គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:38 នាទី ចំនួនអានៈ 1656

បុរសវ័យ​ចំណាស់​ម្នាក់​ឈ្មោះ ហង្ស សីហា អាយុ៥២ឆ្នាំ ជាចៅ​កែ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ប៉ាតត ឃុំគោគធ្លកក្រោម ស្រុកជីក្រែង បាន​​វាយ​ប៉ុនប៉ង​សម្លាប់​​ស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ អាយុ៤៦ឆ្នាំ ​ដល់​ផ្ទះបណ្តាល​អោយ​កក​ឈាម​​ក្នុង​ខួរ​ក្បាល​ កាល​ពី​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

លោក សួន ចក់ ដែល​ជាប្តី​ស្រ្តី​រង​គ្រោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដើ​ម​ចម​នៃ​រឿង​នេះ គឺ​កាល​រសៀល​ម៉ោង​២​នៃ​​ថ្ងៃ​កើត​ហេតុ មាន​គោ​មក​ស៊ី​ដំណាំរបស់​ស្ត្រី​រង​គ្រោះ ហើយ​ស្ត្រី​រង​គ្រោះ​បាន​ជេរ​សត្វ​គោ​ រួច​ក៏ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះ។ រហូត​ដល់​ល្ងាច​ម៉ោងប្រហែល​៥ លោក ហង្ស សី​ហា ថៅ​កែ​ឡ​ឥដ្ឋ ដែល​នៅ​ក្បែរ​ខ្ទម​របស់​គាត់ បាន​ចូល​ទៅ​ដល់​ក្នុង​ខ្ទម​របស់​ស្ត្រី​រង​គ្រោះ ហើយ​វៃ​ជាច្រើន​ដៃទៅលើជនរងគ្រោះ​ បន្តិច​ក្រោយ​មក​​លោក សួន ចក់ បាន​ទៅ​ដល់ក្នុង​ផ្ទះ​ ហើយ​បាន​​ប្រើ​ពាក្យ​សម្តី ​ឃាត់​ជន​ដៃ​ដល់​សុំ​អោយ​ឈប់​វៃ​ប្រពន្ធ​របស់​គាត់ ​តែជា​អកុសល្យ​​ឈ្មោះ​ ហង្ស សីហា មិន​ព្រម​ឈប់​វៃ​ ថែម​ទាំង​ចង់​វៃ​ទាំង​ប្តីរបស់​ជន​រងគ្រោះ​ទៀតផង។ លោក សួន​ ចក់ បាន​បន្ថែម​ថា កូន​របស់​លោក​ ហង្ស សីហា ដែល​ជាជន​ដៃ​ដល់​បាន​ស្រែក​ប្រាប់​ឪពុក​ថា វៃ​វា​អោយ​ស្លាប់​ទៅ​យ៉ាង​ច្រើន​បង់​លុយ​អស់​ $1500 (មួយពាន់​ប្រាំរយដុល្លារ)តែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បាន​ឲ្យដឹង​នៅរសៀល​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​នេះថា មានករណី​ហឹង្សាមួយ​បាន​កើត​ឡើង​រវាង​បុរស​ម្នាក់​ឈ្មោះ ហង្ស សី ហា បាន​វាយស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ ​​​ទៅ​លើ​ផ្ទៃ​មុខ​បណ្តាលឲ្យរងរបួសជាទម្ងន់។ ចំ​ណែក​ជន​បង្ក​ ខាង​នគរ​បាល​ជំនាញ​ស្រុក​ជីក្រែងបាន​​ឃាត់​ខ្លួន​និង​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​រួច​ហើយ ដោយចោទពីបទ ហឹង្សា​ដោយ​ចេតនា ។

ចំណែក​ឯស្ត្រីជន​រងគ្រោះឈ្មោះ ឈិន ម៉ៅ កំពុងសម្រាក់ព្យាបាល​នៅ​មន្ទីរ​ពេទ្យខេត្តសៀមរាប ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ ធ្វើ​កោសល្យ​វិច្ច័យ បញ្ជាក់ថា កកឈាមក្នុងខួរក្បាល និង​កក​ឈាម ក្បែរ​កន្ទុយភ្នែក។

ប្តីជន​រងគ្រោះ​និង​ជន​រងគ្រោះ​មាន​ការ​បារម្ភ​នៅពេ​ល​ពួកគាត់​លេចលឺ​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការ​ថា មាន​គេ​រត់​ការ​ដោះលែង​ជន​​ដៃដល់ចេញពីគុគ ដោយ​ប្រើ​ទឹកប្រាក់​ក្រោមតុ។ ជន​រងគ្រោះ​និង​ប្តី​ជន​រង​គ្រោះ​សំនូមពរទៅតុលាការ​ខេត្តសៀមរាប មេត្តាចាត់ការជនដៃដល់ទៅតាម​ច្បាប់៕ ដោយ៖ រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុណ្យចូលឆ្នាំខ្មែរ   អាន2936ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2229ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1739ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2494ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1903ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1600ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2772ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1891ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1710ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1433ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38889នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81222នាក់
ខែនេះ    228495នាក់
ឆ្នាំនេះ   2972799នាក់
សរុប   56571695នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:52