ព័ត៌មានក្ដៅ

    អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 01:46 នាទី ចំនួនអានៈ 241

    នៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្នែក​ទាំង​សងខាង មាន​ជីភាព​ក្រលំបាក ហើយថែម​ទាំងជំពាក់​ប្រាក់​ធនាគារជាច្រើន​ទៀតផង។

    លោក កេត ចន្ត្រា មានវ័យ​ជាងហាសិបឆ្នាំ អតីត​ជាគ្រូភ្លេងសម័យ មាន​ស្រុក​កំណើត​នៅ​ឯខេត្ត​កណ្តាល បច្ចុប្បន្នរស់​នៅ​ ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​មាន​ឧត្តម​​ភរិយាម្នាក់ឈ្មោះ នួន សាមិន ដែល​ជាអតីត​អ្នក​ចម្រៀង​សម័យ ហើយ​មានកូន​ពីរ​នាក់​ប្រុស​ម្នាក់​ស្រីម្នាក់។

    រសៀលម៉ោងប្រាំសូរិយារៀបអស្តង្គត់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ក្បែខ្ទមស្បូវដ៏កម្សត់មួយ លោកគ្រូ កេត ចន្ត្រា បាន​រៀបរាប់​ប្រាប់​ ចាងហ្វាងកាសែតកម្ពុជាសុ​វណ្ណ​ភូមិ ទាំង​ទឹក​ភ្នែក​រលីង​រលោកថា លោក​ស្រលាញ់​វិស័យ​សិល្បៈ តាំង​តែ​ពី​ក្មេង រហូត​ដល់​សម័យ​ប៉ុលពត លោក​ចេះ​ដេញ​​ហ្គីតា អោយ​ប៉ុលពតស្តាប់ ដល់សម័យ​ចប់​សង្គ្រាម លោក​ដេញ​ហ្គីតា តាម​ភូមិ​ដើម្បី​ប្តូរ​បាយ ប្តូរយក​អង្ករសម្រាប់​ចិញ្ចឹម​ជីវភាពគ្រួសារ លុះ​ដល់​ឆ្នាំ១៩៨៦ លោក​បាន​ក្លាយ​ជាគ្រូភ្លេង បង្រៀន​សិស្ស​អោយ​ចេះ​ដេញ​ហ្គីតា។ លោកគ្រូបាន​បន្តថា គ្រោយ​មក​លោក​បាន​បង្រៀន​សិស្ស​ជាច្រើន​នៅ​ប្រទេសកម្ពុជាដូច​ជានៅ ខេត្តបាត់​ដំបង ខេត្តសៀមរាប ខេត្តកំបង់ធំ និង​សិស្ស​មក​ពី​ខេត្ត​នា​នា​ទៀតផង មិន​តែប៉ុណ្ណោះ​លោកគ្រូ​ធ្លាប់​បាន​ទៅ​ប្រលង​ភ្លេង​យក​ពានរង្វាន់​នៅ​ឯប្រទេស​ថៃ​ផង​ដែរ តែសម័យនោះគ្មាន ទូរទស្សន៍ គ្មានបណ្តាញសង្គម សម្រាប់ចាក់ផ្សាយដូច​សពថ្ងៃនេះទេ។ លោក​គ្រូក៏ធ្លាប់​ចូល​រួម​លេង​ភ្លេង​នៅរាជធានី​ភ្នំពេញ ហើ​យ​ធ្លាប់​បាន​លេង​អោយ​ផលិតកម្ម SM KSM និង​នៅ​តាម​ឆាកផ្សេងៗ ទាំង​នៅ​រាជធានី ​តាម​បណ្តាខេត្ត និង​នៅ​តាម​សណ្ឋាគារក្នុង​ក្រុង​សៀមរាប។ លុះ​ដល់​ឆ្នាំ២០១២ លោក​គ្រូបានងងឹតភ្នែក បន្ទាប់​ពី​បក​ភ្នែករួច ហើយ​តាំង​ពី​ពេល​នោះមក​ស្បៃអន្ធកាលបាន​ឈាន​ចូល​មក​ក្នុង​ជីវិតលោកគ្រូ និង​ក្រុម​គ្រួសារ។ និយាយទាំង​អួល​ដើម​ក ហែហមអមជាមួយ​ទឹក​ភ្នែករលីង​រលោង លោកគ្រូវ​បាន​ប្រាប់​ទៀតថា ”លោក​គ្រូអស់​សង្ឃឹម​ក្នុង​ជីវិតហើយ កាល​ពី​ងងឹតភ្នែក​ដំបូង លោកគ្រូចង់​សម្លាប់​ខ្លួន តែអ្នក​គ្រូ (ភរិយា) អង្វ​អោយ​លោកគ្រូ​ខំរស់​បន្តទៀត លោកគ្រូបាន​យក​ប្លង់​ដី​ទៅ​បញ្ចាំធនាគារជាងបីម៉ឺនដុល្លារអាមេរីក  និង​ខ្ចីលុយបងប្អូនកូនចៅអស់​ជាច្រើន​ថែមទៀត ដើម្បីស្វែងរក​ពេទ្យ​ព្យាបាល​ភ្នែក តែ​ជា​អកុ​សល្យ​ ភ្នែកក៏មិន​ជា ធនាគារក៏ជំពាក់ មុខ​របរ​ក៏គ្មាន តើ​អោយ​លោកគ្រូ​សង្ឃឹងអីទៀត រាល់​ថ្ងៃ​បាន​​ព្រឹក​ខ្វះល្ងាច សង្ឃឹមលើ​អ្នកគ្រូ លក់ម្អូប​អាហារនៅ​ផ្ទះ ថ្ងៃខ្លះបាន ថ្ងៃខ្លះក៏អត់ បាន​អ្នក​ស្គាល់ ហើយ​អតីតកូន​សិស្ស គេ​មក​ជួយ​ទិញ​ម្ហូប ហើយ​អោយ​លោក​គ្រូដេញ​ហ្គីតា អោយពួក​គាត់​​ស្តាប់ ពួកគាត់​បាន​ជូនថវិការ​​លោកគ្រូ ខ្លះប្រាំដុល្លារ ខ្លះ​ដប់​ដុល្លារ គ្រាន់​ទិញ​ចំ​ណី​អោយ​មាន់​ អោយក្ងាន ទុក​លក់​បាន​កម្រៃខ្លះ តែលោក​គ្រូមិន​ដឹង​ជាវេទនាដល់ពេលណាទេ“។

    រីឯអ្នកគ្រូ នួន សាមិន ដែល​ជាឧត្តមភរិយារបស់​លោក​គ្រូ កេត ចន្ត្រា បាន​រៀបរាប់ថា គាត់​ធ្លាប់​ប្រ​លង​​ជាប់​លេខ​១ផ្នែក​ចម្រៀង​សម័យនៅ​ខេត្ត​បាត់​ដំបង​តាំង​ពីឆ្នាំ ១៩៨៧មក​ម្លេះ កាល​នោះ​អ្នក​គ្រូ​មាន​អាយុទើបតែ១៧ឆ្នាំ។ ក្រោយ​ៗមក​អ្នក​គ្រូវ​បាន​ក្លាយ​អ្នក​ចម្រៀង​ប្រចាំខេត្តបាត់​ដំបង និង​ធ្លាប់​បាន​ទៅ​ច្រៀង​នៅ​ក្រសួង​មហាផ្ទៃ អោយ​សម្តេច​ ទ្រង់​ឯកឧត្តមស្តាប់ ជាពិសេសអ្នក​គ្រូធ្លាប់​ច្រៀង​អោយ​សម្តេច​ហ៊ុនសែនស្តាប់ទៀតផង រហូត​ដល់​សម្តេចពេញចិត្ត ហើយ​មាន​ប្រ​សាសន៍​ថា ”ច្រៀង​ក៏ពិរោះ រូប​សម្ភស្សក៏បាន ដាក់​ឈ្មោះ នួន សាមិន មិន​ពិរោះទេ ដូរ​ដាក់ កូ​លាប​​បាត់ដំបង​វិញទៅ​​បាន​ពិរោះ“។ បទចម្រៀងដែលអ្នកគ្រូបាន​ច្រៀងមានច្រើន​បទ តែ​កាសែត កម្ពុជាសុវណ្ណភូមិ​បាន​ដក​ស្រង់ខ្លះៗ​​ពី​ យូធូប (YouTube) មានដូចជា បទ ផ្គរលាន់គគ្រឹគ បទ​កម្លោះ​ប្រពន្ធបួន បទសត្វចាបយំចេប បទចង់បានប្តីក្មេង និង បទផ្កាកប្បាស ជាដើម។

    លោកគ្រូ កេត ចន្ត្រា និង អ្នកគ្រូ នួន សាមិន បាន​លើក​ម្រាម​ដៃ១០ អំពាវនាវដល់​សម្តេច ទ្រង់​ ឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន លោកតាលោកយាយ សប្បុរសជនទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មេត្តាជួយ​ពួក​គាត់​ផង ព្រោះ​ពេល​​នេះ​ពួក​គាត់​មាន​ទុក្ខ​លំបាក​ជាពន់ពេក ភ្នែក​ក៏ពិការ មុខ​របរក៏គ្មាន ថែមទាំងជំពាក់លុយធនាគារ ជាងបីម៉ឺន​ដុល្លារអាមេរីក ទៀតផង៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន724ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន5557ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន742ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន686ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1086ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន1458ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន622ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន759ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1515ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន620ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1922នាក់
    ម្សិលមិញ    3298នាក់
    សប្ដាហ៍នេះ    50220នាក់
    ខែនេះ    111866នាក់
    ឆ្នាំនេះ   3977643នាក់
    សរុប   34643889នាក់
    ថ្ងៃទី 17 ខែ 11 ឆ្នាំ 2019 ម៉ោង 20:36