លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 10 ឆ្នាំ 2016 វេលាម៉ោង 01:17 នាទី ចំនួនអានៈ 1318

ក្បួន​រថ​យន្ត​កូរ៉េធំៗ របស់លោក ធឹង លាងស្រេង កំពុងសម្រុកដឹក ឈើចេញពី ទឹកដីខេត្ត ព្រះវិហារដូចគេ​ហែកឋិន​ទាន ចូល​មក​ចែកចាយ​តាម​ដេប៉ូនានាក្នុង​ក្រុង​សៀម​រាប​ ដោយ​ឆ្លង​កាត់​ស្នាក់ការ រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ស្នាក់ការ​បរិស្ថាន ដឺបេ ប៉ូលីសសេដ្ឋកិច្ច និងស្នាក់ការ​ជាច្រើនទៀត បាន​យ៉ាង​រលូន តែ​​គ្មាន​សមត្ថ​កិច្ច ឬស្ថានប័ណ​ណា​មួយ​ចេញ​មុខ​បង្ក្រាបនោះ​ទេ ធ្វើ​អោយ​មហាជន​សង្ស័យថា អាច​សមត្ថកិច្ចជំនាញ​តាម​ដងផ្លូវនេះ​ជាអ្នក​បើក​ភ្លើងខៀវឲ្យហើយ​មើល​ទៅ។

តាមការឲ្យដឹងពី​លោក ធឹង​លាងស្រេង ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ  របស់គេបាន ដឹក​ចេញ​ពី​ដេ​ប៉ូ នៅស្រុកស្វាយលើ  ដែលមាន​យីហោ ធឹងលាងស្រេង មានទីតាំងនៅ  ភូមិអង្កាញ់ (ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។

លោក យឹម​ ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹង​ថា ខាង​មេព្រៃបាន​អោយ​លោក​ ធឹងលាងស្រេង​ ផ្អាក​ដឹក​ឈើ​ចូល​ក្រុង​សៀមរាប​តាំងពី​ជើង​ទី​២ម្លេះ តែ​ក្រោយ​មក​លោក​មិន​បាន​​ដឹង​ថា គេ​នៅ​តែ​ដឹក​ចូល​មិន​បាន​ឈប់​ចឹង​សោះ។

ប្រភព​ព័ត៌​មាន​ពី​អ្នក​កាសែត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​បាន​អោយ​ដឹងថា លោក​ធឹង​លាងស្រេង បាន​ចាប់​ផ្តើម​ដឹក​ឈើចូល​ខេត្តសៀមរាប​ ​តាំងពី​ចុង​ខែសី​ហាឆ្នាំ២០១៦មក រហូត​មក​ដល់​ថ្ងៃទីម្ភៃជាងខែកញ្ញា ឆ្នាំ​២០១៦​នេះ ហើយ​មាន​ថ្ងៃខ្លះ​ដឹក​រហូត​ដល់​ទៅ​បី​រថយន្ត​ធំ​ៗក៏មានដែរ ដែល​អាច​សរុប​បាន​ថា រយៈពេល​ជិត​១ខែនេះ​លោក ស្រេង អាច​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ប្រហែល​ជិត១០០រថយន្ត។

ប្រភព​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដែល​ស្គាល់​លោក​ ធឹងលាង​ស្រេង បាន​លួច​បង្ហើប​ប្រាប់​ថា លោក​ស្រេង​កំពុង​យក​ដៃបាំង​មេឃ ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​មួយ​ចំ​នួន​ដោយ ទិញ​ឈើ​រណា​ង៉ោង​ពី​ព្រៃ​ខុស​ច្បាប់​ ហើយ​យក​ទៅ​លាក់​ទុក​នៅ​កន្លែង​ណាមួយ បន្ទាប់​មក​លើក​ដាក់​ឡាន ដឹក​ចេញ​ដោយ​កុហក់​អ្នក​ដែល​មិន​ដឹង​រឿង​ថា ជាឈើ​ចេញ​ពី​ដេប៉ូមាន​ច្បាប់​ត្រឹម​ត្រូវ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ធ្លាប់​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា បើទោះ​ជា​អ្នក​បើក​ដេប៉ូទិញលក់​ឈើ​មាន​ច្បាប់​ដេ​ប៉ូ ក៏ដោយ តែ​ម្ចាស់​ដេប៉ូត្រូវ​ទទួល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដី​សម្ប​ទានសេដ្ឋ​កិច្ច ដែល​មាន​ច្បាប់​ត្រឹម​ត្រូវ មិន​មែន​ទទួល​ទិញ​ឈើ​ដែល​អាដោយ​រណាង៉ោង​ខុស​ច្បាប់​ ដែល​ពល​រដ្ឋ​លួច​អានៅ​ក្នុង​ព្រៃនោះទេ​ ហើយ​នៅ​ពេល​ដឹក​ជញ្ជូន​ត្រូវ​មាន​ច្បាប់​អនុញ្ញាតិ​ពី​មន្ត្រី​ជំ​នាញ​ត្រឹម​ត្រូវ ដែល​មាន​ក្រដាស​ស្នាម​បង់​ប្រាក់​ចូល​រដ្ឋ​ទៀតផង មិន​មែន​កាន់​តែ​ច្បាប់​ដេប៉ូមួយ​ ដើរ​ទិញ​ឈើ​បាន​គ្រប់​ទី​កន្លែងនោះទេ។

លោក ពៅប្រជ្រុយ ​នៅ​ខេត្តសៀមរាប​ដែល​នណាៗក៏គេ​ស្គាល់​ថា ជាឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ជើង​ចាស់​ម្នាក់​យូរ​ឆ្នាំណាស់​មក​ហើយ​នោះ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ឈើ​ជា​ឈើ​របស់​លោក គ្រាន់​តែ​មួយ​រយៈមិន​សូវ​ស្រួល​ខ្លួន​ក៏ពឹង​អោយ​លោកស្រេង​ជួយ​ដឹក​អោយ។ លោក​ពៅ​បន្តថា ទើប​តែដឹក​បាន​១៣ឡានទេ បើគិត​ត្រឹម​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ មិន​មែន​រាប់​រយ​ឡាន​ដូចគេថានោះទេ។

បើទោះ​ជាលោក ពៅ​ប្រជ្រុយ​ ខំយក​ខ្លួន​ទៅ​ពាំង​ជំនួស​លោក ធឹងលាងស្រេង យ៉ាង​ណាក៏ដោយ តែ​មាន​ប្រ​ភព​ព័ត៌មាន​ពី​មនុស្ស​បី​ទៅ​បួន​នាក់​ផ្សេងទៀតបាន​ខ្សឹប​ប្រាប់​ថា លោកពៅប្រជ្រុយ​គ្រាន់​តែលោក ស្រេង​ ពឹង​អោយ​ជួយ​រត់ការ​តាម​ដង​ផ្លូវ​តែប៉ុណ្ណោះ មិន​មែន​ជាម្ចាស់​ឈើ​ខាង​លើ​នេះ​ពិត​ប្រាកដនោះទេ។

ក្នុង​នាម​យើង​ជាពល​រដ្ឋ​ខ្មែរ​ សូម​លោក ម៉ុងប៉ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី លោកទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប លោកប៉ោវណ្ណិត ម៉េប៉េអឹម​ខេត្តសៀមរាប និង​ជាពិសេស លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ មេត្តាចាត់​ចែង​ឈ្មួញ​ឈើ​ខាងលើ​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ទៅ​តាម​ប្រ​សាសន៍ របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1557ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1497ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1509ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន2970ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1331ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1954ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1851ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2020ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1526ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន1788ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26594នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173078នាក់
ខែនេះ    556358នាក់
ឆ្នាំនេះ   1938590នាក់
សរុប   51298516នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:11