លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 13 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 08:12 នាទី ចំនួនអានៈ 1892

សកម្មភាពរថយន្តដឹកឈើគ្រប់ប្រភេទដឹកឆ្លងកាត់ពីស្រុកស្វាយលើមក ក្រុងសៀមរាប ដោយរលូនដែលឆ្លងកាត់ ស្នាក់ការមេព្រៃតាម ដងផ្លូវជា ច្រើនកន្លែងតែពុំមានការទប់ស្កាត់រឺបង្រ្កាបតាមផ្លូវច្បាប់ ណាមួយនោះទេបែជា លេចលឺថា ដាក់ស្នាក់ការយកតែលុយពីឈ្មួញទាំងនោះ ទៅវិញ។

តាមប្រភពព៍ត៌មានច្បាស់ការបានអោយដឹង ថា ជារៀងរាល់យប់មានរថយន្តដឹក ឈើរាប់សឹបគ្រឿង ដែលដឹកចេញ ពីស្រុក ស្វាយលើមកក្រុងសៀមរាបដូចជា រថយន្តធួរីស រថយន្តកាមរី រថយន្តនីកសាន់ដែលខ្លះ ដាក់បង្កប់ខ្លះ ដាក់ជាចំហរគ្របតង់ឈើប្រ ណិត ដូចជាបេង ធ្នង់ គគី នាងនួនយកមកចែកចាយតាមរោងសិប្បកម្ម អាណាធិបតេយ្យជាច្រើនកន្លែង ក្នុងក្រុងសៀមរាប។ប្រភពបន្តថា ឈើដែលក្រុមរថយន្ត ខាងលើដឹកជញ្ជួន នេះមិនមែនជាឈើស្របច្បាប់ របស់ក្រុមហ៊ុនណាមួយនោះទេ គឺជាឈើដែលគេលួចអារកាប់ពីកន្លែងហាមឃាត់ហើយឃុបឃិតជាមួយ មន្រ្តីជំនាញដើម្បីដឹកចេញ។ប្រភពលួចខ្សឹបបន្ថែមថា ឈ្មួញទាំងនោះមានឈ្មោះដូចជា ចែផាត់ថាណា ចែពៅ(ឡាននីកសាន់) លោកឃាន(ឡាននីកសាន់) លោកកុល(ឡានកាមរីពណ៍សំបកឪឡឹក) លោកសេត(ឡានកាមរីពណ៍ស) ចែញ៉ចប្រពន្ធលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង(ឡានធួរីសពណ៍ស ជួនកាលយកឡានកូរ៉េ១តោនកន្លះ)របស់លោកភាពមេប៉េអឹមស្រុកស្វាយលើ ដឹកហ៊ុនគ្នា និងមានឈ្មួញផ្សេងជិង២០នាក់ទៀតដែលជួនដឹកជូនអត់។

លោកយ៉ាន់ស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើបានបដិសេធយករួចខ្លួនតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ នេះថា លោកពុំដែលដឹងថាមានគេដឹកឈើឆ្លងកាត់សង្កាត់របស់លោកនោះទេ។

លោកយឹមស៊ីវននាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកប្រសាទបាគងក៏បានបដិសេធថា លោកមិនដឹងទេលោកនៅតែក្នុងការិយាល័យ ការងារទាំងនេះលោកប្រគល់អោយកូនចៅក្រោមឱវាទជាអ្នកមើល។

មជ្ឈដ្ឋានប្រជាពលរដ្ឋសូមសំនូមពរទៅ លោកម៉ុងប៊ុនលីមនាយផ្នែករដ្ឋបាលព្រៃឈើ និងលោកទាគឹមសុទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបមេត្តានែ នាំកូនចៅក្រោយឱវាទអោយទប់ស្កាត់សកម្មភាពដឹកឈើយ៉ាងអាណាធិប តេយ្យទាំងនោះផងក្រែងវាសល់ព្រៃឈើខ្លះអោយកូនចៅជំនាន់ក្រោយទាន ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1989ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1803ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1915ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2237ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1586ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1598ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1886ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1984ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2496ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1728ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34700នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77033នាក់
ខែនេះ    224306នាក់
ឆ្នាំនេះ   2968610នាក់
សរុប   56567506នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:15