ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1553

កាលពីម៉ោង១១យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានគោយន្តកន្ត្រៃ៣គ្រឿង​ដឹកដើមធ្នង់ឈាម​មាន់ធំៗទាំងឬស​ចំនួន១០ដើម ចេញពីស្រុកអង្គរជុំ យកមក​លក់អោយលោកថៅកែម្ចាក់នៅព្រំប្រទល់ភូមិ​គោគធ្លក និងភូមិបុស្សក្រឡាញ់ ឃុំកន្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក៏ត្រូវ​បាន​ក្រុម​អ្នក​កាសែតប្រទះ​ឃើញ ហើយក៏​បាន​រាយការណ៍ជូន​សមត្ថកិច្ច​ដើម្បីចាត់ការតាមផ្លូវ​ច្បាប់។

នៅពេល​គោយន្តកន្ត្រៃបាន​មក​ដល់មុខផ្ទះអ្នក​បញ្ជាទិញដើម​ធ្នង់ឈាមមាន់ទាំង១០ដើម​នោះដំបូងឡើយ ក្រុម​អ្នក​កាសែតបានរាយការណ៍ជូនលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា​ប្រម៉ាញ់និងនេសា ខេត្តសៀមរាប តែ​លោកទាំងពីរបានឆ្លើយតបតាមទូរស័ព្ទថា យម់ជ្រៅអញ្ចឹងមិន​ដឹងមាន​កម្លាំងធ្វើការឬអត់នោះទេ ចាំមើល​ជាក់ស្តែងលោកខល​រក​ក្រែងមានអ្នកនៅទំនេរអោយចុះទៅមើល តែអ្វីៗដូចទៅសុំភ្លើង​យក្សអញ្ចឹង គឺស្ងាត់បាត់សូន្យលុះអាវសាន្តគ្មានមេព្រៃណាម្នាក់ចុះមកទេ។

បន្ទាប់មក​ក្រុម​អ្នកកាសែតក៏បានខលទូរស័ព្ទរាយការណ៍ជូន ឯកត្តម ម៉ក ធារ៉ា ស្នងការរងទទួល​ផែនបង្រាបបទ​ល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប ឯកឧត្តមបានប្រាប់អោយ អ្នក​កាសែតខលទូរស័ព្ទ​ទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប តែត្រូវ​បាន​លោក​មេប៉ុស្តិ៍រូបនេះ​បដិសេធន៍ថា លោកគ្មានជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើនោះទេ សុំអោយ អ្នក​កាសែតខល​ទៅមេព្រៃចុះ បើទោះ​ជាអ្នក​កាសែតបាន​ប្រាប់លោកមេប៉ុស្តិ៍ថា នេះគឺជាបញ្ជារបស់ឯកឧត្តម ម៉ក ធារ៉ា ស្នងការរងខេត្តសៀមរាបក៏ដោយ។

បន្តិចក្រោយមក ទើបឯកត្តម ម៉ក ធារ៉ា បានបញ្ជាអោយលោក យុត សាស្ត្រ (ហៅសាក់) មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តសៀមរាប​ ទំនាក់ទំនងមក​អ្នក​កាសែតដើម្បីចុះ​មក​បង្រ្កាបការដឹកដើម​ធ្នងខាងលើនេះ តែមុន​ពេល​លោក យុត សាស្ត្រ មកដល់ ថៅកែអ្នក​បញ្ជាទិញ​ដើម​ឈើ​ខាងលើនេះ បាន​បញ្ជាអោយក្រុម​គោយន្តកន្ត្រៃទាំង៣គ្រឿង​ បើរត់ចេញពីមុខផ្ទះ ចែកជា៣ផ្លូវផ្សេងៗគ្នា ហើយទំលាក់​ឈើ​​លើ​ដង​​ផ្លូវ​តាម​វាលស្រែខ្លះ ក្បែរផ្ទះអ្នក​ភូមិខ្លះ។ ឯកឧត្តម ម៉ក់ ធារ៉ា បាន​បញ្ជាទៅលោកអធិការស្រុក​ប្រាសាទបាគងស្នើ​សុំកម្លាំងនគរបាល​ប៉ុស្តិ៍​ អោយមក​ដេកយាមឈើ​ពេញ​មួយយប់រងចាំមេឃភ្លឺ​ តែជាអកុសល្យឈើ​ធ្នង់ឈាមមាន់១០ដើមនោះ ត្រូវ​បាន​ម្ចាស់អ្នក​បញ្ជាទិញ អោយ​កម្លាំងពួកគេចួលដឹក​ចេញអស់៤ដើមតាំងតែពី​មុន​ប៉ូលីសសេដ្ឋកិច្ចចុះមកដល់ម្លេះ ហើយលួចដឹកអស់១ដើមទៀត នៅ​ម៉ោងទៀបភ្លឺពេល​ដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំកណ្តែងយាម​តែពីរកន្លែង ឯមួយកន្លែងទៀតមិន​បានយាម ព្រោះខ្វះកម្លាំងនៅពេលយប់។

នៅព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ខាងប៉ូសីលសេដ្ឋកិច្ចដែលដឹកនាំដោយ​ឯកឧត្តម ម៉ក់ ធារ៉ា ស្នងការរងទទួលផែនបង្ក្រាបបទ​ល្មើស​សេដ្ឋកិច្ចខេត្ត បានធ្វើ​របាយការណ៍ប្រគល់ឈើ​ធ្នង់ឈាមមាន់៥ដើម​នេះជូន​ទៅ​ខាងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅឯផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីទៅ​តាម​នីតិវិធី។

សូមបញ្ជាក់ផងដែរថា ដំបូងឡើយគោយន្តកន្ត្រៃទាំង៣គ្រឿងនេះ នៅចំចំណុចទ្រូងផ្លូវខ័ណ្ឌចែក​ព្រំប្រទល់ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និង ភូមិគោគធ្លក ឃុំកណ្តែក​ ស្រុកប្រាសាទបាគង ប្រសិនបើអាជ្ញាធរដែនដី ឬនគរបាល​ប៉ុស្តិ៍រដ្ឋបាល​ណាមួយមិន​បដិសេធន៍ បញ្ជា​របស់របស់ឯកឧត្តម ម៉ក់ ធារ៉ា ហើយចុះមក​ជួយ​ឃាត់ជាបណ្តោះអាសន្នសិន នោះដើមធ្នង់៥ដើម​ទៀតក៏មិន​ហោះបាត់យ៉ាងដូច្នេះដែរ។

ពលរដ្ឋនៅសង្កាត់ជ្រាវតែងតែរិះគន់ថា ពួកគាត់ហាក់ខ្វះភាពកក់ក្តៅ ហើយអស់ជំនឿចិត្តទៅលើ​សមត្ថកិច្ចខ្លះដែលតែងតែរើសអើង លាបពណ៍ ប្រកាន់ទួនាទី មិន​ស្តាប់បញ្ជាថ្នាក់លើ បណ្តាល​អោយបទល្មើសរត់រួច​។ ពលរដ្ឋបន្ថែមទៀតថា នេះដើមធ្នង់រត់បាត់វាមិន​ជាបញ្ហាធ្ងន់ធ្ងរនោះទេ ចុះ​បើចោរប្លន់រត់បាត់ព្រោះតែប្រកាន់តួនាទីអញ្ចឹង តើថ្នាក់ដឹកនាំខេត្តសៀមរាបយក​មុខទៅទុកឯណា? ហើយឆ្លើយតបជាមួយរាជរដ្ឋាភិបាលថាមេចដែរ ដែលមានមន្ត្រីថ្នាក់ក្រោម​អសកម្ម​បែបនេះ? ពលរដ្ឋស្នើសុំឯកឧត្តម ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប មេត្តានែនាំមន្ត្រីអសកម្ម​ក្រោម​ឱវាទ​មួយចំនួនផង ដើម្បីជាក្តីសង្ឃឹមរបស់ពលរដ្ឋ នៅក្នុងខេត្តសៀមរាបនេះ៕ ដោយ៖ ផ្លុងរ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2281ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1487ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1436ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1917ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1850ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2007ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1562ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1658ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1561ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន3960ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31