ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:33 នាទី ចំនួនអានៈ 1518

ពលរដ្ឋនៅជនបទប្រមាណ៨៤០០នាក់ ប្រហែល១៤០០គ្រួសារ រស់នៅក្នុងឃុំចំនួន១០នៃខេត្តកំពង់ស្ពឺ ទទួលបានអត្ថប្រយោជន៍ពីគម្រោងទឹកស្អាតរបស់មូលនិធិអន្តរជាតិសិង្ហ បុរី ។ គម្រោងលើកកម្ពស់វិស័យសុខភាពឈ្មោះថា ”ទឹកសម្រាប់ជីវិត” នេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នៅក្នុងទីស្នាក់ការឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា អភិបាលរងខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមូលនិធិអន្តរជាតិសិង្ហបុរីតំណាងអង្គការប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។

អ្នកនាង Euleen Goh ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអន្តរជាតិសិង្ហបុរី បានបញ្ជាក់ថា ទឹកអនាម័យពិតជាមានសារៈសំខាន់បំផុតសម្រាប់សុខភាព ហើយការប្រើប្រាស់ទឹកនេះដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយថាមពល ពេលវេលា ធនធាន និងកែលម្អលំនៅដ្ឋានរបស់ពលរដ្ឋទាំងអស់គ្នា។ អ្នកនាងបន្តទៀតថា គម្រោងទឹកសម្រាប់ជីវិតនេះមានគោលបំណងជួយឲ្យប្រជាជនជនបទជាង៨៤០០ នាក់ក្នុងខេត្តកំពង់ស្ពឺទទួលបានទឹកស្អាតប្រើប្រាស់ជាពិសេសសម្រាប់ ពិសារ ដែលគម្រោងនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល៣ឆ្នាំតាមរយៈការ តំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រចំនួន១៤០០ធុងទៅឲ្យ គ្រួសារនីមួយៗ។ លើលពីនេះគម្រោងក៏នឹងផ្តល់ជូននូវអណ្តូង និងបង្គន់អនាម័យដើម្បីបង្កើនអនាម័យក្នងសហគមន៍ផងដែរហើយតាមរយៈ ការសហការរវាងពលរដ្ឋ និងអង្គការដៃគូ ហើយអ្នកនាងក៏មានគោលបំណងសាងសង់មណ្ឌលសុខភាពផងដែរ។ អ្នកនាងរំពឹងដែរថា នឹងបានឃើញទឹកស្អាតមួយកែវៗដែលបងប្អូនពិសារហូរចុះពីធុងចម្រោះ ទឹកស្អាត ដែលប្រសូតចេញពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលសម្រេចបាននៅថ្ងៃនេះ។

លោក ព្រីម ជីត ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋសិង្ហបុរីសុទ្ធតែបានយល់ច្បាស់ពីគុណតម្លៃរបស់ទឹក ហើយការផ្តល់ជូននូវកម្មវិធីទឹកសម្រាប់ជីវិតនេះក៏ជាការចែករំលែក បទពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសជាសមាជិកអាស៊ាន ហើយលោកសប្បាយរីករាយដែលបានចូលរួមធ្វើការជាមួយគម្រោងនេះ។ លោកបន្តទៀតថា កម្មវិធីនេះក៏នឹងជួយជំរុញឲ្យសេវាកម្មសុខភាពកាន់តែល្អ ហើយក៏អាចបន្តរឹតចំណងមិត្តភាណប្រជាជន និងប្រជាជន ប្រទេសនិងប្រទេសទាំងពីរកាន់តែល្អប្រសើរផងដែរ។

លោកប៉ែន សំបូរ អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងក្នុងកម្មវិធីនេះដែរថាការផ្តល់ ជូនរបស់មូលនិធិអន្តរជាតិសិង្ហបុរីនៅពេលនេះគឺបានឆ្លើយតបចំ គោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទ និងអាចជួយឲ្យសម្រេចបានគោលដៅសហវត្សធានាឲ្យមានស្ថេរភាព បរិស្ថាន សុខភាព កាត់បន្ថយភាពក្រីក្រជាដើម។ លោកបញ្ជាក់ដែរថា កម្មវិធីនេះក៏បានបង្ហាញពីទឹកចិត្តអាណិតស្រលាញ់របស់ ប្រជាពលរដ្ឋនៃប្រទេសសិង្ហបុរីចំពោះពលរដ្ឋកម្ពុជាផងដែរ។

លោក អ៊ុំ ជឿនពលរដ្ឋរស់នៅក្នុង ភូមិសំពូង ឃុំខ្ទុំក្រាំង ស្រុកសំរោងទងដែលទទួលបានធុងចម្រោះទឹកស្អាតពីមូលនិធិអន្តរជាតិ សិង្ហបុរីបានបញ្ជាក់ថា លោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ពិតជាមានអារម្មណ៍រំភើបរីករាយ រកអ្វីប្រៀបផ្ទឹមមិនបាន។ លោកបានបន្តទៀតថា មុនពេលទទួលបានធុងចម្រោះនេះសមាជិកគ្រួសារលោក និងពលរដ្ឋជាច្រើនក្នុងតំបន់តែងទទួលទានទឹកទាំងឆ្អិន និងឆៅ ដែលបង្កឲ្យមានជំងឺរាករូស គ្រុនពោះវៀន ជាញឹកញាប់ ប៉ុន្តែបន្ទាប់ពីទទួលបានធុងចម្រោះនេះក្រុមគ្រួសារលោកមិនមាន អាការៈខាងលើទៀតឡើយ។ លោកបន្តទៀតថា ធុងចម្រោះទឹកនេះបានជួយកាត់បន្ថយការចំណាយពេលវេលាថវិកា និងនាំឲ្យក្រុមគ្រួសារមានសុខភាពល្អផងដែរ។

គួរបញ្ជាក់ដែរថា មូលនិធីអន្តរជាតិសិង្ហបុរីបានធ្វើប្រតិបត្តិការបង្កើតសម្ព័ន្ធភាព ជាមួយកម្ពុជាតាមរយៈការចងមិត្តភាពរវាងប្រជាជន និងប្រជាជននេះអស់រយៈពេល១០ឆ្នាំកន្លងមកហើយ តាមរយៈការបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តសិង្ហបុរីដូចជាអ្នកជំនាញ អប់រំ  និងគ្រូពេទ្យទៅកាន់ភ្នាក់ងារដៃគូ និងសហគមជាច្រើនមករាជធានីភ្នំពេញ សៀមរាប កណ្តាល និងកំពង់ស្ពឺ។ ក្រៅពីនេះក៏នៅមានគម្រោងជាច្រើនទៀតដែលមូនិធិមួយនេះបាននឹង កំពុងបន្តធ្វើប្រតិបត្តិការដែលមានទាំងកម្មវិធីអ្នកស្ម័គ្រចិត្ត អន្តរជាតិសិង្ហបុរី គម្រោងបណ្តុះបណ្តាលអ្នកជំនាញ និងគម្រោងលើកកម្ពស់វិស័យសុខាភិបាលជាច្រើនទៀតផងដែរ។ គម្រោង”ទឹកសម្រាប់ជីវិត”នេះគឺជាគម្រោងទី២បន្ទាប់ពីការ ប្រតិបត្តិការនៅខេត្តសៀមរាប ហើយការដំឡើងធុងចម្រោះទឹកស្អាតនៅខេត្តកំពង់ស្ពឺនេះនឹងធ្វើជាពី តំណាក់កាលដែលដំណាក់កាលទី១មានការដំឡើងធុងចម្រោះទឹកស្អាតដែល បង្កើតឡើងដោយមូលនិធីSao Sary ចំនួន៨០០ធុង និងអណ្តូងស្នប់ចំនួន៤។ រីឯតំណាក់កាលទី២គឺការដំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រ ៦០០ធុង កសាងបង្គន់១២០ ព្រមទាំងមណ្ឌលសុខភាព និងអាហារូបត្ថម្ភប្រចាំសហគមន៍ផងដែរ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1588ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1411ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1710ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1418ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1371ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1610ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1524ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1505ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1562ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1415ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3436នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    28639នាក់
ខែនេះ    135717នាក់
ឆ្នាំនេះ   2593620នាក់
សរុប   51953546នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 03:37