ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញា

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 30 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 10:12 នាទី ចំនួនអានៈ 1635

រថ​យន្ត​ម៉ាក​កូរ៉េ​២តោន​កន្លះ ពណ៍​ត្រេ​អ៊ី ដឹក​ឈើ​ក្រញូអ​ជាង​២តោន រួម​ជា​មួយ​​តៃ​កុង​បើក​បរ​ម្នាក់ និង​ប្រ៊ូម្នាក់ ត្រូវ​បាន​មេ​ព្រៃ​ស្រុក​បន្ទាយ​ស្រី​ចាប់​ឃាត់​តាំង​តែ​ពី​ព្រឹកថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៣ ​រ​ហូត​​ដល់​ម៉ោង​៤ល្ងាច​ទើប​រាយ​ការណ៍​ជូន​ព្រះ​រាជ​អាជ្ញា។​

ប្រ​ភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ខាង​មេ​ព្រៃ​បាន​ចាប់​រថ​យន្ត​ និង​មនុស្ស​ប្រុស​២​នាក់ខាង​លើ​ តាំង​តែ​ពី​ព្រឹក​ តែ​មិន​ព្រម​រាយការជូន​លោក​ព្រះ​រាជ​អាជ្ញាទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​សង្ស័យ​ថា អាច​ទុក​សម្រប​សម្រួលដោះ​លែង​ស្ងាត់​។ ប្រ​ភព​បន្ថែម​ថា នៅ​ពេល​តៃ​កុង​រថ​យន្ត​ដឹក​ឈើ​ និង​ប្រ៊ូត្រូវ​បាន​មេ​គេ​បញ្ជា​មិន​អោយ​​ផ្តិត​មេ​ដៃលើ​ឯកសា​របស់​លោកមេ​ព្រៃ ទើប​លោក​មេព្រៃរាង​ភ័យ​ បាន​សម្រេច​ចិត្ត​រាយ​ការជូន​លោក​ ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀម​រាប​ នៅ​ម៉ោង​៤ល្ងាច​ទៅ​ហើយ។

លោក​ សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​តំ​ណាង​អយ្យការ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី៣០នេះថា ជន​សង្ស័យ​ទាំង​២នាក់​បាន​បញ្ជូន​មក​ដល់​តុលាការ​ហើយ ឯរថយន្ត​ពណ៍ត្រេ​អ៊ី​ដែល​ជា​របស់​អង្គ​ភាប​កង​ទ័ព​ លោក​បាន​​​ប្រ​គល់​អោយ​ខាង​ម៉េអឹម​ខេត្ត​កសាង​សំណុំ​រឿងបន្ត។​ លោក​ សំរិទ្ធសុខុនបន្ថែម​ថា ខាង​មេព្រៃ​ស្រុក​បន្ទាយ​ស្រី​ធ្វើ​ការ​ខុស​ពីគោល​ការ​ច្បាប់​ ព្រោះ​ឃាត់​ខ្លួន​មនុស្ស​តាំង​តែ​ពី​ព្រឹក​រហូត​ដល់​ម៉ោង​៤​ល្ងាច​ទើប​រាយការ។

លោក ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​នេះថា ជន​សង្ស័យ​២នាក់​ខាង​លើ​លោក​បាន​បញ្ជា​អោយ​ឃុំ​ខ្លួន​ហើយ។ ឯខាង​មន្រ្តី​ជំ​នាញ​ឃាត់​ខ្លួន​ជន​សង្ស័យ​មិន​រាយ​ការ​គឺ​ខុស បើ​គេ​ប្តឹង​គឺ​ដឹង​តែ​ជាប់​មិន​អាច​លើក​លែង​បាន​ទេ បើ​គេ​មិន​ប្តឹង​គឺ​រួច​ខ្លួន។ លោក​បន្ថែមថា បើ​ដឹង​ពី​បទ​ល្មើស​ឈើ​ក្រញូង​ឆាប់​រាយការ​ភ្លាម កុំ​ទុក​យូ​ លោក​និង​បញ្ចា​អោយ​ចាប់​ទាំង​អស់​។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ខិច័ន្ទប៊ុន​រិទ្ធ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី​ និង​លោក ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេ​វា។

អ្នក​យក​ព័ត៌មាន​យើង​នឹង​រាយ​ការណ៍ព័ត៌​មាន​លំ​អិត​​បន្ថែម​ពី​ករណី​ខាង​លើ នៅ​ពេល​ក្រោយ​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1690ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3166ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2322ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1607ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2154ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1584ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1572ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1456ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1359ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1599ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1950នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71541នាក់
ខែនេះ    178619នាក់
ឆ្នាំនេះ   2636522នាក់
សរុប   51996448នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:22