គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ

ដោយៈ អឹងចំរើន ភ្នំពេញ ថ្ងៃទី 10 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1601

គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក ក្រវ៉ា​ញ ដា​រ៉​ន បានប្រកាស​ធ្វើ​កូដកម្ម​អហិង្សា​មួយ​ចាប់ពី​ម៉ោង៩ ដល់​ម៉ោង១២ថ្ងៃត្រង់​នា​ថ្ងៃអាទិត្យ ទី១១ ខែសីហា ខាងមុខ ដើម្បី​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​គណបក្ស​មួយ​នេះ​មើលឃើញថា មាន​ភាពមិនប្រក្រតី​ជាច្រើន និង​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។

យោងតាម​សេចក្តីជូនដំណឹង​របស់​លោ ក្រវ៉ា​ញ ដា​រ៉​ន កាលពី​ថ្ងៃទី៦ ខែសីហា កូដកម្ម​អហិង្សា​នេះ នឹងមាន​ការចូលរួម​ពី​មនុស្ស​ចំនួន៦០០នាក់​ដែលមាន​ពី​ខេត្តកណ្តាល កំពង់ចាម ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ តាកែវ និង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការស្នើសុំ​នេះ​មិនទាន់​បានទទួល​ការយល់ព្រម​ពីសា​លា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ។   

នា​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃូ​ន ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​ចលនា​កូដកម្ម​ដែលមាន​អ្នកចូលរួម​លើសពី២០០នាក់​នោះ សាលា​រាជធានី​ត្រូវ​ស្នើសុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ជាមុនសិន។     

លោក ក្រវ៉ា​ញ ដា​រ៉​ន បាន​លើកឡើងថា ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​មាន​ឡើង​នូវ​ភាពមិនប្រក្រតី​នៅ​គ្រប់​មណ្ឌល ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​ដោយសារ​ក​ង្វះ​ខាត​របស់​មន្ត្រី គ.ជ.ប ដែល​វា​ជាហេតុ​បណ្តាល​ឲ្យ​គ្មាន​តម្លាភាព សេរី និង​យុត្តិធម៌។   

ប្រធាន​គណបក្ស​ដែលមាន​សញ្ជាតិ​ខ្មែរ-អាមេរិក​រូបនេះ បានកត់សម្គាល់​ពី​ភាពមិនប្រក្រតី​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ចំនួន៨ចំណុច ដែល​ភាគច្រើន​បង្កឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​អំឡុងពេល​នៃ​ការឃោសនា ដូចជា​ការប្រើប្រាស់​ធន​ធាន​រដ្ឋ បុគ្គលិក​រដ្ឋ ការប្រើប្រាស់​វិធី​ឃោសនា​តាម​រូបភាព កាសែត ទូរទស្សន៍ វិទ្យុ និង​ការចុះ​ដោយផ្ទាល់​តាម​ភូមិ​ជាដើម។   

ទាក់ទង​នឹង​អំឡុងពេល​នៃ​ការបោះឆ្នោត គណបក្ស​ខ្មែរ​ឈប់​ក្រ​ក៏បាន​រកឃើញ​ករណី​មិន​ប្រក្រតី​ជាច្រើន​ផងដែរជាពិសេស ទាក់ទង​នឹង​ការបន្លំ​សន្លឹកឆ្នោត ការទិញ​ដូរ ឈ្មោះ​ស្ទួន មានឈ្មោះ​តែ​មិនអាច​បោះ​បាន និង​បញ្ហា​ទឹកខ្មៅ។

  លោក ក្រវ៉ា​ញ ដា​រ៉​ន បាន​អំពាវនាវ​ឲ្យ​មាន​ការសើរើ​រៀបចំ គ.ជ.ប សារជាថ្មី  ហើយ​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ក្រោម​ការគ្រប់គ្រង​រប​ស់​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប សមាគម​សិក្សា​នយោបាយ​អាស៊ី និង​អន្តរជាតិ រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ-អន្តរជាតិ​ផ្សេងទៀត។   

គណបក្ស​ខ្មែរ​ឈប់​ក្រ ត្រូវបាន​គេ​កត់សម្គាល់​នា​អំឡុងពេល​នៃ​ការឃោសនា​ត្រង់​គោលនយោបាយ​មួយ គឺ​ផ្តល់​សេវាកម្ម Wifi ដោយ​សេរី និង​ការនាំយក​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក​មក​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​មួយ​នេះ​ឈ្នះឆ្នោត៕ ប្រភពពី ថ្មីៗ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1531ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1397ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1343ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1430ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន1929ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1585ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1508ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1864ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1614ដង លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​?...    អាន1351ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1889នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7643នាក់
ខែនេះ    316811នាក់
ឆ្នាំនេះ   2327350នាក់
សរុប   51687276នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 17:22