ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្លើង​

ដោយៈ លីហ៊ាង បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:55 នាទី ចំនួនអានៈ 1559

លោក​កែវ​ ប៊ុ​ន​យឿ​ង​ អធិការ​ស្រុក​ព្រះនេត្រព្រះ​បាន​ ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៣​ ថា​ ក្រុមហ៊ុន​អគ្គិសនី​CPTL​ បាន​ដាក់​ ពាក្យបណ្ដឹង​ទាមទារ​សំណង​១០​ម៉ឺន​ ដុល្លារ​ពី​ម្ចាស់​រថយន្ដ​កាម​រី​ដឹក​ប្រហុក​ និង​រថយន្ដ​បែន​ដឹក​ថ្ម​ដែល​បាន​បុក​បង្គោល​ ភ្លើង​បាក់​ជា​ច្រើន​ដើម​បណ្ដាល​ឱ្យ​ដាច់​ ចរន្ដអគ្គិសនី​ទាំង​ខេត្ដបន្ទាយមានជ័យ​ និង​ខេត្ដសៀមរាប​ ។​

​លោក​អធិការ​បាន​បន្ដ​ថា​ ដើមបណ្ដឹង​ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៣​ ហើយ​សំណុំ​ រឿង​ដែល​ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ នោះ​ សមត្ថកិច្ច​បាន​បញ្ជូន​ដល់​ដៃ​តុលា​ ការ​ហើយ​ដែរ​ តែ​ការ​ចាត់ការ​បែប​ណា​  នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ។​

​លោក​អធិការ​ កែវ​ ប៊ុ​ន​យឿ​ន​ បាន​បន្ថែម​ថា​ អគ្គិសនី​បាន​ត​ភ្ជាប់​ឡើង​វិញ​ហើយ​ដែរ​ បន្ទាប់​ពី​កម្មករ​ និង​កម្លាំង​ សមត្ថកិច្ច​របស់​លោក​បាន​ប្រឹងប្រែង​ អស់​រយៈពេល​៤​ថ្ងៃ​ ៤​យប់​ ប៉ុន្ដែ​នៅ​ក្នុង​ បណ្ដឹង​ ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​និង​ទាម​ ទារ​កម្រៃ​ពលកម្ម​នោះ​ទេ​ ។​

​លោក​អធិការ​បាន​បន្ដ​ឱ្យ​ដឹង​ដែរ​ថា​ អំឡុង​ពេល​រថយន្ដ​បង្ក​ដែល​សមត្ថកិច្ច​ បាន​ឃាត់​គឺ​តំណាង​ខាង​រថយន្ដ​បែន​ដឹក​ ថ្ម​បាន​ចូលខ្លួន​មក​ដោះស្រាយ​ ប៉ុន្ដែ​បើ​ យើង​មើលទៅ​រថយន្ដ​បង្ក​មិនមែន​ជា​ រថយន្ដ​ដឹក​ថ្ម​ទេ​ វា​ជា​រថយន្ដ​ដឹក​ប្រហុក​ ហើយ​តាម​ការ​ស្រាវជ្រាវ​ម្ចាស់​រថយន្ដ​ ដឹក​ប្រហុក​មាន​ទីលំនៅ​ឯ​ខេត្ដ​សៀម​ រាប​ ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ផ្ទះ​គឺ​ផ្ទះ​ របស់​គេ​បិទទ្វារ​ជិត​ ។​

​គួរ​បញ្ជាក់​ថា​ CPTL​ ជា​ក្រុមហ៊ុន​ មួយ​យក​បណ្ដាញ​ភ្លើង​ពី​ប្រទេស​ថៃ​មក​ ចែកចាយ​បន្ដ​នៅ​ខេត្ដ​ចំនួន​៣​គឺ​ខេត្ដ​បាត់​ ដំបង​ សៀមរាប​ និង​បន្ទាយ​មាន​ជ័យ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ មាន​រថយន្ដ​២​គ្រឿង​ មួយ​ គ្រឿង​ដឹក​ថ្ម​ និង​មួយ​គ្រឿង​ទៀត​ដឹក​ ប្រហុក​បាន​បុក​បង្គោល​ភ្លើង​បាក់​អស់​ជា​ ច្រើន​ដើម​នៅ​ខាងលិច​ស្ពាន​ត្បែង​ ស្ថិត​ ក្នុងភូមិ​រំដួល​ ឃុំ​ភ្នំ​លាភ​ ស្រុក​ព្រះ​នេត្រ​ ព្រះ​ ខេត្ដបន្ទាយមានជ័យ​ ។​ ក្រោយ​កើត​ ហេតុ​ អ្នកបើកបរ​ទាំង​រថយន្ដ​ដឹក​ថ្ម​ និង​ រថយន្ដ​ដឹក​ប្រហុក​បាន​គេចខ្លួន​បន្សល់​ ទុក​រថយន្ដ​នៅ​កន្លែង​កើតហេតុ​ និង​ធ្វើ​ ឱ្យ​ចរន្ដអគ្គិសនី​ខេត្ដ​៣​ខាងលើ​ប៉ះពាល់​ ពិសេស​ខេត្ដសៀមរាប​ដែល​មាន​ភ្ញៀវ​ ទេសចរ​ស្នាក់​នៅ​តាម​សណ្ឋាគារ​ ក៏​ដូច​ ជា​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ដ​ ។​

​រថយន្ដ​បង្ក​១​គ្រឿង​ម៉ាក​កាម​រី​ ចង្កូត​ ស្ដាំ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ សៀម​ រាប​ 2A-2344​ (​ដឹក​ប្រហុក​)​ រីឯ​រថយន្ដ​ ១​គ្រឿង​ទៀត​ជា​រថយន្ដ​បែន​ដឹក​ថ្ម​ពាក់​ ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 3A-0383​ ហើយ​ពេល​នេះ​រថយន្ដ​ទាំង​ពីរ​គ្រឿង​កំពុង​ រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​ ៕ ប្រភពពី នគរវត្ត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1836ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1566ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1380ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1549ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន1870ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2083ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន1561ដង ជំងឺល្មោភស្រា   អាន2606ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1316ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1785ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18562នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165046នាក់
ខែនេះ    548326នាក់
ឆ្នាំនេះ   1930558នាក់
សរុប   51290484នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:17