មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង

ដោយៈ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 05:23 នាទី ចំនួនអានៈ 1523

សកម្ម​ភាព​​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លងកាត់​ខេត្ត​សៀម​រាប កំពង់ធំ ឆ្ពោះ​ទៅកាន់​​ខេត្ត​កំពង់ចាម​ មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​យប់​ ដោយ​មិន​មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ​ ដែល​សកម្ម​ភាព​ទាំង​នេះ​ត្រូវ​មហា​ជន​រិះ​គន់​ថា ប្រ​សាស​ន៍​សម្តេច​ហ៊ុន​សែនអោយ​មន្ត្រី​ក្រោម​ឱ​វាត​បង្ក្រាបបទ​ល្មើស​​ឈើ​ក្រ​ញូង​​ហាក់​គ្មាន​ប្រ​សិទ្ធិភាព។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះលោក ពុំ​ នេះ​​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះ​ តឿ (ឈ្មោះហៅក្រៅ) និង​ត្រូវ​ជា​ប្អូន​ជីតួត​មួយរបស់​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ឈ្មោះ ចូច (អ្នក​លក់​សាំង​នៅ​ស្រុក​អន្លង់​វែង)។ ប្រ​ភព​បន្ត​ថា ក្រុម​ខ្សែ​ស្រ​ឡាយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​​ខាង​លើ​នេះ​ រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​។ ប្រ​ភព​បន្ត​ទៀត​ថា លោក​ពុំ បាន​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ស្ទើ​ជា​រៀង​រាល់​យប់​ ដោយ​គ្មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬសមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​នោះ​ទេ ដោយ​សារ​តែ​ឈ្មូន​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ​រូប​នេះ បាន​បង់​លុយ​ក្រោម​តុ​តាម​ដង​ផ្លូវ​អស់​ហើយ។

ជាក់​ស្តែង​ប្រ​ភព​បាន​រាយ​ការណ៍ថា កាល​ពី​យប់​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ វេលា​ម៉ោង​១០ និង​៣៨​យប់​ មាន​ក្បូន​រថ​យន្ត​ប្រ​ភេទ​បាឡែន​ដឹក​ឈើ​​ក្រ​ញូង​ជា​ច្រើន​គ្រឿង​ និង​​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីតពណ៍​ទឹក​ប្រាក់​ជា​អ្នក​បើក​បិត​គូទ​ពី​ក្រោយ​តាម​ដង​ផ្លូវ​លេខ​៦៧​ ពី​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ កំពង់​ធំ​ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់ចាម​តាម​ផ្លូវ​ជាតិ​លេខ​៦។

នៅ​យប់​ថ្ងៃទី​២៦ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១​និង​៣០​នាទី ក្បួន​ខ្សែ​រថ​យន្ត​បាឡែន​ដឹក​ឈើ​ក្រ​ញូងជា​ច្រើន​គ្រឿង​​របស់​លោក​ពុំ​បាន​ដឹក​ស្ទើ​រូង​ថ្នល់​ផ្លូវ​ជាតិ​លេខ​៦​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ប្រើ​រថ​យន្ត​ពាក់​ស្លាក​លេ​ខ​​ខេមរៈភូមិន្ទ​(ខម)ជា​អ្នក​នាំ​ផ្លូវ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទៀត​ផង។

អ្នក​យក​ព័ត៌មាន​យើង​បាន​សាក់​សួរ​បំ​ភ្លឺ​ករណី​ខាង​លើ​​ពី​លោក​ពុំ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​នេះ​ តែ​លោក​បាន​បដិសេធថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​នេះ មិន​មែន​ជា​របស់​លោក​ទេ។ លោក​ពុំ​បន្ត​ថា វា​ប្រ​ហែ​ល​ជា​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​លោក​ ត្រកួន ព្រោះ​លឺ​ថា​លោក​ត្រ​កួនដឹកឈើ​​ចេញ​កាល​ពី​យប់​មិញ។

លោក​តឿ​ធ្លាប់​បាន​បដិសេជ​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​បាន​ដឹង​រឿង​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ​ទេ លោក​រវល់​ជាប់​ការ​ងារ​នៅ​ឯភ្នំ​ពេញ។

នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​កំ​ពុង​ចរាចរណ៍​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ពី​ចំ​ណុច​កែង​ផ្លូវ​ហៃ​វ៉េ​ ស្រុក​ប្រា​សាទ​បាគង​ឆ្ពោះ​ទៅ​ឃុំ​ដំ​ដែក​ ស្រុក​សូទ្រ​និគម អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ម៉ុង-ប៊ុន​លីម ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប លោក​ថា ជាប់​រវល់​នៅ​ឯខេត្ត​ព្រះ​សី​ហនុពុំ​អាច​ធ្វើ​ការ​បាន​ទេ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍ ជូន​ឯកឧត្តម​ ម៉ន-សាម៉ុន មេបញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប​ភ្លាម​ៗ​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កំ​ពុង​ចរាចរណ៍តាម​ដង​ផ្លូវ​ខាង​លើ ហើយ​លោក​បាន​ឆ្លើយ​ថា បាទៗរួច​ក៏បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ជាពល​រដ្ឋ​នៅ​ខេត្ត​ប៉ែក​ឧត្តរ​រិះ​គន់​យ៉ាង​ធ្ងន់​ៗថា មន្រ្តី​ក្រោម​ឱវាត​ទាំង​តូច​ទតាំង​ធំ របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​ ដែល​សម្តេ​ច​ធ្លាប់​ប្រ​កាស​តាម​កញ្ចក់​ទូរ​ទស្សន៍ក្តែងៗ​អោយ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​ខាន​តែ​បាន​នោះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1504ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1600ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន1954ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1523ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1615ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1420ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1568ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1362ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1401ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1715ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2279នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    20123នាក់
ខែនេះ    329291នាក់
ឆ្នាំនេះ   2339830នាក់
សរុប   51699756នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 07:20