក់
ឆ្នាំនេះ   2592891នាក់
សរុប   51952817នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 02:45