នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​និង​កម្លាំង​ជំនាញ​ខេត្តបាត់ដំបង​ បំបែកសំណុំរឿង​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​នាំ​យក​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​

ដោយៈ Siem Reap បាត់ដំបង ថ្ងៃទី 14 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 09:36 នាទី ចំនួនអានៈ 2703

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ប្រុស​-​ស្រី​០២​នាក់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ដោយ​ផ្ញើ​តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ខេត្តបាត់ដំបង​ និង​ រាជធានី​ភ្នំពេញ​ រឹបអូស​បាន​គ្រឿងញៀន​មួយ​ចំនួន​ធំ​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​០៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២២​ នៅ​ភ្នំពេញ​ធ្វើ​ឡើង​នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​២​ ផ្ទះ​លេខ​៨៧​ ផ្លូវ​១១​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ និង​នៅ​ខេត្តបាត់ដំបង​ ក្នុង​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​យក​លក់​ចែក​វ​ចាយ​នៅ​តាម​បណ្តា​ខេត្ត​ គឺ​ដឹកនាំ​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ គល់​ យី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ លោក​ ស៊ិ​ត​ វណ្ណៈ​ កម្លាំង​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​០២​នាក់​ ។​

​ជនសង្ស័យ​មានឈ្មោះ​  ជា​ សុវណ្ណ​បញ្ច​ការ​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ប្រកប​មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ​ រស់នៅ​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ និង​ឈ្មោះ​ ម៉​ម​ សា​វី​ ភេទ​ ប្រុស​ អាយុ​៣៣​ឆ្នាំ​ គ្មាន​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​២​ ផ្ទះ​លេខ​៨៧​ ផ្លូវ​១១​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ ។​

​លោកនាយ​ការិយាល័យ​នគរបាល​ ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ៖​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​គឺ​មុន​ដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​គឺ​ផ្ញើ​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ ។​ បន្ទាប់​មក​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​មានឈ្មោះ​ជា​ សុវណ្ណ​បញ្ច​ការ​ នៅ​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ខណៈ​ស្ត្រី​សង្ស័យ​កុម្ម៉ង់​ទិញ​និង​រង់ចាំ​ទទួលយក​គ្រឿង​ ពី​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សា​វី​ រស់នៅ​ភ្នំពេញ​ ។​

លោកបន្តទៀតថា ក្រោយ​ពី​បង្ក្រាប​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​នេះ​ហើយ​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ក៏​ឈាន​ទៅ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សា​វី​ នៅ​ភ្នំពេញ​ដែល​ជា​អ្នក​ផ្ញើ​គ្រឿងញៀន​ទៅ​ឱ្យ​ស្ត្រី​សង្ស័យ​ឈ្មោះ​ ជា​ សុវណ្ណ​បញ្ច​ការ​ ។​ កម្លាំង​សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ​និង​ទៅ​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​នៅ​តាម​សាខា​ចំណតរថយន្ត​០៣​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជនសង្ស័យ​បម្រុង​ផ្ញើ​គ្រឿងញៀន​យក​ទៅ​លក់​ចែកចាយ​នៅ​តាម​បណ្តា​ខេត្ត​ហើយ​បញ្ជូន​មក​ស្នងការ​ដ្ឋា​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី​ ។​ 

​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​រួម​មាន​ ៖​ ១-​ក្រាម​និង​ម្សៅ​ម៉ត់​ពណ៌​ស​ ចំនួន​០៦​កញ្ចប់​(​ថង់​តូច​-​ធំ​),​ ២-​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​២៥០​គ្រាប់​,​ ៣-​ថ្នាំ​គ្រាប់​ពណ៌​ប៉ៃ​តង​ចំនួន​២០០​គ្រាប់​ និង​ ៤-​គ្រាប់កាំភ្លើង​ ០៧​គ្រាប់​ ៕

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1587ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1686ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2217ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1956ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1586ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1806ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1561ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1614ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1702ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42822នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85155នាក់
ខែនេះ    232428នាក់
ឆ្នាំនេះ   2976732នាក់
សរុប   56575628នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:11