ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 1771

រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​៣​គ្រឿង​ត្រូវ​បាន​កម្លាំង​អធិ​ការនគរ​បាល​ស្រុក​ជី​គ្រែង​ធ្វើការ​បង្ក្រាប​បាន​ខណៈ​ពេល​កំពុង​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦​បម្រុង​ឆ្លង​កាត់​ទៅ​ខេត្ត​កំ​ពង់​ធំ​ ក្រោម​បញ្ជា​របស់​ព្រះរាជ​អាជ្ញា​សាលា​​ដំបូង​ខេត្ត​សៀម​រាប។

ប្រតិបត្ត​ការ​បង្រ្កាប​រថ​យន្ត​សេ​រី​ទំ​នើប​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​នេះ​បាន​ធ្វើ​ឡើង​នៅ​វេ​លា​ម៉ោង​១​រំ​លង​អា​ធ្រាត​ក្នុង​ថ្ងៃ​ទី​២៤​ខែតុ​លាឆ្នាំ​២០១៣ នៅ​ដង​ផ្លូវ​ជាតិ​លេខ​៦​ជិត​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ​ស្ថិត​នៅ​ឃុំ​ល្វែង​ឬស្សី​ស្រុក​ជី​គ្រែង​ខេត្ត​សៀម​រាប​ ចំ​ណែក​ម្ចាស់​ឈើរត់​បាត់ដោយ​មិន​ដឹង​ពី​អត្ត​សញ្ញាណ។

មន្ត្រីន​គរបាល​ស្រុក​ជី​ក្រែង​ដែល​បាន​ចុះ​បំ​ពេញ​ការ​ងារ​បង្រ្កាប​ករណីរ​ថយន្ត​ដឹក​ឈើ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​របស់​លោក សំរិទ្ធសុខុន​ ព្រះ​រាជ​អា​ជ្ញា​រង​តំណាង​អយ្យការ​សា​​លា​ដំបូង​ខេត្ត ​ដែល​លោក​បាន​បញ្ជា​ឲ្យ​ប៉ូលីស​ដាក់​ប៉ា​រាស​កាក់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ដែល​បម្រុង​ឆ្លង​កាត់​តំ​បន់​ស្រុក​របស់​លោកគ្រប់​គ្រង។

មន្ត្រីន​គរបាល​បាន​បន្តថា​ក្រោយ​ពី​លោក​បាន​ទទួល​បញ្ជា​រួច​មក​លោក​បាន​ដាក់​កម្លាំង​ចាំ​ចាប់​តែ​ទម្រាំ​ចាប់​បាន​មាន​រយៈពេល​២​ម៉ោង​ ទើប​ឈាន​ទៅ​ដល់​ចំ​ណុច​ជោក​ជ័យ។​មន្ត្រី​នគ​របាល​ដដែល​បាន​បញ្ជាក់​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​ពុំ​មាន​ផ្លាក​លេខ​ទេ ទី១កាមរីបាឡែន​ព័ណខ្មៅ ទី២ហៃលេន​ឌ័រ និង​ទី៣​លុច​ស៊ិស​RX300​ពណ៍​ស្ករ​ដែល​សរុប​ឈើ​ក្រញូង​ទាំង​អស់​មាន​ចំនួន​១២៨ដុំ​ ស្មើ​១៨៩០​គីឡូ​ក្រាម​ ។ក្រោយ​ធ្វើ​ការ​​វាស់​វែង​ទាំង​ឈើ​និង​រថ​យន្ត​ខាង​ប៉ូលីស​បាន​​បញ្ជូន​ឲ្យ​ផ្នែក​​រដ្ឋ​បាល​​ព្រៃ​​ឈើ​​ជី​ក្រែង។​

ព្រះ​រាជ​អាជ្ញារងអមសាលា​ដំបូងខេត្តសៀម​រាបលោក សំរិទ្ធ​សុខុន បានថ្លែង​ឲ្យដឹង​ថា ​លោក​បាន​មក​ពី​ភ្នំ​ពេញ​ក៍​ប្រ​ទះ​ឃើញ​​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​បើក​បរ​បញ្ជាស់​ទិស​ជា​មួយ​​រថ​​យន្ត​​លោក​ហើយ​ដោយ​លោក​មាន​ការ​សង្ស័យ ភ្លាមៗ​នោះ​លោក​ក៍​បាន​បញ្ជា​កម្លាំង​នគរ​បាល​នៅ​ស្រុក​ជី​គ្រែង​ឲ្យ​ជួយ​កាក់​រថ​យន្ត​នោះ​ដើម្បី​ធ្វើ​ការ​ត្រូត​ពិនិត្យ ប៉ុន្តែ​ទម្រាំចាប់​បាន​រយៈពេល​ជិត​២ម៉ោង។

គេសង្កេត​ឃើញថា​ ក្នុង​ឆ្នាំ២០១៣​ រយៈពេល​១០​ខែ​នេះ​មេ​ព្រៃ​សៀម​រាប​នៅ​មិន​ទាន់​បាន​បង្ហាញ​នូវ​ស្នា​ដៃ​បង្ក្រាប​សកម្មភាព​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​មួយ​ករណី​នៅ​ឡើយ​ទេ។​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រញូង​មក​ពី​ស្រុក​អន្លង់​វែងខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ហាក់​កើន​ឡើង​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើ​ប្រាស់​នូវ​រថ​យន្ត​សេ​រី​ទំ​នើបៗ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​បាន​ដោយ​សុវត្ថិ​ភាព​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ឈ្មួញ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​រថ​យន្ត​អ្នក​កាសែត បុក​រថ​យន្ត​អ្នក​កាសែត​ជា​ដើម។

 ​

សូមបញ្ជាក់​ផង​ដែរ​ថា រាល់បទ​ល្មើសព្រៃឈើដែលសមត្ថកិច្ចបង្ក្រាបបានហើយបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋ​បាលព្រៃ​ឈើ​​ជីគ្រែងក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀម​រាប​ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់នោះលោកនាយ​ផ្នែក​ឈ្មោះ សូ-ផល្លា តែងតែមានចេតនារារាំងមិនឲ្យអ្នកកាសែត​ ​ថតរូប​រថ​យន្ត​ដឹក​ឈើ មិន​អោយ​ថត​រូប​ឈើ​ដែល​ចាប់​បាន​នោះឡើយធ្វើឲ្យមានការរិះគន់យ៉ាង​ខ្លាំងអំ​ពី​បញ្ហា​ទាំង​នេះ​។

ជាក់ស្តែង​អ្នក​កាសែត​​២រូប​ទៅ​សុំ​ថត​រូប​រថ​យន្ត​ដឹក​ឈើ​និង​ឈើ​ដែល​ចាប់​បាន​ខាង​​លើ ​តែ​ត្រូវ​បាន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​រារាំងមិន​អោយ​ថត​រូប សូម្បី​តែ​លោក​ ថៃ-គឹម​សុង នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​នេះក៏និយាយថា មិ​ន​ហ៊ាន​អោយ​ថត​រូប​ដែរ អោយ​អ្នក​កាសែត​ទូរ​ស័ព្ទ​សុំ​ការ​អនុញ្ញាតពី​នាយ​ផ្នែក​ តែ​លោក​សូផល្លា​នាយ​ផ្នែក​មិន​ព្រម​លើ​ក​ទូរ​ស័ព្ទតាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​២​រសៀល​។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​ទូរស័ព្ទ​ទៅ​នាយ​រង​ខណ្ឌ​ នាយ​ខណ្ឌ ទើប​លោក​ទាគឹមសុទ្ធ​នាយ​ខណ្ឌ​អោយ​ជិះ​រថ​យន្ត​បក​ពី​ស្រុក​ជី​ក្រែង​មក​យក​របាយ​ការណ៍នៅការិយា​ល័យ​ដែល​មាន​ទី​តាំង​នៅ​​សាលាខេត្ត​ថ្មីឯក្រុង​សៀម​រាប​វិញ។ គ្រាន់​តែ​ចំ​នួន​ឈើ​និង​ចំ​នួនទម្ងន់​ឈើ​ក្រញូង​ដែល​ចាប់​បាន​ អ្នក​សារ​ព័ត៌​ត្រូវ​ចំ​ណាយ​ពេល​តាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​៤រសៀល និង​ចំ​ណាយ​សាំង​រថ​យន្ត​អស់​ជាង១០លីត្រ ត្រឡប់​ចុះ​ឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១០០​គឺ​ឡូ​ម៉ែត្រ បើ​បែប​នេះ​តើ​ប្រ​ទេស​ជាតិ​និង​ក្លាយ​ទៅ​ជា​យ៉ាង​ណាទៅ​ថ្ងៃអនាគត់?

ប្រ​ភព​ព័ត៌មាន​មិនយក​ជា​​ផ្លូវ​ការណ៍​មួយ​បាន​លួចខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងថា សមត្ថ​កិច្ច​បាន​ដោះ​លែង​​ឈើ​ក្រញូង​មួយ​ចំ​នួន​ក្នុង​ចំ​ណោម​ឈើ​ដែល​ចាប់​បាន​ទាំង​បីរថ​យន្ត​ខាងលើ នេះ​ជា​ហេតុ​ដែល​អស់​លោក​មេ​ព្រៃ​ខាង​លើ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ឈើ​ដែ​ល​ចាប់​បាន​ខាងលើ។ (រូប​ដែល​ផ្សាយ​ក្នុង​អត្ថ​បទ​នេះ​ជា​រូប​ភាព​ដែល​អ្នក​យក​ព័ត៌មាន​យើង​ព្យាយាម​សុំ​ពី​ប៉ូលីស​សេដ្ឋ​កិច្ច​ ព្រោះ​មេព្រោះ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ទាំង​នេះ​ទេ)។

សូម​លោក​នាយក​រដ្ឋ​មន្រ្តី​ថ្មី ឬរដ្ឋាភិបាល​ថ្មី​មេត្តា ចំ​ណាយ​ពេល​១នាទីពិចារណាអំ​ពី​ទង្វើ​របស់​អស់​លោក​មេព្រៃ​នៅ​ខេត្ត​សៀម​រាប​ផង កុំ​ធ្វើ​អ្វី​ដែល​វា​អាក្រក់​មើល​ពេក ហូស​ហេតុ​ពេក ល្មម​ៗ​បាន​ហើយទាន៕ដោយ៖ វិចិត្រ + រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន3578ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1416ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1779ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2065ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2282ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1470ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1755ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន1833ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន858ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2302ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8355នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36208នាក់
ខែនេះ    345376នាក់
ឆ្នាំនេះ   2355915នាក់
សរុប   51715841នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 15:41