សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1729

ឆ្នាំ​២០១២​បានបញ្ចប់​ជាមួយ នឹង​ការសម្លាប់​អ្នកកាសែត នៅក្នុង​ពិភពលោក មាន​ចំនួន​ច្រើន​បំផុត ហើយ​នៅ​កម្ពុជា​វិញ ក៏មាន​អ្នកកាសែត មួយរូប​ត្រូវបាន​សម្លាប់ យ៉ាង​សាហាវ​ផងដែរ ដោយ​ធ្វើអោយ​សេរីភាព​សារព័ត៌មាន ដាំ​ក្បាល​សំ​យ៉ុង​ចុះ ហើយ​រំលេច​ចេញ អំពី​គ្រោះថ្នាក់ ដែល​អ្នកសារព័ត៌មាន ប្រឈមមុខ នៅក្នុង​បេសកកម្ម របស់​ពួកគេ ដើម្បី​បុព្វហេតុ​ផលប្រយោជន៍ សាធារណ​:​និង​ប្រជាធិបតេយ្យ​។​

របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិ IPI បាន​បង្ហាញថា មានអ្នក កាសែត ​ចំនួន​១៣២​នាក់ បាន​ត្រូវ​សម្លាប់​នៅ​ឆ្នាំ​២០១២​។ ​នេះ​ជា​តួលេខ​ ដ៏​ខ្ពស់បំផុត ​ហើយ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១១​ចំនួន​៣០​នាក់​។ 

នៅ​ប្រទេស​កម្ពុជា​យើង​វិញ របាយការណ៍ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​បង្ហាញថា មាន​អ្នកកាសែត​ម្នាក់ ត្រូវបាន​សម្លាប់​ញាត់ ក្នុង​គូទ​រថយន្ត​ចំណែក​នាយក​សម្បុក​ឃ្មុំ ត្រូវបាន​ចាប់ខ្លួន និង​ក្រោយមក ត្រូវ​តុលាការ​ផ្តន្ទាទោស អោយ​ជាប់ពន្ធនាគារ រហូត ដល់​២០​ឆ្នាំ ពីបទ​បង្កើត តំបន់អប្បគមន៍ ប្រឆាំង​រដ្ឋាភិបាល​។ ទោះបី​ហេតុផល​ណា ក៏ដោយ ការស្លាប់​របស់​អ្នកយកព័ត៌មាន និង​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ នឹង​ធ្វើអោយ​ស្រអាប់​ដល់​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង ចំពោះ​ដំណើរ​ថយក្រោយ នៃ​សេរីភាព​សារព័ត៌មាន​។​

​ដោយមាន​តួនាទី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​ទូទៅ​នោះ សារព័ត៌មាន ត្រូវគេ​យល់ថា មាន​ឥទ្ធិពល នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ដោយ​អាច​លើកទឹកចិត្ត អោយ​មនុស្ស គិត​តាមផ្លូវ​ណាមួយ អំពី​អ្នកនយោបាយ ឬ ក៏​រដ្ឋាភិបាល របស់​ប្រទេសមួយ ដោយ​ផ្អែកលើ​ព័ត៌មាន ដែល​ពួកគេ​ទទួលបាន​។​

​ជាមួយនឹង​ភាព​ជោគជាំ​ដោយ​ព័ត៌មាន​អំពី​បុគ្គលិក​ណាមួយ អ្នកនយោបាយ​ណាមួយ គណបក្ស​ណាមួយ​ដែល​ផ្តល់អោយ​ដោយសារ​ព័ត៌មាន សាធារណជន​នឹងត្រូវ​ដឹក​នាំអោយ​ឆ្ពោះទៅរក​ការ​វាយ​ត​ម្លែ​ជា​វិជ្ជមាន​ឬ​ អវិជ្ជមាន​តាម​ព័ត៌មាន​ដែល​ពួកគេ​ទទួលបាន​។ ដូច្នេះ​ជា​លទ្ធផល វា​ក៏​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​នៅក្នុង​ការបោះឆ្នោត​។ នេះ​ជាការ​បារម្ភ របស់​អ្នកនយោបាយ នៅក្នុង​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ ក្មេងខ្ចី​។​

​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​សេរីភាព​សារព័ត៌មាន នៅមានកម្រិត​ទាប​។ អ្នកនយោបាយ​មាន​ភាព​ញញើត នឹង​ផ្តល់​អំណាច ពេញលេញ ដល់​សារព័ត៌មាន​ដោយ​បារម្ភ​ថា​សារព័ត៌មាន​នឹង​បោកបក់​អោយមាន​ការបះបោរ ជម្លោះពូជសាសន៍ និង​សង្គ្រាម​ជាដើម​។ 

​នៅលើ​ជ្រុងជ្រោយ​ខ្លះ ការបារម្ភ​បែបនេះ​សម​ហេតុផល​ជាពិសេស នៅពេលដែល​សារព័ត៌មាន មិនទាន់​រឹងប៉ឹង ទាំង​លើ​ទិដ្ឋភាព វិជ្ជាជីវៈ និ ង​សីលធម៌​។ ប៉ុន្តែ​នៅលើ​ទិដ្ឋភាព មួយទៀត នោះ ការ​រឹតត្បិត​សេរីភាព​នេះ​កើតចេញពី​ការ​សម្លឹង​ឃើញ​សារព័ត៌មាន ជាការ​គំរាមកំហែង ដល់​អំណាច របស់​អ្នកនយោបាយ ដែល​គិតថា សារព័ត៌មាន ផ្តោតអារម្មណ៍ ច្រើន​ហួសហេតុ ទៅលើ​ព័ត៌មាន អវិជ្ជមាន ជាជាង ព័ត៌មាន វិជ្ជមាន​។ 

​វា​ជា​និន្នាការ​សាកល​មួយ ដែលថា អ្នកនយោបាយ​សម្លឹង មក​មើល​សារព័ត៌មាន ជាការ​គំរាមកំហែង ជាជាង​ការជួយ ជ្រោមជ្រែង បើទោះបីជា​ពួកគេ​ទាំងពីរ ប្រភេទ​នេះ មាន​បេសកកម្ម ដូចគ្នា គឺ​ដើម្បី​ផលប្រយោជន៍​សង្គម​ក្តី​។​

​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក តូ​នី​ប្លែ​រ ធ្លាប់​បង្ហាញ​ការខឹង​សម្បារ បែបនេះ ចំពោះ​សារព័ត៌មាន នៅ​ប្រទេស​អង់គ្លេស ដោយ​និយាយថា សារព័ត៌មាន ងុប​ង​ល់ តែ​រឿង អវិជ្ជមាន​។ 

​ សារព័ត៌មាន​លើក​ហេតុផល​ថា ដើម្បី​កែប្រែ​សង្គម​អោយ​ឆ្ពោះទៅរក​ភាពប្រសើ​វា​ជាការ​ចាំបាច់​ដើម្បី​ធ្វើ​ សេចក្តីរាយការណ៍ តាម​និន្នាការ អវិជ្ជមាន បែបនេះ​។ ប៉ុន្តែ អ្នក​រិះគន់​សារព័ត៌មាន​វិញ​គិតថា​នេះ​គ្រាន់តែ​ជា​គំនិត​ដែល​ផ្តោត​សំខាន់​ ដើម្បី​លក់​ដំណឹង​បែប​នោះ​តែប៉ុណ្ណោះ ខណ​:​ដែល​អ្នក​អាន អ្នក​ស្តាប់ និង អ្នកទស្សនា​ចូលចិត្ត​អ្វីដែល ធ្វើអោយ​កន្ត្រាក់ ដល់​អារម្មណ៍​របស់​ពួកគេ​។ សារព័ត៌មាន​ត្រូវ​ចោទប្រកាន់ថា គិតគូរ​ហួសហេតុ ទៅលើ​ចំណូល ជាជាង ផលប្រយោជន៍​សង្គម​។ ឥឡូវ​ឆ្នាំ​២០១២​បាន​លាចាក​យើង​ទៅហើយ​។ 

​យើង​ ធ្វើដំណើរ​ចូលឆ្នាំ​២០១៣ ជាមួយនឹង​ក្តី​សង្ឃឹមថា​ចំនួន​អ្នកកាសែត ដែល​ត្រូវ​សម្លាប់ នឹងត្រូវ​ថយចុះ នៅក្នុង​ពិភពលោក ហើយនឹង​គ្មាន អ្នកកាសែត​ណា​ម្នាក់ នឹងត្រូវ​សម្លាប់ នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ នៅ​ឆ្នាំ​២០១៣​នេះ​។ ប៉ុន្តែ​រឿង​ល្អៗ នឹងមិន​ងាយ កើតឡើង​ឡើយ ដរាបណា តួអង្គ​ទាំងឡាយ មិនទាន់​យល់​គ្នា​អោយ​ច្បាស់លាស់ ហើយ​ដកថយ មួយ​ជំហាន​ម្នាក់​។​

​សារព័ត៌មាន​ប្រហែលជា​ទាមទារ អោយ​សម្លឹងមើល សង្គម​គ្រប់​ជ្រុងជ្រោយ ជាង​នេះ ដោយ​ធ្វើអោយមាន​តុល្យភាព ជាង​មុន នៅក្នុង​ការ ថ្លឹងថ្លែង​សារព័ត៌មាន ជា​ធុរកិច្ច ដែល​ស្វែងរក​ផលចំណេញ និង បេសកកម្ម បម្រើ​ផលប្រយោជន៍ សង្គម​។ និយាយ​តាមន័យ​ត្រង់នោះ សារព័ត៌មាន​ប្រហែល ជា​ទាមទារ អោយមាន​ការផ្សព្វផ្សាយ តាមរបៀប​មួយ ដែល​គ្រប់​ទិដ្ឋភាព សង្គម​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ តាមរយ​: សេចក្តីរាយការណ៍ ដែល​មិនសូវ​ខ្មៅ ដូច​មុន អ្នកនយោបាយ ប្រហែលជា​មិនសូវ​ខ្លាច នឹង​ផ្តល់​សេរីភាព​ជាង​មុន​ឡើយ​។ 

​ប៉ុន្តែ​ផ្ទុយទៅវិញ អ្នកនយោបាយ​មិនត្រូវ​សម្លឹង​ឃើញ​សារព័ត៌មាន​ជាការ​គំរាមកំហែង​អំណាច​ឡើយ​។ សារព័ត៌មាន ដែល​វិជ្ជាជីវៈ ធ្វើ​សេចក្តី រាយការណ៍ ដោយ​គ្រាន់តែ ផ្អែកទៅលើ ការពិត​ប៉ុណ្ណោះ​។ វា​គ្មាន​ហេតុផល​អ្វីដែល​មេដឹកនាំ​ត្រូវការពារ​មន្ត្រី​ខិលខូច​នោះឡើយ​។ ការ​អោប ក្រសោប មន្ត្រី​ខិលខូច​នឹងធ្វើ​អោយ​សង្គម​មិនអាច​រីកចម្រើន​ទៅមុខ​ហើយនឹង​ប៉ះពាល់​ ដល់​សេចក្តីទុកចិត្ត​របស់​ប្រជាជន​។ ដូច្នេះ ការ​លាត ត្រដាង ដោយសារ​ព័ត៌មាន​អំពី​អ្នកនយោបាយ ឬ​មន្ត្រី​ខិលខូច មិនមែន​គ្រាន់តែ ធ្វើអោយ​សង្គម កាន់តែ​ផូរផង់​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ ជ្រោមជ្រែង ដល់​ការជឿទុកចិត្ត ពី​សាធារណជន​ចំពោះ​រដ្ឋាភិបាល គណបក្សនយោបាយ ឬ​អ្នកនយោបាយ​ទៅវិញ​។ ការលាង​សម្អាត ខ្លួន ចេញពី​ភក់ជ្រាំ ជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​ត្រូវធ្វើ​ហើយ​វារឹតតែ​ចាំបាច់​ទៀត​សម្រាប់​ អ្នកនយោបាយ​។​

​សូមអោយ​ឆ្នាំ​២០១៣​នេះ ក្លាយជា​ឆ្នាំ​មួយ ដែលមាន​ការយល់​គ្នា កាន់តែច្បាស់ រវាង​សារព័ត៌មាន និង អ្នកនយោបាយ ហើយ​សេរីភាព សារព័ត៌មាន​ស្គុះស្គាយ ជាមុន​នៅក្នុង ប្រទេស​កម្ពុជា និង ពិភពលោក​៕​ ដោយ: គ្រី​ទិច - CEN

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1396ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន1794ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1697ដង ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន1745ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1615ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1347ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន1878ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1654ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន596ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1353ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2993នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    42035នាក់
ខែនេះ    351203នាក់
ឆ្នាំនេះ   2361742នាក់
សរុប   51721668នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 05:50