ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 05:44 នាទី ចំនួនអានៈ 1581

លោក ភឹងចិន្តារ៉េត ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃ​ស្នង​ការ​ខេត្ត​សៀមរាប​ ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ទើប​តែឡើង​កាន់​តំ​ណែង​ថ្មីមិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃផង ស្រាប់​តែ​ប្រើ​សុទ្ធតែរថ​យន្ត​ស្ទួច​ដឹក​ឈើ​ឡើង​កក្រើក​ថ្នល់​ តែមិន​មាន​ជំនាញ​ណា​ហ៊ាន​ទៅ​ក្បែរ​ត្រួតពិនិត្យ​នោះទេ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ម្សិល​មិញមាន​រថ​យន្ត​ស្ទួច​១គ្រឿងដឹក​សសរដែល​មាន​មុខ​កាត់​ធំៗជាច្រើន​ដើមពី​ស្រុក​ស្វាយ​លើខេត្តសៀមរាប យក​មក​ទំ​លាក់​នៅ​ចំណុចភូមិខ្នារ ក្រុង​សៀមរាប ​ខេត្តសៀមរាប នៅ​វេលាម៉ោង​ជាង​១រសៀល។ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទៅ​ដល់​មុខ​ផ្ទះ​របស់​លោក​ ភឹងចិន្តារ៉េត កន្លែង​ទំលាក់​ឈើ​ខាងលើស្រាប់​តែ​កូន​ប្រុស​របស់​លោក​ស្នង​ការ​រង​រូប​នេះចេញ​មក​ប្រាប់​ថា ជាឈើ​របស់​ប៉ាគេ ទិញ​យក​មក​ធ្វើ​ផ្ទះ ហើយ​ប៉ាគេ​ឈ្នោះភឹង​ចិន្តារ៉េត(នាម១៦៨)។ ក្មេង​ប្រុស​វ័យ​ប្រហែល​១៨ឆ្នាំរូបនេះ​បាន​បន្តថា ឈើដែល​ដឹក​នេះ​ប៉ាគេ​បាន​កាត់​ច្បាប់​ត្រឹម​ត្រូវ។ ប្រហែល​២នាទីក្រោយ​មក​មាន​ស្រ្តីវ័យចំណាស់​ម្នាក់​ពាក់​អាវ​ភ្លៀង​ចុះ​ពី​រថ​យន្ត​ស្ទួច​ដឹក​ឈើ​ខាង​លើ យក​ច្បាប់​ដែល​ថត​ចំ​លង​មក​អោយ​អ្នក​កាសែត​មើលដើម្បី​បញ្ជាក់​ថាឈើ​ដែល​គេដឹកនេះ​មាន​ច្បាប់មែន។

ក្រោម​ដំណក់​ទឹក​ភ្លៀង​តិចៗដូច​រលឹម​ផ្សែងក្រូច​លោក ភឹង​ចិន្តារ៉េត ស្លៀក​ក្រម៉ាអត់​អាវ​ចេញ​ពី​ផ្ទះ​មក​ក្បែរ​រថ​យន្ត​អ្នក​កាសែតហើយ និយាយថា ឈើ​ខ្ញុំ​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​មិន​ចេះ​រក​ស៊ី​ដឹក​ឈើ​នោះទេ រួច​ក៏ដើរ​ចូល​ទៅ​គេហដ្ឋានវិញបាត់ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទទៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃឈើក្រុង​សៀមរាបដើម្បី​សាក​សួរព័ត៌​មាន​បន្ថែម លោក​បាន​អះអាង​ថានោះ​ពិត​ជាឈើរបស់​លោក​ស្នង​ការរង​ភឹងចិន្តារ៉េតមែន។

បើយោង​ទៅ​លើ​ច្បាប់​ថត​ចំលង​ដែល​ស្រ្តីវ័យ​ចំណាស់​យក​មក​អោយ​កាអ្នក​សែត​មើល​ហាក់​មាន​ភាព​ចន្លោះ​ប្រ​ហោង​ ហើយ​ខុស​បច្ចេក​ទេសទាំង​ស្រុងព្រោះថា ច្បាប់​បាន​អនុញ្ញាតិ​អោយ​ដឹក​ឈើ​ពី​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយ​មាន​ជ័យ តែបែជាដឹក​យក​មក​ដាក់​ខេត្តសៀមរាប​ទៅវិញ ម្យ៉ាង​វិញ​ទៀត​ច្បាប់​គេ​អោយ​ដឹក​កូនឈើចម្រុះ​ដែល​មាន​គល់​តូច​ជាង​១៥សង់​ទីម៉ែត្រ តែ​បែរជាដឹក​ឈើ​ដែល​មាន​គល់​ឬមុខ​កាត់​ពី២០-៣០-៤០ទៅ​៥០សង់ទីម៉ែត្រទៅវិញ ហើយប្រើសុទ្ធតែរថ​យន្ត​ស្ទួច​ លើក​ឈើ​ចុះ​ឡើង​​ទៀត​ផង។

មជ្ឈដ្ឋានទូទៅ​គេ​សង្ស័យថា នាយក​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ជីក្រែងលោក សូផល្លា អ្នក​ចេញ​ច្បាប់​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើមាន​ការ​ឃុបឃិតគ្នា​ដោយ​ប្រកាណាមួយ ដោយ​យក​ដៃបាំងមេឃ​ដែល​ផ្ទុយពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​មាន​បំ​ណង​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើនៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​លួច​បង្ហើប​ពី​ស្រុក​ស្វាយ​លើ​មក​ថា ថៅកែដឹក​ឈើ​ដែល​ប្រើ​រថ​យន្ត​ស្ទួច​ខាង​លើ​ជាឈ្មួញ​ម្នាក់​ដែល​ល្បី​ឈ្មោះនៅ​ខេត្ត​សៀមរាប ហើយ​ជាមនុស្ស​ដែល​ធ្លាប់​អួតអាង​ថា ខ្លួន​ជាម៉ូលីស​ផ្ទៃ​ក្នុង​នៃ​ស្នងការ​ខេត្តសៀមរាបទៀតផង ប៉ុន្តែបុគ្គល​រូប​នោះ​មិន​ហ៊ាន​ចេញ​មុខ​ទេកាល​ពី​ថ្ងៃទី៨ម្សិល​មិញ គឺលាក់​មុខ​ដូច​កង្កែប​នៅ​ក្នុង​អណ្តូងអញ្ចឹង។

ពលរដ្ឋ​ខេត្តសៀមរាប​សូម​អោយ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប មេត្តាដាក់​បញ្ជាអោយ​កូន​ចៅ​ក្រោម​ឱវាទរបស់​ខ្លួន​រឹត​បន្តឹង​ទៅលើ​​ឈ្មួញ​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ឬឆ្លងកាត់​ខេត្ត​សៀមរាប អោយ​បាន​ច្បាស់លាស់ផង កុំ​រត​ច្បាប់​ដឹក​កូនឈើ​គល់ក្រោម​១៥សង់ទីម៉ែត្រ តែដឹក​ឈើ​ហ៊ុប​ទាំង​ដើមៗ ប្រើសុទ្ធតែរថ​យន្ត​ស្ទួច​បែបនេះបន្តទៅទៀត ជៀសវាង​គេ​រិះគន់កាន់តែខ្លាំងឡើង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1728ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1576ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1625ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1935ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1565ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10187ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1525ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1618ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1619ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1373ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      746នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11983នាក់
ខែនេះ    119061នាក់
ឆ្នាំនេះ   2576964នាក់
សរុប   51936890នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 08:10