ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1430

នៅ​វេលាម៉ោង​៨និង​៣០​នាទី​ព្រឹក ​ថ្ងៃទី២៦ ខែ​សីហា​ ឆ្នាំ២០១៦ ម្សិល​មិញនេះ​ មាន​ការ​ជួប​ប្រ​ជុំ​រួម​មួយ​បាន​ធ្វើ​ឡើង​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ដែល​មាន​សមាសភាព​ចូល​រួម​ពី​លោក ភួង​លីណា ប្រធាន​បរិស្ថាន​ខេត្ត លោក ស៊ីម​ឈីវឈានពិសិដ្ឋ អនុប្រធាន​មន្ទីរ​បរិស្ថានខេត្ត ចៅ​សង្កាត់​ជ្រាវ​ សង្កាត់​សៀម​រាប ​សង្កាត់​ចុង​ឃ្នៀស និង​សហគមន៍​ជ្រាវ សហគមន៍សៀមរាប សហគមន៍នេសាទចុងឃ្នៀស ក្រោម​អធិបតីភាព​ឯកឧត្តម គឹម​ ឆៃហៀង អភិបាលរង​នៃគណៈអភិបាលខេត្តសៀមរាប និង​ជា​ប្រ​ធាន​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង ។

ការ​ជួប​ប្រជុំ​រួម​ជា​សាធារណៈខាង​លើ​នេះ​បន្ទាប់​ពី​កិច្ច​ស្វាគម​យ៉ា​ង​កក់ក្តៅ​  ឯកឧត្តម​ គឹមឆៃហៀង បាន​មាន​ប្រ​សាសន៍​នែនាំ​ថា សហគមន៍​ទាំង​៣កន្លង​មក​មាន​ស្នា​ដៃ​ល្អហើយ សូម​ខិត​ខំ​ប្រឹង​ប្រែង​បន្តទៅ​ទៀត ហើយ​ឯក​ឧត្តម​បាន​បន្យល់​ពី​ការងារ​ខ្លះៗ ដូចជា អហគមន៍​ទាំង​៣​​មិន​អាច​ចុះ​បង្ក្រាប​បទល្មើ​ស​ដោយ​ខ្លួន​ឯង​បាន​ទេព្រោះ​វ​ផ្ទុយ​ពី​ច្បាប់​ បើ​មាន​បទ​ល្មើស​សហគន៍​ត្រូវ​រាយ​ការណ៍មក​មន្ត្រី​ជំ​នាញ និង​សមត្ថ​កិច្ច​ដើម្បី​សុំ​ការ​សហការណ៍​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ដូច​ជា​ ការនេសាទ​ខុស​ច្បាប់ ការ​កាប់​រាន​ព្រៃឈើ និង​បទល្មើស​ផ្សេង​ៗ​ជា​ដើម។ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្តថា សមគមន៍​កសិករប្រើ​ប្រាស​ទឹក​អាង​ទំនប់​ទឹក​ជ្រាវ និង​ស​ហ​គ​មន៍​​ផ្សេង ក៏មិន​មាន​សិទ្ធទៅ​ក្តោប​ក្តាប់​បឹង​ពារាំង​ដែរ តែ​អាច​ចូល​រួម​អភិរក្ស តំ​បន់​ជីវៈចំ​រុះ​បឹង​ពារាំង និង​អូរ​រាំង​​ស្រោង ដែល​ស្ថិត​ក្នុង​ព្រំ​ប្រទល់​៣សង្គាត់​គឺ​ សង្កាត់ជ្រាវ សង្កាត់​ចុង​ឃ្នៀស និង​សង្កាត់​សៀមរាប។ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្តទៀតថា សហគមន៍​ទាំង​៣ត្រូវ​​​ចេះ​យោគយល់​គ្នាទៅ​វិញ​ទៅ​មក ស​ហ​ការ​ណ៍​គ្នា ចាប់​ដៃគ្នា កុំ​មើល​បំ​ណាំគ្នា ក្នុង​ការ​ការ​ពារ​បទ​ល្មើស​នៅ​តំ​បន់​អភិរក្សខាងលើ​អោយ​បាន​ជោគជ័យ​ ហើយ​ត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​អោយ​ប្រ​ជា​ពល​រដ្ឋ​បាន​យល់​ដឹង​ពី​ការ​អភិរក្ស ព្រៃលិច​ទឹក​ មានទឹក​ទើប​មាន​ត្រី​ មាន​ត្រី​ទើប​មាន​សត្វ​ស្លាប​។ ជាចុង​ក្រោយ​ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្ថែមថា នឹង​រាយ​ការ​ណ៍​ជូន​ ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀម​រាប​ ទៅ​តាម​សំ​ណើរ​របស់​មន្ទីរ​បរិស្ថាន និង​សហគមន៍​ទាំង​៣​ ដែល​ចង់​អោយ​បង្កើ​ត​សហគមន៍​ទេស​ចរណ៍១​នៅ​បឹង​ពារាំង ដោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព មាន​ឧត្តម​គតិ​ស្រលាញ់​ធន​ធាន​ធម្ម​ជាតិ និង​ការ​អភិវឌ្ឈន៍ ពិត​ប្រាកដ ជាអ្នក​ដឹក​នាំ​សហគមទេសចរណ៍​បឹង​ពារាំង​នៅ​ថ្ងៃអនាគត់ខាង​មុខ​នេះ។

លោក ភួង លីណា ប្រធាន​មន្ទិរ​បរិស្ថាន​ខេត្តសៀមរាប និងជាអនុប្រធានគ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង បាន​មាន​ប្រសាសន៍ថា តំ​បន់​អភិរក្ស​ជីវៈចំរុះ បឹង​ពារាំង និង​អូរាំង​ស្រោង​ បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​បរិស្ថាន មិន​មែន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សហគមន៍នោះ​ទេ ដូច្នេះ​សូម​អោយ​សហគមន៍​កុំ​យល់​ច្រឡំ ។ លោក ភួងលីណា បាន​បន្តថា លោក​មាន​ការ​រីក​រាយ​សប្បាយ​ចិត្ត​ ដែល​ឃើញ​សហគមន៍​ទាំង​បី​សង្កាត់​ចេះ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ អភិរក្ស​ និង​អភិវឌ្ឈ​ន៍ តំបន់​អភិរក្ស​ជីវៈចំរុះ បឹង​ពារាំង និង​អូរាំង​ស្រោងកន្លង​ទៅ​ ហើយ​លោក សុំ​អោយ​សហគមន៍​ទាំង​៣ មន្ត្រី​រាជការ និង​ប្រ​ជាពល​រដ្ឋ​ក្នុង​ខេត្ត​សៀមរាប ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត់។ លោក ភួង​លីណា​ បាន​ពន្យល់ទៅ​ខាង​សហគមន៍​ បន្ថែម​​ថា លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ មាន​តួនាទី​២ ទី១គឺជាអនុប្រធាន​មន្ទី​របរិស្ថានខេត្ត ទី២គឺជា​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពា​រាំង​ និង​អូរ​រាំង​ស្រោង ដូច្នេះ​ជូនកាល​គាត់​ចុះ​ធ្វើ​ការ​ក្នុង​តួនាទី​ជាអនុប្រធាន​មន្ទីរ តែ​គាត់​ត្រូវ​មាន​បេសកម្ម​ពី​ខ្ញុំ​ តែ​ជូន​ពេល​ខ្លះ​គាត់​អាច​ធ្វើ​ការ​ជា ​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង ដូច្នេះ​សូម​សហគមន៍​បន្ត​សហការណ៍​គ្នា​បន្ត​ទៅ​ទៀត​។

លោក ស៊ីម ឈីវឈានពិសិដ្ឋ អនុប្រធាន​មន្ទី​របរិស្ថានខេត្តសៀមរាប និង​ជា​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពា​រាំង​ និង​អូរ​រាំង​ស្រោង បាន​មាន​ប្រ​សាសន៍ថា​ លោក​ស្រលាញ់​ធនធាន​ធម្ម​ជាតិ ហើយ​លោក​សម្លឹង​ឃើញ​ថា តំបន់​អភិរក្ស​ជី​វៈ​ចំ​រុះ​បឹង​ពារាំង​ និង​អូររាំង​ស្រោង​ មាន​សក្តារនុពល​ខ្ពស់ណាស់។ លោក​ បន្តែមថា លោក​ចង់​អោយ​ពលរដ្ឋ សហគមន៍ សមត្ថកិច្ច ចូលរួម​អភិរក្ស និង​អភិរឌ្ឈន៍ បឹង​ពារាំង​ទាំង​អស់​គ្នា ហើយ​លោក ចង់​អោយ​តំបន់​បឹង​ពារាំង​ក្លាយ​ជា​តំ​បន់​ទេសចរណ៍​ធម្មជាតិ​ ដែល​ល្អ​ជាង​គេ​ក្នុង​ខេត្តសៀម​រាប ព្រោះ​តំ​បន់​នេះ​មាន​ព្រៃ មាន​ទឹក​ មាន​ត្រី មាន​សត្វ​ស្លាប​ទឹក​ ដែល​លោកតែង​​តែ​​ស្រមៃ​ថា ដូច​ជាស្ថាន​សួគ៌លោកិយ មួយ​នៅ​ក្នុង​ខេត្ត​សៀម​រាបអង្គរ។

លោក គង់មង្គល់ ប្រធាន​សហគមន៍​កសិករ​ប្រើ​ប្រាស​ទឹក​អាង​ទំនប់​ទឹក​ជ្រាវ បាន​ប្រាប់​ក្នុង​អង្គប្រជុំ​ថា បច្ចុប្បន្ន​ ខាង​សហគមន៍​មិន​មាន​ចំ​ណូច​នោះទេ មានតែ​ថវិការ​ដែល​បាន​បណ្តិច​បន្ទួរ​ពី​ភ្ញៀវ​ទេស​ចរណ៍​ដាក់​ប្រអប់​ (Donation Box) តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ខាងក្រោមនេះជា វីដេអូ ដែល​ក្រុម​មន្ត្រី​បរិស្ថាន សហគមន៍ និង​អ្នក​កាសែត ចុះ​ទៅ​ដាំដើមឈើនៅ​ តំបន់ជីវៈចំរុះបឹងពារាំង និង​អូររាំងស្រោង៖

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1679ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1363ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1770ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1388ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1566ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1087ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1523ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1570ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1503ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1613ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4037នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43079នាក់
ខែនេះ    352247នាក់
ឆ្នាំនេះ   2362786នាក់
សរុប   51722712នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 06:52