បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 05 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1373

បន​ល្បែង​ស៊ី​សង​ដូច​ជា​បៀរ​ អា​ប៉ោង​ កំ​ពុង​តែ​បើ​ក​ដំ​ណើរ​ការ​យ៉ាង​គគ្រឹគ​គគ្រេងនៅ​ក្រោយ​ផ្ទះ​លោក​ពៅក្នុង​ ភូមិ​ចំ​បក់ហែរ ឃុំ​ពួក ​ស្រុក​ពួក ខេត្តសៀម​រាប ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​លោក​ម៉ៅ-កុសល់( ហៅ​ខ្យង )មេប៉ុស្តិ៍ឃុំ​ពួក​ និង​លោក ​ទេព-ពុំ​សែន អធិការ​ស្រុកពួក។

ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​ស្រុកពួកបាន​អោយ​ដឹង​ថា បន​ល្បែងស៊ី​សង​បាន​បើ​ក​ជា​បន្ត​បន្ទាប់​ដោយ​គ្មាន​ការ​បង្រាប​ពី​ក្រុម​សមត្ថ​កិច្ច និង​អាជ្ញា​ធរ​ដែន​ដីទេ តែ​ថែម​ទាំង​មាន​ការ​ត្រូវ​រូវ​គ្នារវាង​អ្នក​បើក​បន​ល្បែងនិង​សមត្ថកិច្ច​ទៀត​ផង។ ប្រ​ភព​បន្ត​ថា អ្នកបើក​បនល្បែង​នៅ​ភូមិ​ចំ​បក់​ហែ​ខាង​លើ មាន​ឈ្មោះ​ថា ពៅ ភេទ​ប្រុស​ មាន​វ័យ​ប្រ​ហែល​ជាង​៤០​ឆ្នាំ សម្បុរ​ស្រអែម មាន​មាឌ​ធំ​ហើយ​ខ្ពស។ ប្រ​ភព​បន្ត​ទៀត​ថា លោក​ពៅ​បាន​បើ​ក​បន​ល្បែង​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ​ហើយ តែ​ហាក់​គ្មាន​ការ​រំ​ខាន​ពី​ស​មត្ថ​កិច្ចទាល់​តែ​សោះ ព្រោះ​លោក​ពៅ​ចេះ​សែន​ព្រេន​បាន​ដិត​ដល់​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធក្នុង​ស្រុក​ពួក​នេះ។

អ៊ំ​ស្រី​ម្នាក់​បាន​ប្រាប់​ថា ការ​បើ​ក​បន​ល្បែង​ស៊ីសង​នេះ បាន​បង្ក​ការ​ក្តៅ​ក្រហាយ​ដល់​បង​ប្អូន​ជា​ស្រី្ត​ជា​ច្រើន​ ព្រោះ​តែ​កូន​ចៅ​ប្តី​សីរបស់​ពួក​គាត់​ យក​លុយ​អស់​ពី​ផ្ទះទៅ​បំ​ផ្លាញ​ជា​មួយ​ល្បែង​បៀរ​អាប៉ោង​ជា​រៀង​រាល់​ថ្ងៃ​មិន​ព្រម​ទៅ​ធ្វើ​ការ​រក​ស៊ី​អី​សោះ ហើយ​ថែម​ទាំង​បង្ក​បញ្ហា​ដល់​ក្រុម​គ្រួសា​រ​ វាយ​កូន​វាយ​ប្រ​ពន្ធ លក់​ទ្រព្យ​សម្បត្តិអស់​ពី​ផ្ទះថែម​ទៀត​។

លោក ​ម៉ៅ-កុសល់ មេ​ប៉ុស្តិ៍​ឃុំ​ពួក បាន​ប្រាប់​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១២នេះថា លោក​ពុំ​បាន​ដឹង​ពី​សកម្ម​ភាព​បន​ល្បែង​ខាង​លើទេ ហើយ​លោក​បន្ថែម​ថា ចាំ​អោយ​កូន​ចៅ​ទៅ​មើល។

នៅ​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១២ដដែល​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទេព-ពុំសែន​ អធិការ​ស្រុក​ពួកបាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទាក់​ទង​បាន។

បង​ប្អូន​ប្រ​ជា​ពលរដ្ឋនៅ​​ស្រុក​ពួកខេត្ត​សៀមរាប​ សំ​នូម​ពរ​យ៉ាង​ទទួច​ដល​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​ដែន​ដី​ មេត្តា​​បិត​បន​ល្បែង​ស៊ី​សង​ខាង​លើ​ចោល​ទៅ កុំ​ទុក​អោយ​ពួក​គាត់​មាន​ការ​ក្តៅ​ក្រហាយ​បន្ត​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន1926ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1552ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1646ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1692ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1660ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1345ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1643ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1941ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1541ដង របាំត្រុដិ (មានវីដេអូ)   អាន2560ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:26