លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពីមន្ត្រីរាជការ និងប្រជារាស្ត្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 1772

លោក ទិត្យ ណារ៉ុង អធិការ​ក្រុង​សៀមរាប ត្រូវ​បាន​ប្រកាស​តែង​តាំងទៅ​​ជា​ស្នង​ការ​ខេត្ត​សៀម​រាប ជំនួស​លោក ហូ វ៉ាន់នី​ នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោម​អធិ​បតី​ភាព​របស់​ឯក​ឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​ឧកឧត្តម​ ឃឹម ប៊ុនសុង អភិ​បាល​ខេត្តសៀម​រាប ព្រម​ទាំង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់ នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀមរាប។

បើ​ទោះជាការ​ឡើងតំណែង​​ផ្លោះ​ពី​អធិការក្រុង​ ទៅ​ជាស្នង​ការ​ខេត្ត ក្រោម​ការ​រិះ​គន់​ពី​​​មន្ត្រី​រាជការ និង​ប្រ​ជារាស្ត្រ​យ៉ាង​ណាក៏ដោយ ក៏អ្វី​ៗ​វា​បាន​កន្លង​ផុត​ទៅ​ដោយ​រលួន​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ ព្រោះ​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បាន​មាន​ប្រសាសន៍ថា ˝ ការ​តម្លើង​​លោក ទិត្យ ណារ៉ុង​ ពី​អធិការក្រុងសៀមរាប ទៅ​ជាស្នង​ការ​ខេត្តសៀមរាប​ជំនួស​លោក ហូ វ៉ាន់នី ដែល​ទើប​ឡើង​កាន់​តំ​ណែង​ស្នង​ការ​ខេត្តបានតែ​ជាង​ពីរខែនេះ គឺ​ធ្វើ​ឡើងតាម​​ការ​ស្នើ​សុំរបស់​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ ហើយ​ឯកឧត្តម​ក៏​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​ចំណារ​ពីក្រសួង​ម​ហា​ផ្ទៃ​របស់​ សម្តេច​ ស ខេង ទៅ​តាម​និតិវិធីរដ្ឋ​បាល​​នគរបាលជាតិ ចំណែកឯលោក ហូ វ៉ាន់នី ត្រូវ​បាន​តែង​តាំង​ទៅ​ចា​អនុប្រធាន​នាយក​ដ្ឋានទេសចរណ៍˝។

សូមរំលឹកផងដែរថា លោក ទិត្យ ណារ៉ុង អតីតជាអធិការ​ស្រុក​អង្គរធំ ខេត្តសៀមរាប ក្រោម​ពី​លោក ឃឹម ប៊ុនសុង​ ប្តូរ​ពី​ប្រធាន​យោធាខេត្ត​ឬសឹករងខេត្ត ឡើង​ជាអភិបាល​ខេត្ត​សៀម​រាប​ មិន​បាន​ប៉ុន្មាន​ថ្ងៃផង លោក ទិត្យ ណារ៉ុង​ ត្រូវ​បាន​ផ្លាស់ប្តូរ​អោយ​មក​កាន់​តំណែង​ជា​អធិការ​ក្រុង​សៀមរាប ជំនួស​លោក ស៊ុន សាន្ត ដោយ​លើក​លោក ស៊ុន សាន្ត ពីអធិការ​ក្រុង​អោយ​ឡើង​ទៅ​ជា​ស្នង​ការ​រង បន្ទាប់​ពី​លោក​ ស៊ូ ភិរិន្ទ អស់​តំ​ណែង​ជាចៅ​ហ្វាយ​ខេត្តសៀមរាប។

ពលរដ្ឋ​ខេត្តសៀមរាប​សង្កេត​ឃើញ​ថា ក្នុង​កំឡុង​ពេល​ដែល​លោក ហូ វ៉ាន់នី ឡើង​កាន់​តំណែង​ជាស្នង​ការ​ខេត្ត​សៀមរាបមួយ​រយ:ពេល​ខ្លីនេះមិន​ដែល​​ប្រើ​អំណាច​ជិះជាន់​គាប​សង្កត់ប្រជារាស្ត្រ​ ឬស៊ី​សំ​ណូក​សូក​ប៉ាន់​ឬប្រ​ព្រឹត្តិ​ខុស​គោល​ការណ៍​ថ្នាក់​ដឹក​នាំ​នោះ​ទេ ហើយ​បែរជា​មាន​ការ​បង្ក្រាប​បទ​ល្មើស​បន​ល្បែង​ស៊ី​សង ឆ្នោត​កន្ទុយ​លេខ​ យ៉ាង​សកម្ម ដែល​មាន​ពាក្យ​ចចាម​អារាម​ជា​ច្រើន​គេ​និយាយថា លោក ហូ វ៉ាន់នី បង្ក្រាប​ឆ្នោត នាគនាំសំណាង ចំក្មួយ​​​របស់​លោក ឃឹម ប៊ុនសុង ទើប​បាន​ជា​ត្រូវ​បាន​ប្តូរ​ទួនាទីពីស្នងខេត្តសៀមរាប​​​លឿង​ដូច​ផ្លេក​បន្ទោល​បែបនេះ។

ក្រុម​អ្នក​បើក​បនល្បែង​ស៊ីសង​នៅ​ខេត្តសៀមរាប នាំគ្នា​ខ្លាច​លោក ហូ វ៉ាន់នី ហើយ​គ្រវីក្បាល​ថា បើ​លោក​ ហូ វ៉ាន់នី នៅ​កាន់​ជា​ស្នង​ការ​ តែពីរ​ឆ្នាំពួកគាត់​ច្បាស់​ជាដាច់បាយ​ហើយ ព្រោះ​មាន​មុខ​របរ​ផ្សេង​ឯណា មាន​តែ​មុខ​របរ​បើក​បន​ល្បែងស៊ី​សង លក់​ឆ្នោត តែប៉ុណ្ណោះ។ បន្ទាប់ពី​ពួគ​គេ​​ដក​ដង្ហើម​វែងរួច​មក ក្រុម​អ្នក​បើក​បន​ល្បែង​បាន​យក​ដៃស្ទាប​ទ្រូង​ហើយ​បន្លឺ​សំ​លេង​ថា ហ៊ឺស រាង​ធូទ្រូង​បន្តិច​ ព្រោះ​លឺ​ថា លោក​ ហូវ៉ាន់នី ជិត​ផ្លាស់​ប្តូរហើយ សង្ឃឹម​ថា ស្នង​ការ​ថ្មីលោក ទិត្យ​ ណារ៉ុង​ ចេះ​បើក​ភ្លើង​ខៀវ​អោយ​ពួក​គាត់បាន​បើក​បនល្បែង​វិញផង។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សារឿន បាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល និង​ធ្វើ​ការ​ផ្តែផ្តាំដល់​លោក ទិត្យ ណារ៉ុង​ ស្នង​ការ​ឡើង​ថ្មី អោយ​ចេះ​គោរពវិជ្ជាជីវ: ចេះស្រលាញ់​កូន​ចៅ​ដូច​គ្រួសារ​របស់​ខ្លួន ជៀសវាង​ប្រកាន់​បក្ស​ពួក​និយម រើស​អើង​ពណ៍​សម្បុរ និង​ត្រូវ​ទទួល​ផែនការ​ដែល​ថ្នាក់​លើ​បាន​ដាក់​អោយ​នៅ​ថ្ងៃនេះ ធ្វើ​អោយ​បាន​សម្រេច​ជោគជ័យ ជាពិសេស​មុន​បោះ​ឆ្នោត​ឆ្នាំ២០១៨ខាង​មុខនេះ ត្រូវ​រក្សាការពារ​សន្តិសុខសណ្តាប់​ធ្នាប់អោយ​បាន​ល្អ ព្រោះ​ខេត្តសៀមរាប ជាខេត្ត​តំ​បន់​ទេសចរណ៍ ហើយ​ជា​ខេត្ត​ដែល​ត្រូវ​វៀប​ចំ​ការ​ប្រជុំ​ទាំង​តូច​ទាំង​ធំទៀត​ផង។

មន្ត្រី​រាជការ​ និង​ប្រជា​រាស្ត្រ​ខេត្តសៀម​រាប រង​ចាំ​មើល​ស្នាដៃ​របស់​លោកស្នង​ការ​ឡើង​ថ្មី ទិត្យ ណារ៉ុង បន្ទាប់​ពី​ថ្ងៃ​ឡើង​កាន់​តំ​ណែង​នេះ​ទៅ​ តើ​លោក​ស្នងការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​បទ​ល្មើស​ បន​ល្បែង​ស៊ីសង ឆ្នោតកន្ទុយ​លេខ ដូច​លោក​ ហូ វ៉ាន់នី ដែរឬទេ? បើ​​លោក​ស្នង​ការ​មាន​ស្នាដៃ​ល្អ​ពល​រដ្ឋ​និង​ជួយ​គាំទ្រ តែ​បើឡើង​ដើម្បី​តែ​អំ​ណាច​លុយ​កាក់​ប្រាក់​ខែ និង​ដើម្បី​ការ​ពារ​បនល្បែង​នោះ​ច្បាស់​ជាមាន​ការ​រិះ​គន់​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1574ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1410ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1574ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2019ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1374ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1391ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1755ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1585ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1547ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន618ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1029នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    11365នាក់
ខែនេះ    320533នាក់
ឆ្នាំនេះ   2331072នាក់
សរុប   51690998នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 04:32