ព័ត៌មានក្ដៅ

    ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:36 នាទី ចំនួនអានៈ 1847

    ឧកញ្ញា គង់គ្រឹង ជនជាតិខ្មែរឥស្លាម​ដែលត្រូវ​បានគេ​ស្គាល់​ពេញ​ប្រភេទ​កម្ពុជាថា ជាមេខ្លោង​ខាង​បំផ្លាញព្រៃឈើ​ធំជាងគេ នៅ​ក្នុង​ខេត្តក្រចេះ មិន​មាន​សមត្ថកិច្ច ឬថ្នាក់​ដឹក​នាំ​ណាចេញ​មុខ​បង្ក្រាបដែល​ជាហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​សង្ស័យថា គង់​គ្រឹង ​​យក​ដៃ​បាំង​មេឃ​ ដោយ​ប្រើ​ទឹកលុយខ្មៅកខ្វក់ ទិញ​ក្បាល​មន្ត្រី​ជំនាញនៅ​ក្នុង​ខេត្តមួយនេះតាំង​ពី​លើ​ដល់​ក្រោម​ទំាង​អស់ ​ហើយ​ប្រហែល​លើក​លែង​តែលោក​ នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន តែ​ប៉ុណ្ណោះ​ដែល​​មិន​បាន​ចាយ​លុយ​របស់ គង់ គ្រឹង?

    ព័ត៌មានច្បាស់ការ​ដែល​គេ​ថត​បាន​រូប​ភាព​នៃ​សកម្មភាពម៉ូតូ និង​រថ​យន្ត​ដឹក​ឈើ​ដូច​ហែរកឋិន​ទាន​ជារៀង​រាល់​ថ្ងៃ យក​ទៅ​លក់​អោយ​លោក គង់ គ្រឹង ដែល​ជានាយ​ទាហ៊ាន ពោរពេញ​ទៅ​ដោយ​អំណាច​ និង​ទឹកប្រាក់ ដែល​បាន​មក​ពី​ការ​កាប់​បំផ្លាញព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្តនានា​ជុំវិញនោះផងដែរ។ បន្ទាប់ពី​ប្រមូល​ទិញ​ឈើ​ទំាង​នេះរួច​ គង់គ្រឹង បាន​ប្រើ​រថ​យន្ត​ធំៗ ដឹក​ឈើ​ពី​ស្រុកខ្មែរ​ ទៅ​លក់​នៅឯប្រ​ទេស​វៀត​ណាម។

    ជារៀងរាល់​ចុង​ខែពលរដ្ឋ​បានរាយការណ៍ ថាមានមនុស្ស​រាប់​ពាន់នាក់ បាន​សំរុកទៅ​ផ្ទះរបស់​លោក​ គង់ គ្រឹង ហើយ​ធ្វើ​អោយ​ពលរដ្ឋ​សង្ស័យថា មនុស្សទាំងនោះត្រូវ​បាន​ គង់គ្រឹង ហៅ​អោយ​ទៅយក​លុយ​ដើម្បី​បំបិតព័ត៌មាន​មិន​អោយ​ថ្នាក់​ដឹក​នាំកំពូល​ដឹង ពីការ​រកស៊ីក្បត់​ជាតិរបស់ខ្លួន។

    ជាក់ស្តែងកាលពី​ថ្ងៃទី៣០ ខែវិច្ចកា ឆ្នាំ២០១៧កន្លងទៅ​ថ្មីៗនេះ គេ​បាន​ថត​យក​រូប​ភាព​ពី​ផ្ទះរបស់​លោក គង់ គ្រឹង ដែល​មានមនុស្សណែនណាន់តាន់តាប់ ចូលទៅ​ជួប​មនុស្ស​ម្នាក់​ដែលជាមេការ​របស់​លោក គង់គ្រឹង ដើប្បីបើក​ប្រាក់ខែជាថ្នូរ​ក្នុងការ​បិតបាំ​ងព័ត៌មាន​ ហើយមេការរូប​នោះត្រូវបានគេស្គាល់ថា ជាអ្នកកាសែតម្នាក់ (សុំមិន​ទាន់បញ្ចេញឈ្មោះ) ត្រូវ​បាន​គង់​គ្រឹងទិញក្បាលយកទៅ​ប្រើខុស​ពីវិជ្ជា​ជីវះរបស់​អ្នក​សារព័ត៌មាន។

    ក្នុង​នាមពួកយើង​ជារាស្ត្រខ្មែរ សូម​សំនូមពរ​ទៅ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ចាត់ការ​លោក​ឧកញ្ញា គង់ គ្រឹង ទៅ​តាម​ផ្លូវ​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាផង បើ​នៅ​តែ​បណ្តោយអោយ​គង់គ្រឹងផ្លិច​បំផ្លាញ​​ព្រៃ​ឈើ​នៅ​ខេត្តក្រចេះ និង​ខេត្តនានាជុំ​វិញនោះយ៉ាង​នេះ​តទៅ​ទៀត​ ព្រៃ​ឈើ​ច្បាស់​ជារលាយ​ហិន​ហោច​ខ្លោច​ផ្សា​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2195ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន3878ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន763ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន1848ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន887ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន737ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន677ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន3873ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន647ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន480ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      242នាក់
    ម្សិលមិញ    7923នាក់
    សប្ដាហ៍នេះ    8175នាក់
    ខែនេះ    340437នាក់
    ឆ្នាំនេះ   1373723នាក់
    សរុប   32039969នាក់
    ថ្ងៃទី 26 ខែ 03 ឆ្នាំ 2019 ម៉ោង 03:39