ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 1810

លោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គាត់​រុះ​រើផ្ទះចេញ​ពីដី​មួយ​កន្លែង​​ដែល​គាត់​បាន​រស់​នៅ​ជិត​១០​​ឆ្នាំហើយ ស្ថិត​នៅ​ក្នុង​ភូមិ​ចុងកៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

លោក ប៉ែន យ៉ែម មានវ័យ​ ៦០ឆ្នាំ មានមុខ​របរជាជាងជួសជុល​ម៉ូតូ ជាងប៉ះកង់ មាន​ភរិយា​ម្នាក់អាយុស្របាគ្នា និង​កូន​ស្រីតូចៗចំនួន ០៣នាក់ ដែល​កំពុង​រស់​ក្នុង​បន្ទុកគ្រួរសារ​ហាមាត់​ដូច​ចាប​រងចាំចំណី ហើយ​បច្ចុប្បន្ន ខ្ទម​ប្រក់​ស័ង្កសីដ៏តូច​ចង្អៀត​របស់គាត់ ​ស្ថិត​នៅ​លើ​ដងផ្លូវ​៦០ម៉ែត្រ ខាងលិចថ្នល់ ខាងជើងតារ៉ាង​បាល់​ទាត់​ប្រហែល២០០ម៉ែត្រ មាន​ក្បាល​ដី​ប្រ​វែង ០៦ម៉ែត្រ និង​ បណ្តោយ ៣៥ម៉ែត្រ ក្នុង​ភូមិ​ឃុំ​ខាងលើ។

លោក ប៉ែន យ៉ែម និង ភរិយា ព្រមជាមួយកូនៗតូចៗ​ បាន​លើក​ម្រាម​ដៃ១០ សំពះ លាយ​ឡំ​ជា​​មួយទឹក​ភ្នែក​ហូររហាម ប្រាប់​អ្នក​កាសែតកម្ពុជាសុវណ្ណភូម​ថា លោកបាន​មក​រស់​លើដីនេះ អស់​រយះពេល​០៩ឆ្នាំហើយ កាលដើម​ឡើយ​ដី​ដែល​គាត់​រស់​នៅនេះ ជា​ដី​ព្រៃ​ក្រឡិច​ក្រ​ឡុក គ្មាន​អ្នក​ណាគេ​ចាប់​អារម្មណ៍ទេ ឃើញ​ដូច្នេះ ស្រប​គ្នា​ជាមួយ​ជី​ភាព​ក្រី​ក្រ​ គ្មាន​ផ្ទះសំបែង គ្មាន​ដី​ធ្លី លោក​ក៏បាន​សម្រេច​ចិត្តមក​ធ្វើ​ខ្ទម​នៅ​ទីនេះ ហើយ​ប្រកប​របរជាជាងប៉ះកង់ ជាង​ជួស​ជុល​ម៉ូតូ​រហូត​ដល់សពថ្ងៃ។ លោកប៉ែនយ៉ែមបាន​បន្តថា កាលពីពីរឆ្នាំមុន លោក​ធ្លាប់​បាន​ដាក់​សំ​ណើរ​​ទៅ​មេភូមិ​ចុង​កៅស៊ូ និង​ចៅសង្កាត់​ស្លក្រាម សុំ​ធ្វើ​កម្ម​សិទ្ធិកាន់​កាប់​ដី​នេះដោយ​ស្រប​ច្បាប់ តែ​មេភូមិ​មិន​ធ្វើ​អោយ ចំណែក​ចៅ​សង្កាត់​វិញ​ថា នៅ​សិន​ទៅវាមិន​អី​ទេ និយាយ​ ដដែលៗ​ជាច្រើន​ដង។ លុះ​ដល់​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក​ ប៉ែន យ៉ែម​ បាន​ធ្វើ​លិខិត​មួយ​​ច្បាប់​ដាក់​ទៅ​រដ្ឋ​បាល​​ខេត្ត​សៀម​​រាប តាម​រយះ​​លោកមេ​ភូមិ​ចុងកៅស៊ូ លោក​ចៅ​សង្កាត់​​ស្លក្រាម និង​លោក​​អភិបាលក្រុង ដើម្បី​​ស្នើសុំ​​ធ្វើ​កម្ម​សិទ្ធិកាន់កាប់​សាជាថ្មី​ម្តងទៀត តែ​ជាអកុសល្យ ត្រូវ​បាន​ឯកឧត្តម​ លី សំរិទ្ធ អភិបាល​រង​ខេត្តសៀមរាប បាន​ចេញ​លិខិត​ជូន​ដំណឹង ដ៏រន្ធត់​មួយ ដែល​មាន​ខ្លឹម​សារក្នុង​កម្ម​វត្ថុថា ត្រូវ​ធ្វើ​ការ​រុះ​រើ​សំណង់​របស់​លោក​ស្ថិត​លើ​ក្បាល​ដី​លេខ ៣៨៩៧ ដែល​ជាក្បាល​ដី​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុង​រយះ​ពេល​​១៥ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​ដំណឹង​នេះ។

​ស.ជ.ណ របស់​រដ្ឋបាល​ខេត្តសៀមរាប លេខ ១២០៤/១៩ ចុះ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ចុះ​ហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ បាន​ប្រគល់​អោយ​លោក​ ប៉ែន យ៉ែម នៅ​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

កាល​ពី​រសៀល​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម បាន​ប្រាប់​ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិ​ថា ដី​ដែល​លោក​ ប៉ែន យ៉ែម រស់​នៅ​នេះ បាន​ដោះ​ស្រាយ​​គោល​នយោបាយជាមួយអាជ្ញាធរ​អប្សរារួចហើយ ដូច​នេះដី​នេះ ក្លាយ​ជាដី​របស់​រដ្ឋ ពុំ​អាច​ប្រគល់​អោយ​លោក ប៉ែម យ៉ែម បាន​ទេ ព្រោះ​លោក​ប៉ែនយ៉ែម​រស់​នៅលើ​ដី​រដ្ឋ ហើយ​ក៏​គ្មាន​គោល​នយោបាយ​ដោះ​ដូរអ្វីដែរ។

លោក ប៉ែន យ៉ែម និង ភរិយា ព្រម​ទាំង​កូន​តូចៗ បាន​ស្នើសុំ​ទៅ​ សម្តេច​ ហ៊ុន សែន មេត្តា​ជួយ​ដោះ​ស្រាយ​ជូន​គាត់​ផង បើ​អាជ្ញាធរ​ដេញ​ពួកគាត់​ តើ​អោយ​ពួកគាត់​ទៅរស់​នៅឯណា ព្រោះ​មិន​មាន​ផ្ទះសំបែង ដី​ធ្លី​ផ្សេងទៀតទេ។

សូម​រំលឹងផងដែរថា សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាធ្លាប់​មាន​ប្រសាសន៍ថា បើ​ពលរដ្ឋគាត់​រស់នៅអាស្រ័យ​ផងយូរ​ឆ្នាំហើយ អោយ​ពួកគាត់​ទៅ ព្រោះ​ដី​នោះ​ជាដី​របស់​រដ្ឋ មិន​ដី…លោកឯងឯណា៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1709ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1546ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1759ដង យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន3006ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន2437ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2434ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1750ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1667ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1850ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1804ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39354នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81687នាក់
ខែនេះ    228960នាក់
ឆ្នាំនេះ   2973264នាក់
សរុប   56572160នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05