ជនសង្ស័យម្នាក់ចេញពីផឹកស៊ីនៅហាងម៉ែក្មេក៥ ស្រវឹងស្រា រួចផ្ទុះកំហឹងដកកាំភ្លើងខ្លីបាញ់១គ្រាប់ផ្ទុបដី។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១យប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅមុខហាងម៉ែក្មេក៥ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើង បានជិះរថយន្តទំនើបពាក់ស្លាកលេខរដ្ឋ 2:9998 ហើយបន្ទាប់ពីបាញ់រួចខ្មាន់កាំភ្លើងរូបនេះ បានជិះរថយន្តគេចខ្លួនបាត់ស្រម៉ោល។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ករណីបាញ់បោះនេះកម្លាំងចម្រុះកំពុងចុះស្រាវជ្រាវដល់ទីតាំងកើតហេតុខាងលើដើម្បីស្វែងរកខ្មាន់កាំភ្លើងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ: វិនិច្ឆ័យ
ថ្ងៃនេះ | 38557 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80890 | នាក់ |
ខែនេះ | 228163 | នាក់ |
ឆ្នាំនេះ | 2972467 | នាក់ |
សរុប | 56571363 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:40 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net