ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ

ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 1631

ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ​មាន​ប្រ​វែង​ប្រ​ហែល​៥រយ​ម៉ែត្រស្ថិត​ក្នុង​ ភូមិសាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-ខេត្ត​សៀមរាប ភ្ជាប់​ជា​មួយ​ផ្លូង​ជាតិ​លេខ​៦ ក្រោយ​​ការាស​សាំង​តេលា ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​រិះ​គន់​ថា ថ្នាក់​ដឹក​នាំខេត្ត​ និង​មន្ទីរសាធារណៈការ​ ធ្វើ​ផ្លូវ​មិ​ន​រួច​ទុក​អោយ​ដី​ហុយបណ្តាល​អោយ​ពួក​គាត់​ពិបាក​រស់​នៅ នឹង​ជិត​កើត​រោគ​ល្បេង​ទាំង​ចាស់​ទាំង​ក្មេង​អស់​ហើយ។

ជាក់​ស្តែង​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិនា ឆ្នាំ២០១៣នេះ មាន​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​ផ្តល់​បទ​សំភាស​ដល់​អ្នក​សារ​ព័ត៌​មាន​ អំ​ពី​បញ្ហា​ដែល​ពួក​គាត់​កំ​ពុង​ប្រ​ឈម​ជា​រៀង​រាល់​ដោយ​សា​ដី​ក្រ​ហម​ហុយ​ទាំង​យប់​ទាំង​ថ្ងៃ គ្រប​ដណ្តប់​ទៅ​លើ​ផ្ទះ​របស់​ពួកគាត់​ ពីស័ង្កសីពណ៍ខៀវ​ឡើង​ទៅ​ជា​ពណ៍​ក្រហម​អស់​ហើយ ជា​ពិសេស​កូន​ចៅ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ទាំង​ចាស់​ទាំង​ក្មេង​កើត​ជំងឺ​គ្រុន​ផ្តាសា រលាក​ផ្លូវ​ដង្ហើម​ ក្អកខេសៗជិត​កើត​ល្បេងអស់​ហើយ។​

ប្រ​ជា​ពលរដ្ឋ​បាន​អោយ​ដឹង​ថា ពួកគាត​មិន​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ខាង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ធ្វើ​ទេ តែ​ធ្លាប់​លឺ​ថា កាល​ពី​រដូវ​វស្សា​ឆ្នាំ​មុន​មាន​អ្នក​ធំ​ម្នាក់​ជិះ​រថ​យ្ត​ឆ្លង​កាត់​តាម​ផ្លូវ​ខាង​លើ​នេះ ឃើញ​សភាព​ផ្លូវ​ដាច់​ទឹក​ហូរ​កាត់​ផ្លូវ​ស្ទើ​លិច​រថ​យន្ត​ ស្រាប់​តែ​អ្នក​ធំរូប​នោះ​បាន​បញ្ជា​អោយ​ខេត្ត​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ​ជា​បន្ទាន់។ ពួក​គាត់​បន្ត​ថា ផ្លូវ​នេះ​​​ធ្វើ​មិន​ទាន់​រួច​ទេ លូដាក់​បីកង់ៗពី​មុខ​ផ្ទះ មិន​ទាន់​ទាំង​លុប​ដី ពុំ​នូកដី​ និង​លូដាក់​ពាស​ពេល​ថ្នល់​រួច​ទុក​ចោលអស់​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​ហើយ​នៅ​តែ​មិន​ឃើញ​គេ​មក​សាង​សង់​បន្ថែម។ ពួកគាត់​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ទេស​ចរណ៍ធំៗ​បើ​ឆ្លង​កាត់​ផ្លូវ​នេះ​ជា​ច្រើន​ ព្រោះ​រថ​យន្ត​ទាំង​នោះ​គេ​ច​ពី​ការ​កក​ស្ទះ​ចរាចរណ៍​តាម​ភ្លើង​ស្តុប​ផ្លូវ​ជាតិ​លេខ​៦។

ប្រ​ជា​ពលរដ្ឋ​សុំ​អំពាវ​នាវ​ដល់​ លោកស៊ូ-ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប និង​លោក​គឹម-ប៊ុនណា ប្រ​ធាន​សាធារ​ណការ​មេត្តា​ឆាប់​បញ្ចប់​គំ​រោង​សាង​សង់​ផ្លូវ​ខាង​លើ​នេះ​ទៅ​ បើ​ចង់​​​អោយ​ផ្លូវ​មួយ​ខ្សែ​នៅ​កណ្តាល​ក្រុង​សៀម​​រាប​នេះក្លាយជា​ផ្លូវ​ដែល​មាន​ឈ្មោះ​ថា ទីក្រុង​ស្អាត ព្រោះ​អ្នក​រស់​នៅ​តាម​ដង​ផ្លូវ​នេះ​ជិត​ត្រូវ​ដី​ហុយ​គ្រប​ជិត​អស់​ហើយ។

ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះអ្នក​យក​ព័ត៌មាន​យើង​បាន​សុំ​សាក​សួរ​ទៅ​លោក អឿន-ពៅ​ អភិ​បាល​រង​ក្រុង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ក្រុង តែ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា គំរោង​ជុស​ជុល​ផ្លូវ​ខាងលើ​នេះ​មិន​មែន​ជា​គំ​រោង​របស់​សាលា​ក្រុង​ទេ​សុំ​សាក​សួរ​ទៅ​ខាង​ខេត្តវិញ។

លោក គឹម-វណ្ណ នាយក​ទី​ចាត់ការ​អន្តរវិស័យនៃសាលា​ខេត្ត​សៀម​រាប​ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ដដែល​នេះ​ថា លោក​ពុំ​បាន​ដឹង​ទេ​រឿង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ទទួល​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ សុំ​អោយ​ទំ​នាក់ទំ​នង​ទៅ​ខាង​ប្រ​ធាន​ហិរញ្ញវត្ថុវិញ។

លោក សោម-សំសាក់ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុនៃ​សាលាខេត្ត​សៀម​រាប មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​មិន​មាន​អ្នក​លើក​ទទួលនៅ​រសៀល​ដដែល​នេះ។​​

យើង​ក៏ពុំ​អាច​សុំការ​បំ​ភ្លឺ​ពី​លោក គឹម-ប៊ុណ្ណា ​ប្រធាន​សាធារណការ​បាន​ដែរ​ព្រោះ​លោក​ទើប​ឡើង​កាន់​តំ​ណែង​ថ្មី ពុំ​ទាន់​មាន​អ្នក​ស្គាល់​លេខ​ទូរ​ស័ព្ទទេ។

ពល​រដ្ឋ​​ខេត្ត​សៀម​រាប​រិះ​កន់​ថា ដោយ​សា​លោក​ ស៊ូ-ភិរិន្ទ ជិត​អស់​តំណែង​ជា​អភិបាល​ខេត្ត​សៀម​រាប ​ទើប​លោក​មើល​ពុំ​ឃើញ​ ពី​បញ្ហាផ្លូវ​ថ្នល់​ដាច់​ លិច​ទឹក ធ្វើ​មិន​រួច​ទុក​អោយ​ដី​ហុយ​បំផ្លាញ​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋបែប​នេះ ហើយ​ពួកគាត់​ក៏សុំ​ផ្ញើ​ទុក្ខ​លំ​បាក​ខាង​លើ​នេះ ជូន​សម្តេច​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​មេត្តា​សម្តេច​នែនាំ​លោក​ស៊ូ​ភិរិន្ទ ផង​កុំ​អោយ​គាត់​ជាប់​រវល់​នៅ​តែ​ក្នុង​ម៉ាស៊ី​ន​ត្រ​ជាក់​ពេក​ គិត​គូ​ដល់​ផ្លូវ​ថ្នល់​ដី​ហុយ ផ្លូវ​ថ្នល់​លិច​ទឹកផង៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1445ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1368ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1379ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1517ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1688ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1392ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1656ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1448ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1345ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន1797ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7371នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    24409នាក់
ខែនេះ    131487នាក់
ឆ្នាំនេះ   2589390នាក់
សរុប   51949316នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 23:25